Home / ព័ត៌មាន / សហរដ្ឋអាមេរិក ផ្តល់ថវិកាជាង ១៧ លានដុល្លារ សម្រាប់កំណើន​ និងការអភិវឌ្ឍ​ វារីវប្បកម្មត្រីទឹកសាប នៅកម្ពុជា

សហរដ្ឋអាមេរិក ផ្តល់ថវិកាជាង ១៧ លានដុល្លារ សម្រាប់កំណើន​ និងការអភិវឌ្ឍ​ វារីវប្បកម្មត្រីទឹកសាប នៅកម្ពុជា

តាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ផ្តល់ថវិកាជាង ១៧ លានដុល្លារ សម្រាប់កំណើន​ និងការអភិវឌ្ឍ​វារីវប្បកម្មត្រីទឹកសាបនៅកម្ពុជា។ គំរោង CAST ដែលទទួលថវិកាពីកម្មវិធីស្បៀងអាហារដើម្បីការអភិវឌ្ឍ​ របស់ក្រសួងកសិកម្ម សហរដ្ឋអាមេរិក ស្របនឹងផែនការយុទ្ធសាស្រ្ត​សំរាប់ការអភិវឌ្ឍវិស័យវារីវប្បកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។វានឹងជួយបង្កើនលទ្ធភាពក្នុងការទទួលបានត្រី “សំរាប់បង្កាត់ពូជ” និងចំណីត្រី ហើយពង្រឹងបណ្តាញទាក់ទងទាំងអស់ នៅក្នុងសកម្មភាពផលិតកម្ម និងផ្តល់សេវាសំរាប់ទីផ្សារ ចាប់ពីកន្លែងបង្កាត់ពូជ ដល់អ្នកចិញ្ចឹម អ្នកទិញ និងអ្នកចែកចាយត្រី។ ប្រទេសកម្ពុជានឹងទទួលប្រយោជន៍​ពីកំណើននៃទំនុក​ចិត្ត និងការមានត្រីល្អចិញ្ចឹម​នៅកម្ពុជា ដែលត្រូវបានចិញ្ចឹម និងទុកដាក់តាមបទដ្ឋានត្រឹមត្រូវ។ លើសពីនេះទៀត សេដ្ឋកិច្ចជាតិនឹងទទួលបានអត្ថប្រយោជន៍ ដោយសារកម្ពុជាចូលរួមជាមួយទីផ្សារពិភពលោក ជាអ្នកប្រើប្រាស់ និងផ្គត់ផ្គង់ផលិតផលវារីវប្បកម្មត្រីទឹកសាប​ប្រកបដោយគុណភាពល្អ ហើយត្រូវបានចិញ្ចឹមនៅក្នុងស្រុក។ សេចក្តីប្រកាសព័ត៌មាននេះ បានឲ្យដឹងបន្តថា៖

ថវិកា ១៧,១ លានដុល្លារ សំរាប់រយៈពេល ៥ ឆ្នាំ។

ដៃគូ សាកលវិទ្យាល័យ Kansas State University, Auburn University, World Vision ដៃគូសំខាន់ៗនៅក្នុង     វិស័យឯកជន និងវិស័យសាធារណៈ​នៅកម្ពុជា ដែលរួមមានសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យ​បាត់ដំបង

អ្នកទទួលផល

  • អ្នកចិញ្ចឹមត្រីទឹកសាបសំរាប់ធ្វើពាណិជ្ជកម្ម
  • កន្លែងផលិតចំណីត្រី កន្លែងបង្កាត់ពូជ ភ្នាក់ងារផ្សព្វផ្សាយ អ្នកលក់ដុំ/រាយ ស្ថាប័នហិរញ្ញវត្ថុ និស្សិត និងសហគ្រាសខ្នាតតូច/មធ្យមដទៃទៀត នៅក្នុងសកម្មភាពពាណិជ្ជកម្មផ្នែកវារីវប្បកម្ម
  • ភូមិសាស្រ្ត៖ ផ្សារធំៗ នៅភ្នំពេញ និងសៀមរាប រួមទាំងខេត្តចំនួន ៦ គឺខេត្តកណ្តាល កំពង់ចាម កំពង់ធំ សៀម​រាប បាត់ដំបង និងពោធិសាត់។

ខ្លីៗស្តីពីសកម្មភាព

  • ការផ្ទេរបច្ចេកទេសសំរាប់សកម្មភាពពាណិជ្ជកម្ម ដែលជំរុញដោយវិស័យឯកជន ដើម្បីជំរុញកំណើនទីផ្សារ ហើយបង្កើនការផ្គត់ផ្គង់នៃផលិតផលក្នុងស្រុកនៅកម្ពុជា គឺត្រីដែលធានាគុណភាពហើយលក់ក្នុងតំលៃប្រកួតប្រជែង។
  • សកម្មភាពចំនួន ១០ ដែលរួមមាន៖
  • ការបង្កើតសមាគមជាតិវារីវប្បកម្ម និងអង្គការកសិករសំខាន់ៗ តាមកំលាំងទីផ្សារ
  • ការផ្តល់ពូជនិងចំណីត្រីសំរាប់វារីវប្បកម្ម និងការភ្ជាប់បណ្តាញទីផ្សារ
  • សកម្មភាពផ្សព្វផ្សាយដឹកនាំ​ដោយវិស័យឯកជន
  • ការស្រាវជ្រា​វ/កសិដ្ឋានបង្ហាញ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល ដឹកនាំ​ដោយសាកលវិទ្យាល័យ​ក្នុងស្រុក
  • យុទ្ធនាការរកទីផ្សារលក់ត្រីល្អ
  • លទ្ធភាពទទួលបានថវិកាសំរាប់ក្រុមអ្នកធ្វើសកម្មភាពចិញ្ចឹម និងផ្តល់សេវា
  • ការគោរពតាមបទដ្ឋានអនាម័យ និងការមិនស្អុយខូច។

CAST ផ្សាភ្ជាប់ជាមួយនឹងពាណិជ្ជកម្ម និងការអភិវឌ្ឍន៍៖ ការអនុវត្តនៅពេលបច្ចុប្បន្ននេះ ទាក់ទងនឹងវារីវប្បកម្ម បានដាក់សម្ពាធដែល​មិនមាននិរន្តភាពទៅលើពូជ និងចំណីរបស់ត្រីក្នុងធម្មជាតិ។ ផលិតផលសណ្តែកសៀងផ្តល់ប្រភពប្រូតេអ៊ីនថោកល្មម ដែលអាចជំនួសបានខ្លះ​នូវប្រូតេអ៊ីនពីសាច់ត្រី ដែលជាការធានាបាននូវសោហ៊ុយទាបក្នុងការផលិត ការនេសាទត្រីពីធម្មជាតិដែលអាចធានានិរន្តភាព គុណភាពទឹកល្អ និងប្រូតេអ៊ីនពីប្រភពវារីវប្បកម្មក្នុងតំលៃសមរម្យ។ការផ្តត់ផ្គង់សណ្តែក​សៀងបានជាប់លាប់បំពេញបន្ថែមលើសមាធាតុផ្សំនៃចំណីដែលមាននៅក្នុងស្រុក ហើយមានតួនាទីសំខាន់ក្នុងកំណើន​នៃវារីវប្បកម្មសំរាប់ការធ្វើពាណិជ្ជកម្ម នៅកម្ពុជា៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។