Home / ព័ត៌មាន / នាយករដ្ឋមន្ត្រីខ្មែរ ស្នើសិង្ហបុរីជំរុញអ្នកវិនិយោគ និងទិញផលិតផលកសិកម្មពីខ្មែរ

នាយករដ្ឋមន្ត្រីខ្មែរ ស្នើសិង្ហបុរីជំរុញអ្នកវិនិយោគ និងទិញផលិតផលកសិកម្មពីខ្មែរ

ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក Chan Chun Sing (ចាន់ ជុនស៊ីង) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសសិង្ហបុរី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីខ្មែរ សម្ដេចតេជោ ហ៊ុន សែនបានបញ្ជាក់ប្រាប់ភាគីសិង្ហបូរីថា នៅពេលនេះ ក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានធ្វើការសម្របសម្រួល អំពីការមិនយកពន្ធត្រួតគ្នារវាងសិង្ហបុរី និងកម្ពុជា។

សម្តេចតេជោបានស្នើសុំឲ្យភាគីសិង្ហបូរី គប្បីណាពិចារណាជំរុញឱ្យអ្នកវិនិយោគសិង្ហបុរី មកវិនិយោគ និងមកទទួលទិញផលិតផលកសិកម្មពីកម្ពុជា ព្រោះថាអ្វីៗទាំងអស់ គឺប្រទេសយើងទាំង២ បានសម្របសម្រួលជាមួយគ្នារួចមកហើយ។ នេះបើយោងតាមបណ្ដាញទំនាក់ទំនងសង្គម (ហ្វេសប៊ុក) របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានប្រាប់អំពីជោគជ័យនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (THE 7th REGIONAL COMPREHENSIVE ECONOMIC PARTNERSHIP INTERSESSIONAL MINISTERIAL MEETING -7th RCEP ISSL MM) នឹងអាចជួយជំរុញឲ្យសេដ្ឋកិច្ចអាស៊ានយើងកាន់តែល្អប្រសើរផងដែរ។

នាយករដ្ឋមន្ត្រីខ្មែរបានបន្តថា ពិតប្រាកដណាស់ គឺក្នុងយុគ្គសម័យនេះ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺមានសារសំខាន់ខ្លាំងបំផុត។ ប៉ុន្តែយើងក៏មិនអាចកាត់ផ្ដាច់បានពីការធ្វើពាណិជ្ជកម្ម តាមផ្លូវគោក ផ្លូវអាកាស និងតាមផ្លូវទឹកបានឡើយ គឺត្រូវតែមានការតភ្ជាប់គ្នារវាងប្រព័ន្ធនីមួយៗ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មទាំងអស់នោះ។

ចំណែកលោកចាន់ ជុនស៊ីង ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីលោកនាយករដ្ឋមន្ត្រីសិង្ហបុរី ជូនសម្តេចតេជោ ហើយលោកក៏បានគោរពជម្រាបជូនសម្ដេចតេជោ អំពីទស្សនៈយល់ឃើញរបស់លោកផ្ទាល់ ពាក់ព័ន្ធនឹងបញ្ហាពាណិជ្ជកម្ម ដែលចាំ បាច់ត្រូវធ្វើតាមរយៈផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហើយជាពិសេសទៅទៀត នៅក្នុងយុគ្គសម័យនេះ គឺត្រូវយកចិត្តទុកដាក់ខ្លាំងតាមរយៈប្រព័ន្ធអេឡិចត្រូនិកតែម្ដង។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខផ្ទាល់ពីនាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរី ចំពោះសម្តេចផងដែរ៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។