Home / ព័ត៌មាន / ពលរដ្ឋខ្មែរកាន់តែច្រើនឡើងចាប់អារម្មណ៍ការរៀបចំសួនដំណាំគ្រួសារ

ពលរដ្ឋខ្មែរកាន់តែច្រើនឡើងចាប់អារម្មណ៍ការរៀបចំសួនដំណាំគ្រួសារ

នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែរចំនួន២៥នាក់ បានមក​ទទួល​ចំណេះដឹងផ្នែកសួនដំណាំគ្រួសារ នៅភោជនីយ​ដ្ឋាន​អូក្រា (នៅទីក្រុងភ្នំពេញ) ដែលពន្យល់បង្ហាញដោយលោកបណ្ឌិត យ៉ង សាំង​កុមារ ជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក។

ក្រោយពីបានទទួលបានចំណេះដឹងអំពីការរៀបចំសួនដំណាំគ្រួសារនេះ សិក្ខាកាមខ្លះពេលត្រឡប់ទៅវិញ នឹងរៀបចំសួនដំណាំគ្រួសារ សិក្ខាកាមខ្លះនឹងកែតម្រូវសួនដំណាំគ្រួសាររបស់ខ្លួនឡើងវិញដែលកន្លងមកមានការ ខុសបច្ចេកទេស និងសិក្ខាកាមខ្លះទៀតចង់ចាប់យកអាជីព នេះជាទ្រង់ទ្រាយធំ។

លោកបណ្ឌិត យ៉ង សាំងកុមារ បានពន្យល់ក្បោះ​ក្បាយ​​អំពីសួនដំណាំគ្រួសារ។ ក្នុងពេលនេះយើងសូមលើកយកតែចំណុចសំខាន់ៗមួយចំនួនមកបង្ហាញ៖ ទ្រឹស្តីសមចល (ស=សុខភាព, ម=មិត្តភាព, ច=ចំណេះដឹង, ល=លុយ), ការពុលសារធាតុកសិគីមីសិប្បនិមិត្តមាន២គឺ ពុលរ៉ាំរ៉ៃ និងពុលភ្លាមៗ ហើយការពុលនេះតាមរយៈ មាត់ ស្បែក និងដកដង្ហើម។ លោក​បណ្ឌិតបានពន្យល់អំពី N P K និង​ការចែកប្រភេទដំណាំបន្លែដែលមាន បន្លែស្លឹក បន្លែផ្លែ បន្លែមើម បន្លែកួរ និងបន្លែក្លិន, ពន្យល់អំពី ដី ទឹក ឫស ដើម ស្លឹករុក្ខជាតិ​ ជីទឹក ជីគោក ពិសេសពន្យល់ពីការទាក់ទងគ្នារវាង មនុស្ស រុក្ខជាតិ និងពន្លឺព្រះអាទិត្យ ព្រមទាំងវិធីការពារដំណាំ។

លោកបណ្ឌិតបានបញ្ជាក់ប្រាប់សិក្ខាកាមថា «ការរៀបចំសួនដំណាំគ្រួសារ គឺយើងគួរដាំដំណាំណាដែល បរិភោគបាន ជួយដល់សុខភាព ស្រួលដាំ (ជំហានដំបូង) ប្រមូលផលបានគ្រប់រដូវ ស្រួលរកពូជនិងតម្លៃថោក ព្រម​ទាំងមានសារធាតុចិញ្ចឹមច្រើន។ កត្តាសំខាន់ក្នុងការដាំដំណាំគឺយើងត្រូវចេះ ផ្សំដីដាំ ចេះធ្វើជីគោក-ជីទឹក និង​ត្រូវចេះប្រើប្រាស់វា»។

សូមបញ្ជាក់ថា នេះគឺជាសិក្ខាសាលាអំពីសួនដំណាំគ្រួសារលើកទី៥ ហើយប្រជាពលរដ្ឋខ្មែរដែលមកចូលរួមក្នុងសិក្ខាសាលានេះ សុទ្ធតែចង់បានបន្លែធម្មជាតិបរិភោគ និងអ្នកខ្លះទៀតចង់ដាំដំណាំទ្រង់ទ្រាយធំរួចផ្គត់ផ្គង់បន្លែធម្មជាតិចូលទៅទីផ្សារ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ចិន មានគំរោងវិនិយោគវិស័យគ្រឿងយន្តកសិកម្មវៃឆ្លាតនៅកម្ពុជា

តាមហ្វេសប៊ុកក្រសួងកសិកម្មខ្មែរ បានឲ្យដឹងថា លោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្ត ឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion ប្រទេសចិន បានជួបរដ្ឋមន្រ្តីកសិកម្មខ្មែរ ដើម្បីពិភាក្សាការ​ងារ​ជម្រុញការស្រាវជ្រាវ ការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាតនៅកម្ពុជា នាថ្ងៃទី​១៨ …