Home / ឱសថបុរាណ / ជំងឺ និង​ ការព្យាបាល / ជំងឺឆ្កែឆ្កួត និងថ្នាំបំបាត់ពិស (ឆ្កែខាំ-ឆ្មាខាំ និងសត្វអាសិរពិសចឹក)

ជំងឺឆ្កែឆ្កួត និងថ្នាំបំបាត់ពិស (ឆ្កែខាំ-ឆ្មាខាំ និងសត្វអាសិរពិសចឹក)

ជំងឺឆ្កែឆ្កួត  ជាជំងឺបង្កពីវីរុសឆ្កែឆ្កួត ដែលវីរុសនេះរស់ក្នុងទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្កួត។ សូមបញ្ជាក់ថា ពាក្យថាជំងឺឆ្កែឆ្កួត មិនមែន​មានន័យថាមានតែការខាំរបស់សត្វឆ្កែតែមួយទេ ប៉ុន្តែវារួមមានប្រភេទសត្វឆ្មា សត្វស្វា សត្វប្រជៀវ ជ្រូក គោ ក្របី និងពពួកសត្វកកេរដែលមានផ្ទុកវីរុសឆ្កែឆ្គួត ក៏អាចបង្កជំងឺឆ្កែឆ្កួតបានដែរ។

មនុស្សអាចឆ្លងជំងឺឆ្កែឆ្កួតដោយ

១-ការខាំឲ្យមានរបួសដាច់ស្បែកដោយសារសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត។
២-ករណីរសត្វឆ្កែ សត្វឆ្មា និងសត្វកកេរដទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត លិតលើស្បែកទោះមិនមានដាច់រលាត់ក៏ដោយ។

៣-សត្វឆ្កែ សត្វឆ្មា និងសត្វកកេរដទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត ខ្ញាវក្រញៅ
៤-គេឃើញមានករណីតិចតួចបំផុតដែលឆ្លងពីអ្នកជំងឺឆ្កែឆ្កួត ទៅមនុស្សដទៃទៀត។

ហេតុអ្វីបានជាជំងឺឆ្កែឆ្កួតអាចសំលាប់មនុស្សបាន?

វីរុសជំងឺឆ្កែឆ្កួត ត្រូវបានបញ្ជូនតាមទឹកមាត់របស់សត្វដែលមានជំងឺឆ្កែ​ឆ្គួតដោយការខាំ ក្រញៅ ឬលិត។ បន្ទាប់មកវាធ្វើដំណើរទៅប្រពន្ធ័ប្រសាទ រួចចុងក្រោយតំរង់ទិសទៅប្រពន្ធ័ប្រសាទកណ្តាលដែលស្ថិតនៅខួរក្បាល ហើយធ្វើឲ្យខូចខួរក្បាលទាំងមូលតែម្តង។

ត្រូវចងចាំថា បើអ្នកជំងឺស្តែងចេញជារោគសញ្ញាជំងឺឆ្កែឆ្កួត នោះមាននយ័ថា ក្មេងនឹងត្រូវស្លាប់ក្នុងរយៈពេលជាទូទៅ ៣ ទៅ ៥ថ្ងៃ ដោយគ្មានវិធីសាស្រ្តណាដែលពេទ្យអាចជួយបានឡើយ។

រោគសញ្ញាជំងឺឆ្កែឆ្កួត

១-ខ្លាចទឹក ករណីនេះក្មេងស្រេចទឹកខ្លាំ តែមិនហ៊ានផឹកទឹកព្រោះវាធ្វើឲ្យក្មេងឈ្លក់ ពិបាកដកដង្ហើម
២-ខ្លាចខ្យល់ ព្រោះខ្យល់ត្រជាក់ធ្វើឲ្យផ្លូវដង្ហើមក្មេងបិទដកដង្ហើមមិនរួច
៣-លេសលាស នៅមិនស្ងៀម
៤-ទន់ដៃទន់ជើង
៥-លេចនោមមិនដឹងខ្លួន
៦-ឈឺក្បាល ចង្អោរ ក្អួត
៧-ឈឺ និងស្ពិកអុចៗ នៅកន្លែងដែលសត្វដែលមានជំងឺឆ្កែឆ្កួតខាំ ជាដើម។

ដូច្នេះ បើសិនមនុស្សត្រូវបានសត្វ ឆ្កែ ឆ្មា សត្វស្វា សត្វប្រជៀវ ជ្រូក គោ ក្របី និងពពួកសត្វកកេរខាំ  ខ្ញាវ​ក្រញៅ គឺត្រូវយកទៅជួបពិភាក្សានឹងគ្រូពេទ្យជាបន្ទាន់ដើម្បីកុំឲ្យហួសពេល។


