មុននឹងរៀបរាប់អំពី ស្លឹកនិងធាងល្ហុង ជាថ្នាំដ៏អស្ចារ្យសំរាប់ព្យាបាលជំងឺមហារីក សហគមន៍សម្បូរសប្បាយ សូមសង្ខេបនូវសាច់រឿងឈឺចាប់របស់សាស្ត្រាចារ្យ Nguyen Xuan Hien អតីតប្រធានផ្នែកជំងឺ សើរស្បែក នៃមន្ទីរពេទ្យកងទ័ព ១០៨ (មន្ទីរពេទ្យជំនាញព្យាបាលមេដឹកនាំជាន់ខ្ពស់នៅវៀតណាម) បច្ចុប្បន្នលោកស្ថិតក្នុងភាពចាស់ជរា ដែលបានចំណាយពេលចុងក្រោយនៃជីវិតរបស់លោក ដើម្បីពិសោធន៍ជាក់ស្តែងមានដូចខាងក្រោមនេះ។
១-ប្រវត្តិឈឺចាប់ និងការតាំងចិត្តអនុវត្ត ផ្សព្វផ្សាយពីគុណភាពស្លឹកនិងធាងល្ហុង
នៅឆ្នាំ២០០៥ លោកអស់សង្ឃឹមក្នុងការស្វែងរកវិធីព្យាបាលជំងឺមហារីកសួតដល់កូនស្រីខ្លួន។ នាថ្ងៃមួយលោកបានជួបនឹងអ្នកស្រី Le Thi Dang រស់នៅទីក្រុងហូជីមីញ (ព្រៃនគរ) ប្រាប់លោកថា អ្នកស្រីបានយកទឹករម្ងាស់ពីស្លឹកល្ហុងមកព្យាបាលឲ្យប្តីរបស់គាត់ដែលកើតជំងឺមហារីកអណ្តាត និងបានរាលដាលរហូតធ្លាយថ្ពាល់ម្ខាង។ ប៉ុន្មានខែក្រោយពេលទទួលទានស្លឹកល្ហុងរម្ងាស់នោះជាប្រចាំ ជំងឺរបស់ប្តីអ្នកស្រីបានថមថយចុះ ហើយរស់បន្ថែមបាន៩ឆ្នាំទៀត ក្រោយមកគាត់បានស្លាប់ក្នុងវ័យ៨៧ឆ្នាំ ដោយចាស់ជរា គឺមិនមែនស្លាប់ដោយសារជំងឺមហារីកអណ្តាតនោះទេ។
ក្នុងនាមជាសាស្ត្រាចារ្យម្នាក់ ក្រោយពេលស្តាប់ឮដូច្នេះ លោកក៏ខំស្វែងយល់ពីឯកសារជាច្រើនលើពិភពលោកនិយាយអំពីប្រសិទ្ធភាពនៃស្លឹកល្ហុងក្នុងការព្យាបាលជំងឺមហារីក។ ក្រោយមកទើបលោកបានយកវាមកអនុវត្តឲ្យកូនស្រីរបស់ខ្លួន ប៉ុន្តែពេលនោះជំងឺរបស់នាងបានរាលដាលដល់ខួរក្បាល និងបូកផ្សំនឹងលោកនៅមានភាពស្ទាក់ស្ទើរក្នុងចិត្តខ្លះផង អាចជាហេតុនាំឲ្យលទ្ធផលពុំទទួលបានដូចបំណង គឺកូនស្រីរបស់គាត់បានលាចាកលោកដោយគ្មានថ្ងៃវិលវិញ។
ជំងឺមហារីកសួត បានលាបត្របាក់យកជីវិតកូនស្រីជាទីស្រឡាញ់ ធ្វើឲ្យសាស្ត្រាចារ្យរូបនេះ ឈឺចាប់យ៉ាងខ្លាំង លោកនឹកស្មានថា ខ្លួនលែងរឹងប៉ឹងទៀតហើយ។ ប៉ុន្តែក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់ព្រមទាំងឃើញការឈឺចាប់របស់សាច់ឈាមខ្លួនផ្ទាល់ផងនោះ បានជំរុញឲ្យលោកប្តេជ្ញាចិត្តយកពេលវេលាចុងក្រោយនៃជីវិតរបស់ខ្លួនមកស្រាវជ្រាវ អំពីប្រសិទ្ធភាពនៃស្លឹកល្ហុងក្នុងការព្យាបាលរោគមហារីក ហើយពិនិត្យឃើញថា វាពិតជាទទួលបានលទ្ធផលគួរឲ្យមោទនៈ។
