នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ លោកបណ្ឌិត យ៉ង សាំងកុមារ នឹងបើកវគ្គបណ្ដុះបណ្តាលអំពី សួនដំណាំគ្រួសារ នៅភោជនីយដ្ឋានអូក្រា ពីម៉ោង ៨ៈ៣០នាទីព្រឹក ដល់ ៤ៈ០០រសៀល។

ថេកព័ត៌មាន
បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។