លោកបណ្ឌិត យ៉ង សាំងកុមារ ជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក បានមានប្រសាសន៍ឲ្យ សហគមន៍សម្បូរសប្បាយ ដឹងថា តាមបទពិសោធន៍ផ្ទាល់របស់លោកដើម្បីឲ្យដើមធុរេនកាន់តែល្អនោះ កសិករ ក៏ដូចម្ចាស់ចំការធុរេនគួរដាំសណ្ដែកបាយ(សណ្តែកខៀវ) នៅជុំវិញគល់ដើមទុរេន ពីព្រោះវានាំមកនូវផលប្រយោជន៍ដូចជា៖
១. សណ្តែកជួយផ្តល់ជីជាតិបន្ថែមដល់ដី ជាពិសេសជាតិអាហ្សូត
២. គ្របដីជួយការពារកុំឲ្យស្មៅដុះ
៣. ពេលសណ្តែកធំ យើងដកហើយយកវាមកគ្របជុំវិញគល់ទុរេន ដើម្បីជួយរក្សាសំណើមក្នុងដី និងពេលវារលួយផ្តល់ជីបន្ថែមដល់ធុរេន។ពេលដកហើយសូមធ្វើការព្រោះសណ្តែកថែមជាថ្មីបន្តទៀត។
គេអាចដាំសណ្ដែកបាយ (សណ្ដែកខៀវ) នៅជុំវិញគល់បាននូវគ្រប់ដំណាំហូបផ្លែ៕
សហគមន៍សម្បូរសប្បាយ