Home / ការកែច្នៃកសិផល / វិធីធ្វើជ្រក់ស្ពៃក្តោប

វិធីធ្វើជ្រក់ស្ពៃក្តោប

សហគមន៍សម្បូរសប្បាយ សូមណែនាំនូវវិធីធ្វើជ្រក់ស្ពៃក្តោបដូចខាងក្រោម៖

១-គ្រឿងផ្សំ                                                                                                                         

  • ស្ពៃក្តោប ​​៣ គីឡូក្រាម
  • អំបិល កន្លះគីឡូក្រាម
  • ស្ករត្នោត ២ ខាំ។

២-​របៀបធ្វើ

  • ​​​​​​ពុះស្ពៃក្តោបមួយជា ៨ ចំណិតតាមតូច ឬធំ
  • លាងស្ពៃក្តោបនឹងទឹក រួចដាក់សំដិលវាឲ្យស្រស់ទឹក
  • ដាំទឹកឲ្យពុះ ដាក់អំបិល បន្ទាប់មកយកស្ពៃ ក្តោបមកស្រុះក្នុងទឹកក្តៅ រួចលើកមកតំ​រៀបគ្នា     ​ ​​ក្នុងកញ្ជ្រែងឲ្យបាត់ក្តៅ ។ បន្ទាប់ពីស្រុះស្ពៃក្តោបរួចហើយ យកមកតម្រៀបគ្នាក្នុងកែវ និងយកទឹកដែលដាំពុះទុកឲ្យត្រជាក់ យកមក​ចាក់ចូលក្នុងកែវ និងរក្សាទុក ១ទៅ ២យប់ ទើបអាចបរិភោគបាន។

 * ចំណាំ ការប្រើអំបិលច្រើន គឺអាចរក្សាទុកបានយូរ តែបើដាក់អំបិលតិចសំរាប់បរិភោគឆាប់ៗ៕

ពាន សុខា  និង  ស៊ិន  អង្គាសាធ

 

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

ផលប្រយោជន៍នៃស្រាអង្ករដល់សុខភាព

ជនជាតិខ្មែរយើង ក៏ដូចជនជាតិអាស៊ីផ្សេងទៀត និយមផលិត និងបរិភោគស្រាអង្ករ ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ។ ស្រាអង្ករ (ឬ ស្រាស) បើផលិតពីអង្ករពិតប្រាកដ ហើយបរិភោគក្នុងបរិមាណតិចតួច អាចនាំដល់ប្រយោជន៍ជាច្រើន ដែលផលប្រយោជន៍ទាំងនោះរួមមាន៖ ១) ស្រាអង្ករដោយមានបាក់តេរីល្អ (Probiotic) …