សាស្ត្រាចារ្យ Nguyen Xuan Hien បានបញ្ជាក់ថា «រយៈពេលជាង ១០ឆ្នាំ ខ្ញុំពុំមែនជាអ្នករកឃើញនូវប្រសិទ្ធភាពរបស់ស្លឹកល្ហុងនេះទេ ប៉ុន្តែខ្ញុំគ្រាន់តែជាអ្នកយកវាមកអនុវត្តជាផ្លូវការ និងផ្សព្វផ្សាយជួយដល់អ្នកកើតជំងឺមហារីក ធ្វើការព្យាបាល និងកត់ត្រាទុកពីលទ្ធផលដ៏អស្ចារ្យរបស់វាតែប៉ុណ្ណោះ»។
អ្នកស្រី Nguyen Thi Tuat ដែលជាភរិយាសាស្ត្រាចារ្យរូបនេះ បាននិយាយទាំងអួលដើមកថា «ប៉ុន្មានឆ្នាំនេះ សុខភាពគាត់ចុះខ្សោយ ត្រូវដេក១កន្លែង ហើយទោះបីកូនចៅសំណូមពរឲ្យគាត់ឈប់សម្រាកតែលោកពុំព្រមទេ។ រាល់ពេលដែលមានទូរស័ព្ទសុំប្រឹក្សាយោបល់ពីលោក លោកពឹងគេឲ្យកត់ត្រាជំនួស»។
២-មនុស្សជាង ១.០០០នាក់ កើតជំងឺមហារីក ទទួលបានការប្រឹក្សាណែនាំ
រយៈពេល២ឆ្នាំ (២០០៥-០០៧) លោកសាស្ត្រាចារ្យបានណែនាំឲ្យអ្នកជំងឺ ១៥នាក់ ក្នុងនោះមាន៤ករណី ដែល៣នាក់ មានដុំពកមហារីកសួត និងម្នាក់មហារីកដៃស្បូន ពេលផឹកទឹកល្ហុងរម្ងាស់បានប្រមាណ ៥-៦ខែ សុខភាពពួកគេទាំង៤ស្ថេរភាព ឡើងទម្ងន់ ដុំពករួមតូចមកវិញបាត់កូនកណ្តុរលើ ក មិនសូវក្អក មិនសូវឈឺ។ ករណីដុំពកមហារីក ៣ផ្សេងទៀត ពេលផឹកឱសថនេះបាន ២ទៅ៣ខែ ដុំពករួមតូចសុខភាពល្អជាងមុន។ មាន១ករណីមហារីកសួតដែរ ពេលផឹកឱសថនេះបាន២ខែ ជំងឺបន្តវិវឌ្ឍន៍ គាត់ឈឺខ្លាំង ហើយក្អកខ្លាំង។ មាន៣ករណីស្លាប់ ក្នុងនោះម្នាក់មហារីកសួត ម្នាក់ទៀតមហារីកក្រពះ និងម្នាក់មហារីកថ្លើម ដោយគាត់ផឹកឱសថនេះបានតែ២ខែ ហើយប្តូរទៅផឹកឱសថបុរាណផ្សេងៗទៀត។ ករណីមួយចុងក្រោយគឺមហារីកពោះវៀន ដែលបានរាលដាល។ ផឹកបានតែ២ខែ លទ្ធផលពុំឃើញមានប្រសិទ្ធភាពប៉ុន្មានឡើយ។
រហូតទល់ឆ្នាំ២០១២ ចំនួនអ្នកមកប្រឹក្សាយោបល់ជាមួយសាស្ត្រាចារ្យរូបនេះកាន់តែកើនឡើង។ មានទាំងអ្នកជំងឺទាំងក្នុង និងទាំងក្រៅប្រទេសជាង ១.០០០នាក់ បានមកពឹងពាក់លោក។ មនុស្សជាច្រើនក្នុងចំណោមនោះបានប្រើវិធីព្យាបាលឱសថសាមញ្ញមួយនេះ ទទួលបានលទ្ធផលដ៏ល្អដោយពុំឃើញមានកោសិកាមហារីកទៀតឡើយ។
៣-ប្រសិទ្ធភាពនៃស្លឹកនិងធាងល្ហុង ព្យាបាលជំងឺមហារីក
