Home / ការកែច្នៃកសិផល / វិធីធ្វើដំណាប់កន្ទួត

វិធីធ្វើដំណាប់កន្ទួត

ផ្លែកន្ទួត ក្រៅពីធ្វើជាម្ជូរ គេអាចកែច្នៃធ្វើជាដំណាប់សំរាប់បរិភោគជាបង្អែម។ ចំពោះរបៀបធ្វើដំណាប់កន្ទួត​មានបង្ហាញជូនដូចខាងក្រោមនេះ។

១-ធាតុផ្សំ

  • កន្ទួតជូរ ៣ គីឡូក្រាម
  • ស្ករត្នោត ០,៥ គីឡូក្រាម
  • អំបិល ១ ស្លាបព្រាកាហ្វេ។

២-សំភារៈសំរាប់ធ្វើ

  • ចង្អេរធំ និងជ្រុញស្អាតហើយធំ
  • កញ្ច្រែងជ័រ ឬកញ្ច្រែងឫស្សី
  • ឆ្នាំងស្អាត និងថាស ឬចាន
  • កែវស្អាត។

រូបភាពពាក់ព័ន្ធ៣-របៀបធ្វើ

  • ជ្រើសរើសយកផ្លែកន្ទួតធំៗមកលាងទឹកឲ្យស្អាត ទុក​ឲ្យ​ស្រស់ទឹករួចដាក់រាយលើចង្អេរ ដោយយកជ្រុញ​មក​លុញពីលើឲ្យសព្វរហូតទាល់តែផ្លែកន្ទួតទន់ទាំងអស់
  • បន្ទាប់មក ច្របាច់ពូតយកទឹកចេញពីកន្ទួតឲ្យអស់ ទើប​លាងជាមួយទឹកស្អាត២-៣ដង ដើម្បីជំរះជាតិជូរ ហើយ​​ពូតទឹកចេញឲ្យអស់ បន្ទាប់​មកយកទៅដាក់សំដិលនឹង កញ្ច្រែងក្នុងម្លប់ ឬថ្ងៃប្រហែល ២០នាទី
  • កូរស្ករត្នោតឲ្យស្អិតដូចជើងអង្ក្រង ដាក់អំបិល រួចយកកន្ទួតដាក់ចូលដោយដាក់ភ្លើងតិចៗ កូររហូត​ទាល់​តែ​រីងទឹក ទើបដួសដាក់ថាស ឬចានទុកឲ្យត្រជាក់
  • ក្រោយពីទុកឲ្យត្រជាក់ យើងអាចទុកដាក់ក្នុងកែវ ឬដោតនឹងឈើឫស្សីសំរាប់កាន់ហូបបានស្រួល។

សំគាល់ ដំណាប់កន្ទួតនេះ យើងអាចរក្សាទុកពី កន្លះខែ ទៅ ១ខែ តែឧស្សាហ៍ដាក់ហាលថ្ងៃដើម្បីកុំឲ្យ​ដុះ​ផ្សិត​៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ផលប្រយោជន៍នៃស្រាអង្ករដល់សុខភាព

ជនជាតិខ្មែរយើង ក៏ដូចជនជាតិអាស៊ីផ្សេងទៀត និយមផលិត និងបរិភោគស្រាអង្ករ ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ។