Home / ការកែច្នៃកសិផល / របៀបធ្វើជ្រក់ខ្ទឹមស

របៀបធ្វើជ្រក់ខ្ទឹមស

ខ្ទឹមសជាប្រភេទបន្លែគ្រឿងទេស ដែលដើរតួនាទីសំខាន់ច្រើនក្នុងការកែច្នៃអាហារឲ្យមានរសជាតិឆ្ងាញ់។ ក្រៅពីនេះ គេអាចធ្វើជាឱសថសំរាប់លើសឈាម កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម និងជំងឺផ្សេងៗទៀតបានល្អ។ ពេលនេះ យើងសូមធ្វើការចែករំលែកនូវបច្ចេកទេសធ្វើជ្រក់ខ្ទឹមសដែលមានរសជាតិឆ្ងាញ់ជូនបងប្អូនសាកល្បងតាម ដូចខាងក្រោម។

១-ធាតុផ្សំ

  • យកខ្ទឹមស ដែលមានមើមតូចៗល្មមចំនួន ១២គីឡូក្រាម
  • ស្ករសចំនួន ៣ គីឡូក្រាម
  • ទឹកដាំពុះ ១០ លីត្រ
  • ទឹកខ្មេះ ១ ខាំ
  • អំបិល ១ គីឡូក្រាម។

២-ឧបករណ៍ប្រើប្រាស់

  • កែវ ឬក្រឡសំរាប់ដាក់ខ្ទឹមជ្រក់ (ត្រូវមានគំរបសំរាប់បិទ)
  • ចានដែកសំរាប់លាងខ្ទឹមស។

៣-របៀបផ្សំ

  • យកខ្ទឹមសទៅលាងឲ្យស្អាត កាត់ឫស និងតំរឹមឲ្យបានស្អាត
  • រក្សាទុកឲ្យបានស្រស់ទឹកល្អ
  • រៀបខ្ទឹមសដាក់ក្នុងក្រឡដែលអាចដាក់បានរួចទុកមួយឡែក
  • យកទឹកចំនួន១០លីត្រ និងស្ករសចំនួន៣គីឡូក្រាម អំបិល១គីឡូក្រាម ទៅលាយបញ្ចូលគ្នាឲ្យសព្វហើយដាំឲ្យពុះ
  • រក្សាទឹកទុកឲ្យក្ដៅអ៊ុនៗ រួចចាក់ចូលទៅក្នុងកែវ ឬក្រឡដីគ្របឲ្យជិតដើម្បីឲ្យខ្ទឹមសងុំបានល្អ។

៤-ការរក្សាទុក

  • រក្សាទុកកន្លែងដែលមិនត្រជាក់ពេក និងមិនក្តៅពេក
  • គ្របឲ្យជិតទុករយៈពេល ២-៣ខែ ទើបអាចយកមកបរិភោគបាន
  • នៅពេលដួសយកខ្ទឹមជ្រក់ទៅពិសារ ត្រូវប្រើស្លាបព្រាស្អាត ធ្វើដូចនេះគឺដើម្បីរក្សាទុកបានយូរ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ផលប្រយោជន៍នៃស្រាអង្ករដល់សុខភាព

ជនជាតិខ្មែរយើង ក៏ដូចជនជាតិអាស៊ីផ្សេងទៀត និយមផលិត និងបរិភោគស្រាអង្ករ ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ។