បងស្រី ង៉ែត វណ្ណី ជាកសិកររស់នៅភូមិត្រពាំងកក់ ខេត្តតាកែវ។ ក្រោយពីបានអានទស្សនាវដ្តីកសិករ គាត់បានយកគំនិតនៃការព្យាបាលទាពីជំងឺផ្តាសាយ មកសាកល្បងដោយខ្លួនឯង និងបន្ថែមនូវគំនិតផ្ទាល់ខ្លួនមួយចំនួនទៀតផងដែរ ជាលទ្ធផលគាត់ក៏ទទួលបានជោគជ័យ។ ចំពោះបទពិសោធន៍ទាំងនោះមានបង្ហាញជូនដូចខាងក្រោមនេះ។
- អង្ករកន្លះកំប៉ុង
- មើមខ្ទឹមស ៣ ទៅ ៤ កំពឹស
- ស្ករត្នោត ១ ខាំ
- សំបកស្តៅ ឬ សំបកគរ ១ បន្ទះ។
២-របៀបធ្វើ
- ដំបូងយកអង្ករទៅត្រាំទឹករយៈពេល ២ ទៅ ៣ម៉ោង ដើម្បីឲ្យអង្កររីក។ បន្ទាប់មកស្រង់អង្ករចេញ
- បុកមើមខ្ទឹមស ឲ្យម៉ដ្ឋ
- យកធាតុផ្សំទាំង៣ (អង្ករ មើមខ្ទឹមស ស្ករ) លាយបញ្ចូលគ្នាឲ្យសព្វល្អ។
៣-របៀបប្រើប្រាស់
ធាតុផ្សំដែលលាយហើយ ឲ្យទាស៊ី ១ថ្ងៃ៣ដង។ ធាតុផ្សំទាំងនេះសំរាប់ទា ៥ក្បាល។ ចំពោះសំបកស្តៅ ឬសំបកគរ ក៏ដូចគ្នាដែរ ត្រូវត្រាំជាមួយទឹកឲ្យទាផឹករហូតដល់ទាជា។
ក្រោយពីការអនុវត្តតាមវិធីសាមញ្ញនេះមក បងស្រីមានចំណាប់អារម្មណ៍ ថា បទពិសោធន៍នេះ ពិតជាទទួលបានជោគជ័យពិតប្រាកដមែន ហើយកសិករផ្សេងៗទៀត អាចយកទៅអនុវត្តតាមបាន គឺមិនមានការលំបាកអ្វីឡើយ៕
ម៉ើ សុខជា
សហគមន៍សម្បូសប្បាយ