Home / ព័ត៌មាន / រាជរដ្ឋាភិបាលជួយកសិករខ្មែរ ឲ្យមានអគ្គិសនីបូមទឹកដាក់ស្រែ និងផលិតជីក្នុងស្រុក

រាជរដ្ឋាភិបាលជួយកសិករខ្មែរ ឲ្យមានអគ្គិសនីបូមទឹកដាក់ស្រែ និងផលិតជីក្នុងស្រុក

ក្នុង​ពិធី​សំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ ១១,២២៧នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងដាក់ចេញ​នូវគោល​នយោបាយជួយលើកស្ទួយវិស័យកសិកម្មខ្មែរ ដោយ​ជំរុញ​ឲ្យ​មាន​បណ្ដាញ​អគ្គិសនី​ទៅកាន់​តំបន់ដែលមាន​ប្រភពទឹក​ធ្វើស្រែ ដើម្បីជំនួសឲ្យ​ការប្រើ​ប្រេងឥន្ធនៈ​ដែលមាន​តម្លៃ​ខ្ពស់ និង​ជំរុញ​ការផលិត​ជី​កសិកម្ម​ក្នុងស្រុក​។

សម្ដេច ហ៊ុន សែន បានថ្លែង​អះអាង​ថា ដើម្បីប្រកួតប្រជែងវិស័យកសិកម្មជាមួយប្រទេសជិតខាង គឺ​រដ្ឋា ភិបាល​នឹង​ព្យាយាម​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម និងឲ្យមានការធ្វើជីនៅក្នុងស្រុក «នៅពេលខាងមុខយើង​នឹងដាក់ចេញនូវគោលនយោ​បាយបន្ថែមទៀត ដើម្បីជំរុញវិស័យកសិកម្ម។ ឧទាហរណ៍ គឺត្រូវធ្វើយ៉ាងម្តេច​ឲ្យមាន​អគ្គិសនីទៅ​កាន់​តំបន់ដែលមានប្រភព​​ទឹក ដើម្បីយើងប្រើប្រាស់នូវម៉ូទ័របូមទឹកជំនួសឲ្យម៉ាស៊ីនបូមទឹកដែល​ប្រើ​ប្រេងឥន្ធនៈ​ដែលថ្លៃដើមនោះវាថ្លៃហួស។ អញ្ចឹងបានរាជរដ្ឋាភិបាលត្រូវគិតចង្អុលការ​ណែនាំទៅលើអាជ្ញាធរ​អគ្គិសនី ដើម្បី​ជំរុញឲ្យក្រុមហ៊ុនអគ្គិសនីតបណ្តាញអគ្គិសនីទៅកាន់តំបន់ដែលមានប្រភពទឹក រួចហើយប្រើប្រាស់​ម៉ូទ័រ​បូម​ទឹក​ជំនួសឲ្យម៉ាស៊ីនបូមទឹក។ អញ្ចឹងយើងផ្ទេរពីការចាក់ប្រេងទៅការប្រើភ្លើងជំនួសវិញ​ដោយអគ្គិសនី​សំរាប់​ការ​បូម​ទឹកក្នុងរង្វង់តែ ៤១០រៀលប៉ុណ្ណោះ និង​ជំរុញឲ្យមាន​ការផលិត​ជី​កសិកម្ម​ក្នុងស្រុក»។ 

​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​លើក​ឡើងពី​ករណីកម្ពុជា​នាំចេញ​អង្ករ​ ១លានតោនក្នុង១ឆ្នាំនោះ ​គឺមិនទាន់​សម្រេចបាន​ផែនការ​នៅឡើយទេ នៅពេលវៀតណាម​នាំចេញ ៥​លាន​តោនក្នុង១ឆ្នាំ និង​ថៃ ៦​លាន​តោនក្នុង​១ឆ្នាំ​ ចំណែក​ឥណ្ឌាក៏នាំចេញច្រើនដែរ។ ដូច្នេះរដ្ឋាភិបាលខ្មែរនឹងត្រូវដាក់ចេញនូវគោលនយោបាយវិស័យ​កសិកម្ម​​ដើម្បី​ជួយ​កសិករខ្មែរ៕

សហគមន៍សម្បូរសប្បាយ    

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។