Home / ឱសថបុរាណ / រុក្ខជាតិឱសថបុរាណ / ដើមទន្ទ្រានខេត្តជួយឃាត់ឈាម និងផ្សះដំបៅ

ដើមទន្ទ្រានខេត្តជួយឃាត់ឈាម និងផ្សះដំបៅ

បើក្នុងករណីដែលយើងទៅធ្វើស្រែចំការក្តី ឬនៅផ្ទះក្តី បើមានមុតដៃជើងហូរឈាមចេញមកមិនឈប់ ហើយមិនអាចរកអ្វីទាន់នោះ យើងអាចបេះស្លឹកទន្ទ្រានខែត្រមកញីឲ្យខ្ទេច ឬ យកមកទំពា រួចយកទៅបិទលើ​មុខរបួសនោះ គឺវាអាចឃាត់ឈាមបានយ៉ាងល្អ។

ចំណែកក្រុមអ្នកស្រាវជ្រាវវិញ បានឲ្យដឹងថា ស្លឹកទន្ទ្រានខែត្រមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់ មិនចាញ់ទឹកឃ្មុំល្បីឈ្មោះឡើយ។ នៅប្រទេសខ្លះ គេបានប្រើកម្ទេចស្លឹកទន្ទ្រានខែត្រ មកផ្សះមុខដំបៅនៅពេល គ្រៀវជ្រូកទៀតផង ពីព្រោះវាមិនត្រឹមតែអាចជួយឃាត់ឈាមបានល្អប៉ុណ្ណោះទេ ថែមទាំងនៅជួយធ្វើឲ្យមុខដំបៅជាសះបានលឿនផងដែរ។

រូបមន្តធ្វើឱសថសម្រាប់ព្យាបាលរបួសដោយប្រើស្លឹកទន្ទ្រានខែត្រ

  • លាងសំអាតស្លឹក ឬមែកទន្ទ្រានខែត្រ ហើយសំដិលឲ្យស្ងួតទឹកឲ្យបានចំនួន ៤០០ក្រាម
  • អាល់កុលលាងដំបៅចំនួន ៤៥០ មីលីលីត្រ។

វិធីធ្វើ

យកស្លឹក ឬមែកទន្ទ្រានខែត្រ មកបុកឲ្យម៉ដ្ឋ រួចហើយដាក់ចូលទៅក្នុងដបបិទគម្របឲ្យជិត បន្ទាប់ពីនោះដាក់អាល់កុលឲ្យដល់កដបដោយឲ្យសល់ខ្យល់តិចបំផុត បន្ទាប់មកបិទគម្របដបវិញ ដោយត្រាំទុកចោល មួយសប្តាហ៍យ៉ាងតិចបំផុត (រយៈពេលល្អបំផុតគឺ១ខែ)។ ត្រូវឧស្សាហ៍អង្រួនដបឲ្យបានរៀងរាល់ថ្ងៃ បន្ទាប់មក ប្រើស្បៃច្រោះយកទឹក ហើយផ្ទេរដាក់ដបមួយផ្សេងទៀត។ ទឹកច្រោះនេះ ប្រើសំរាប់លាបដំបៅ នោះអាចឃាត់ឈាម និងផ្សះមុខដំបៅបានយ៉ាងស្អាត។ ទោះបីយ៉ាងណា រូបមន្តនេះប្រើបានតែដំបៅតូចៗ និងមិនជ្រៅពេក ហើយឱសថនេះ យើងអាចទុកប្រើការបានតែក្នុងរយៈពេល ៦ខែប៉ុណ្ណោះ។ ស្លឹក​ទន្ទ្រានខែត្រ ក៏ត្រូវនឹងជំងឺ គ្រុនក្តៅផងដែរ គឺបេះយកស្លឹករបស់វាទៅបុកដោយលាយទឹកបន្តិច រួចច្រោះយកទឹកមកផឹក៕

 ដកស្រង់ចេញពីទស្សនាវដ្តីប្រជាប្រិយ ២១៣១ ខែធ្នូ ឆ្នាំ២០១២

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កន្ទី, កន្ទីខ្មៅ ជារុក្ខជាតិឱសថ, តើអាចព្យាបាលរោគអ្វីខ្លះ?