Home / ព័ត៌មាន / សិក្ខាសាលាស្តីពី សួនដំណាំគ្រួសារ

សិក្ខាសាលាស្តីពី សួនដំណាំគ្រួសារ

សិក្ខាសាលានិយាយអំពី សួនដំណាំគ្រួសារនេះ ធ្វើឡើងពេញមួយថ្ងៃគឺនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានអូក្រា ដែលស្ថិតនៅផ្ទះលេខ១៥១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះអ្នកធ្វើបទបង្ហាញគឺលោក បណ្ឌិត យ៉ង សាំងកុមារ ដែលមានជំនាញផ្នែកកសិកម្ម និងជាអតីតប្រធានអង្គការសេដាក។

អត្ថប្រយោជន៍ទទួលបានពីសិក្ខាសាលានេះ

  • គោលការណ៍និងបច្ចេកទេសក្នុងការដាំដំណាំ
  • យល់ដឹងអំពីរបៀបថែទាំ និងការការពារដំណាំ
  • យល់ដឹងពីរបៀបដាំ និងដាក់ជីធម្មជាតិ
  • សំណួរ និងចម្លើយអំពីការធ្វើសួនគ្រួសារ។

ចំពោះតម្លៃនៃការចូលរួមក្នុងសិក្ខាសាលា ពីម៉ោង ៨ៈ៣០នាទីព្រឹក ដល់ម៉ោង ៤រសៀល នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គឺតាមការស្ម័គ្រចិត្តរបស់បងប្អូន។ ទំនាក់ទំនងចុះឈ្មោះ តាមទូរស័ព្ទលេខ ០៩៣ ៣០៩ ២៩៤/ ០៧០ ៩៤៩ ៤៦០៕

សហគមន៍សម្បូសប្បាយ

 

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