តាមឯកសាររបស់គ្រូពៅ ជំនាញថ្នាំបុរាណបានប្រាប់ថា ថ្នាំធម្មជាតិបុរាណ ក៏អាចព្យាបាលជំងឺឆ្កែឆ្កួតបានដែរ ដែលបង្ហាញជូនដូចខាងក្រោម។

ក-ធាតុផ្សំថ្នាំ

១-ខ្ទឹមស(យកទាំងសំបក) ចំនួន​៥កំពឹស ទៅ ៧កំពឹស

២-ម្រេចគ្រាប់ ១ស្លាបព្រា (កុំយកម្រេចម៉ដ្ឋ ប្រសិនបើគ្មានម្រេចគ្រាប់ចាំប្រើម្រេចម៉ដ្ឋ)

៣-ទឹកខ្មេះ

ខ-វិធីធ្វើ និងប្រើថ្នាំ

យកខ្ទឹមស និងម្រេចបុកបញ្ចូលគ្នាឲ្យសព្វ បន្ទាប់មកចាក់ទឹកខ្មេះឲ្យជោគល្មម (កុំចាក់ទឹកខ្មេះច្រើនពេក) រួចហើយយកទៅ​បិតកន្លែងដែលត្រូវ ឆ្កែខាំ(ឆ្កែឆ្កួតខាំ), ឆ្មាខាំឬក្រញ៉ៅ, ខ្អែបខាំ, ខ្ទួយតិច, ពស់ចឹក ឬសត្វអាសេពិសផ្សេងទៀតចឹកឬខាំ។ បិត​រួចហើយត្រូវយកបង់រុំ ឬក្រណាត់រុំឲ្យជិតទុករយៈពេលកន្លះថ្ងៃចាំបកចេញ ហើយកុំឲ្យត្រូវទឹកឲ្យសោះ។ ធ្វើថ្នាំនេះបិត ៥ថ្ងៃ ទៅ ៧​ថ្ងៃ វានឹងជាមកធម្មតាវិញ ដោយមិនចាំបាច់ប្រើថ្នាំអ្វីទាំងអស់។ ថ្នាំដែលបិតហើយសូមបោះចោល ហើយធ្វើថ្មីបិតទៀត។

បញ្ជាក់: ប្រសិនបើឆ្កែខាំភ្លាមៗ ត្រូវធ្វើបិតភ្លាម ហើយមិនចាំបាច់ចាក់ថ្នាំឆ្កែខាំក៏បាន មួយវិញទៀត បើយកទៅចាក់ថ្នាំឆ្កែខាំហើយនៅតែហើមជើងដើរមិនរួច សូមធ្វើថ្នាំនេះតែ ៣-៤ថ្ងៃ វានឹងជា។ ភាគច្រើនពេលឆ្កែខាំហើយយកទៅចាក់ថ្នាំឆ្កែខាំ គឺកន្លែងឆ្កែខាំហើមដើរមិនរួច ឬបើដៃហើមកាន់អីមិនកើតទេ សូមធ្វើថ្នាំនេះបិតបន្ត វានឹងជា ហើយលែងហើម។

– ករណីត្រូវសត្វអាសិពិស​ ចឹក ឬខាំ (ពស់-ខ្អែប-ខ្ទួយ) សូមធ្វើថ្នាំនេះបិតភ្លាមព្រោះវាបឺតពិសបានល្អ ហើយវានឹងជាមកធម្មតា​មកវិញ។

សូមបញ្ជាក់ចុងក្រោយ:  ពេលបិតថ្នាំនេះគឺវាបឺតពិស ដូច្នេះ​គឺអ្នកជំងឺឈឺចុកចាប់កាន់តែខ្លាំង (ឈឺអាចទ្រាំ) តែសូមទ្រាំ ពេល​វាបឺតពិសអស់ហើយវាលែងឈឺហើយ៕

ដោយ ប៉ោ សេដ្ឋា

ឯកសារយោង៖ ឯកសាររបស់ Dr. PromViireak, ឯកសាររបស់គ្រូពៅ ជំនាញថ្នាំបុរាណ

សហគមន៍សម្បូសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កន្ទី, កន្ទីខ្មៅ ជារុក្ខជាតិឱសថ, តើអាចព្យាបាលរោគអ្វីខ្លះ?