សាស្ត្រាចារ្យ Nguyen Xuan Hien បានឲ្យដឹងថា មាននិក្ខេបបទស្រាវជ្រាវរបស់សាស្ត្រាចារ្យវេជ្ជបណ្ឌិត Nam.H.Dang នៃសកលវិទ្យាល័យផ្លរីដា អាមេរិក បានប្រកាសឲ្យដឹងថា ទឹករម្ងាស់ស្លឹកល្ហុងរួមមានក្រុម B. cvaroten និង Iso thyocyanotes មានសមត្ថភាពរំញោចរាងកាយឲ្យផលិត cytokines Th1 ដែលជាកត្តាការពារសរីរាង្គប្រឆាំងនឹងមេរោគ។ ហេតុនេះ វាអាចសម្លាប់កោសិកាមហារីក ខ្លាំងជាងរាប់លានដងប្រៀបនឹងឱសថប្រឆាំងមហារីកដទៃទៀត និងនៅមានការសិក្សាស្រាវជ្រាវដទៃទៀតអំពីឱសថដ៏សាមញ្ញមួយនេះហើយនៅតាមបណ្តាប្រទេសមួយចំនួនមាន អាមេរិក អូស្ត្រាលី និងជប៉ុន មានវេជ្ជបណ្ឌិតជាច្រើន បានប្រើទឹករម្ងាស់ពីស្លឹកល្ហុងនេះព្យាបាលប្រភេទជំងឺមហារីក នឹងទទួលបានលទ្ធផលល្អ។
៤-វិធីអនុវត្ត
- ក្នុង១ថ្ងៃ យកស្លឹកល្ហុងពី៤-៥ រួមទាំងធាង (ស្លឹកកាន់តែចាស់កាន់ តែល្អ)។ រួចយកកាំបិតហាន់វាឲ្យតូចៗ និងស្តើងៗចំពោះធាងដាក់ក្នុងឆ្នាំងចាក់ទឹកបញ្ចូល ២លីត្រ
- រួចរម្ងាស់ប្រើពេលប្រមាណ២ម៉ោង ឲ្យនៅសល់ត្រឹម១លីត្រ (ប្រើភ្លើងតិចៗ) រួចទុកវាឲ្យត្រជាក់ ច្រកចូលដប ហើយទុកក្នុងទូរទឹកកកសម្រាប់ផឹក រយៈពេល ២ថ្ងៃ
- ក្នុង១ថ្ងៃផឹក ៥០០មីលីលីត្រ ចែកចេញជា៣លើក ក្រោយពេលបាយ (ព្រឹក ថ្ងៃត្រង់ ល្ងាច) ប៉ុន្តែត្រូវ កម្តៅវាឲ្យក្តៅទើបផឹក
- ក្រោយពេលផឹកគប្បីផឹកទឹកឃ្មុំបន្ថែមពី១-២ស្លាបព្រាកាហ្វេ។ ត្រូវព្យាយាមផឹករយៈ៣ខែឡើង នោះទើបឃើញប្រសិទ្ធភាព។
កត់សម្គាល់. ចំពោះអ្នកដែលពុំធ្លាប់ឆ្លងកាត់ការវះកាត់ដុំពកមហារីក ឬពុំទាន់ព្យាបាលដោយកាំរស្មី ឬការចាក់បញ្ចូលសារធាតុគីមី លទ្ធផលទទួលបានល្អប្រសើរជាង និងឆាប់មានប្រសិទ្ធភាពជាង ប្រៀបនឹងអ្នកដែលបានឆ្លងកាត់ការព្យាបាលតាមវិទ្យាសាស្ត្រទំនើប។
៥-បំណងចុងក្រោយរបស់សាស្ត្រាចារ្យ Nguyen Xuan Hien
ដោយគុណសម្បត្តិនៃ ទឹករម្ងាស់ពីស្លឹកនិងធាងល្ហុង ពិបាករៀបរាប់អស់ ក្នុងភាពរំភើបលាយឡំនឹងការសោកស្តាយ លោកពោលថា បច្ចុប្បន្ន ខ្ញុំចាស់ណាស់ទៅហើយ ជំងឺក៏បៀតបៀនពុំដឹងរស់បានប៉ុន្មានទៀត។ បំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំ គឺចង់ឲ្យក្រសួងសុខាភិបាល មន្ទីរមហារីក មន្ទីរពេទ្យ K ។ល។ ព្រមទាំងស្ថាប័នជំនាញពាក់ព័ន្ធផ្សេងទៀត ជួយបន្តនូវបុព្វហេតុនេះ ហើយខ្ញុំនឹងបញ្ជូនឯកសារទាំងអស់ រួមនឹងកំណត់ត្រាផ្សេងៗផង ដើម្បីបន្តស្រាវជ្រាវជួយដល់មនុស្សអភ័ព្វទាំងឡាយដែលកើតជំងឺមហារីក ឲ្យមានឱកាសអូសបន្លាយជីវិតរបស់ពួកគេ រស់នៅលើភពផែនដីនេះ៕
សហគមន៍សម្បូរសប្បាយ