Home / ឱសថបុរាណ / រុក្ខជាតិឱសថ / តើមនុស្សប្រភេទណាខ្លះមិនអាចពិសាស្លឹកប្រមាត់ខ្លាឃ្មុំ?

តើមនុស្សប្រភេទណាខ្លះមិនអាចពិសាស្លឹកប្រមាត់ខ្លាឃ្មុំ?

ចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ពោលគឺប៉ុន្មានខែកន្លងមកនេះ ប្រជាពលរដ្ឋខ្មែរមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើដើមប្រមាត់ខ្លាឃ្មុំដែលជាឱសថបុរាណកបនឹងជំងឺច្រើនមុខដោយសារមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធ្វើការផ្សព្វផ្សាយ។ ប៉ុន្តែស្លឹកប្រមាត់ខ្លាឃ្មុំមិនមែនមនុស្សទូទៅសុទ្ធ​តែពិសា​បានទាំងអស់គ្នានោះទេ ហើយអ្នកដែលពិសាបាន ក៏មានកំរិតរបស់វាដែរ។

នៅប្រទេសថៃ មានអ្នកជំងឺមួយចំនួនបានគ្រោះថ្នាក់ដល់អាយុជីវិតរួចមកហើយ ដោយសារ​តែ​ពិសាស្លឹកប្រមាត់ខ្លាឃ្មុំនេះមិនមានការយល់ដឹង​បានត្រឹមត្រូវ។ ដើម្បីពិសារុក្ខជាតិឱសថនេះឲ្យបានត្រឹមត្រូវមាន​ប្រសិទ្ធភាព និងមនុស្សប្រភេទណាខ្លះដែល​មិនអាចពិសា​បាន? គឺមន្ទីរពេទ្យ អផៃភូបេត នៃប្រទេស​ថៃ​ធ្វើការណែ​នាំ​ដូចខាងក្រោម។

វិធីប្រើត្រឹមត្រូវ

  • អាចហូបស្រស់ៗបានច្រើនបំផុតតែ ២សន្លឹកក្នុងមួយថ្ងៃ
  • ហាមហូបជាប់ៗគ្នាលើសពី ៣ថ្ងៃ
  • ត្រូវផ្អាកហូបប្រមាណ៧ថ្ងៃ រួចត្រឡប់មកហូបវិញ៣ថ្ងៃ។

(ត្រូវហូបឆ្លាស់តាមលំអានដូចការណែនាំខាងលើនេះ)

ហាមប្រើដាច់ខាតចំពោះ

  • អ្នកកំពុងប្រើថ្នាំ វ៉ាហ្វាលីន ថ្នាំរំលាយឈាមកក
  • ស្រ្តីបំរុងមានផ្ទៃពោះ ឬកំពុងមានផ្ទៃពោះ
  • អ្នកដែលទើបនឹងជាពីជំងឺថ្មីៗ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ល្ហុងខ្វងក្រហម ជារុក្ខជាតិឱសថ, កបនឹងជំងឺ បញ្ជុះលាមក ធ្វើឲ្យក្អួត ពស់ចឹក និងក្អក