Home / ការកែច្នៃកសិផល / បច្ចេកទេសធ្វើល្ពៅឆឹង

បច្ចេកទេសធ្វើល្ពៅឆឹង

ល្ពៅជាដំណាំដែលគេអាចយកវាទៅកែច្នៃធ្វើជាអាហារបង្អែមបានច្រើនមុខ ហើយផ្លែវាផ្តល់នូវអត្ថប្រយោជន៍ច្រើនសំរាប់សុខភាព ជាពិសេសផ្លែទុំសម្បូរទៅដោយវីតាមីនអារ សំរាប់ជាជំនួយដល់ភ្នែក។ បទ ពិសោធន៍ធ្វើល្ពៅឆឹង គឺធ្វើមានបង្ហាញជូនដូចខាងក្រោម។

១-ធាតុផ្សំ

  • ផ្លែល្ពៅ ២ គីឡូក្រាម
  • ស្ករស ឬស្ករត្នោត ១ គីឡូក្រាម
  • កំបោរស ១ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ខ្ទិះដូងមួយកូនចានចង្កឹះ
  • ទឹកធម្មតា ៣ លីត្រ។

២-វិធីធ្វើ

  • យកកំបោរសទៅកូរជាមួយទឹក ៣លីត្រឲ្យសព្វ រួចទុកឲ្យរងថ្លា
  • យកល្ពៅទៅចិតសំបក និងយកគ្រាប់ចេញឲ្យអស់ រួចលាងទឹកឲ្យស្អាត បន្ទាប់មកយកទៅត្រាំជាមួយទឹកកំបោរសរក្សាទុករយៈពេល ១-២ម៉ោង។ ក្រោយពីត្រាំអស់រយៈពេល២ម៉ោងមក ស្រង់យកល្ពៅចេញលាងទឹកធម្មតាឲ្យស្អាត រួចទុកឲ្យស្រស់ទឹក
  • យកស្ករត្នោតទៅដាក់នៅលើភ្លើង កូរវាឲ្យឡើងទៅជាតាំងម៉ែ រួចយកល្ពៅទៅចាក់ចូលទៅក្នុងខ្ទះ ឬឆ្នាំងរំងាស់ស្ករ បន្ទាប់មកដាក់អំបិលចូលកូរវាឲ្យសព្វ (ដុតភ្លើងបន្តិចៗ) រហូតដល់ល្ពៅជិតឆ្អិន យើងត្រូវយកទឹកខ្ទិះទៅចាក់ពីលើហើយកូររហូតដល់ល្ពៅស្ងួតទឹកអស់ ទើបដាក់ចុះពីលើភ្លើង។ ទុកល្ពៅឲ្យ ត្រជាក់ រួចដួសដាក់ចានបរិភោគ។

កត់សំគាល់

  • បើចង់ឲ្យល្ពៅរក្សានៅសភាពដើមបានល្អ យើងកុំឧស្សាហ៍កូរវាពេកនៅពេលវានៅលើចង្ក្រាន គឺយើង ឧស្សាហ៍លើកវារលាក់វិញ ធ្វើឲ្យល្ពៅវាមិនបែកសាច់ហើយស្វិតល្អទៀតផង
  • បើយើងចង់រក្សាល្ពៅឆឹងទុកឲ្យបានយូរថ្ងៃ គឺកុំដាក់ទឹកខ្ទិះដូង ព្រោះខ្ទិះដូងធ្វើឲ្យល្ពៅឆាប់ជូរផ្អូម៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បច្ចេកទេសធ្វើផ្អកកំពឹស (អ្នកស្រី តុង ចាន់ធាង)

នៅរដូវទឹកសំរក គឺជាពេលដែលសំបូរកំពឹស បងប្អូននៅតាមជនបទខ្លះរកវាបានច្រើនបរិភោគមិនអស់ ហើយអ្នកខ្លះទៀតអាចទិញវាបានក្នុងតម្លៃថោក។ក្នុងករណីសំបូរបែបនេះបងប្អូនអាចយកវាមកកែច្នៃធ្វើជាផ្អកកំពឹសដែលអាចរក្សាទុកបរិភោគ​បានរហូតដល់ ៣-៤ខែ។