Home / កសិកម្ម / បទពិសោធន៍ដាំដំណាំម្រេចតាមបែបធម្មជាតិ (កសិករ វ៉ា សម្បត្តិ)

បទពិសោធន៍ដាំដំណាំម្រេចតាមបែបធម្មជាតិ (កសិករ វ៉ា សម្បត្តិ)

លោក វ៉ា សម្បត្តិ ជាកសិកររស់នៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ គាត់មានបទ​ពិសោធន៍​ក្នុងការដាំដំណាំម្រេចយ៉ាងល្អដែលបទពិសោធន៍នេះ គឺគាត់ចេះតាមរយៈកសិករដែលមានជំនាញនិង​ឪពុកម្តាយរបស់គាត់ គួបផ្សំនឹងគំនិតច្នៃប្រឌិត​ផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ បទពិសោធន៍នេះ គាត់បានចែក​រំលែកដល់កសិករដទៃទៀតនៅជិតខាងដែលដាំដំណាំម្រេចដូចគាត់ដែរ។ ចំពោះបច្ចេកទេសនៃការដាំ​បង្ហាញ​ជូនដូចខាងក្រោម។

១-បច្ចេកទេសដាំដុះ     

រដូវដាំដុះ  ជាទូទៅគាត់ដាំម្រេចនៅរដូវវស្សា ពីព្រោះនៅរដូវប្រាំងគាត់មិនមានទឹកគ្រប់គ្រាន់សំរាប់ ស្រោចស្រព ហើយត្រូវបូមទឹកស្រោចស្រពដែលធ្វើឲ្យគាត់ចំណាយប្រាក់ច្រើន។

ការជ្រើសរើសពូជ គាត់បានជ្រើសរើសពូជ២ប្រភេទយកមកដាំគឺ​ ម្រេចធម្មតាដែល​ភាគច្រើន​កសិករ និយមដាំដែលសំបកវាមានពណ៌ក្រហមនៅពេលផ្លែវាទុំ ផ្លែវាមានលក្ខណៈមូលតូចជាកួរ ហើយ​គ្រាប់​ធំជាងពូជម្រេចឥណ្ឌា។ ពូជនេះមានផ្លែច្រើនក្នុងមួយដើមៗ ហើយវាមានកួរផ្លែធំៗ។ ប្រភេទពូជនេះវា​សម​ស្រប​ទៅនឹងអាកាសធាតុនៅក្នុងតំបន់នោះដែលគេអាចដាំដុះបាន។ ជាពិសេសវាផ្តល់ទិន្នផលខ្ពស់នៅ​តំបន់ដាំ​ដុះរបស់គាត់ ជាពូប្រពៃណីអាចទុកបន្តពូជនៅជំនាន់ក្រោយៗទៀតជាពូជធន់ទ្រាំជំងឺ សត្វល្អិតបំផ្លាញ ហើយ​ភាគរយនៃការដុះលើសពី ៨០%។

គ-បច្ចេកទេសរៀបចំដី និងការជ្រើសរើសទីតាំង  ប្រភេទដីដែលអំណោយផលដល់ដំណាំម្រេចគឺ ដីសម្បូរដោយមមោក ដីក្រហម និងជ្រើសរើសដីមិនលិចទឹក។ មុនដាំត្រូវភ្ជួររាស់ដីចំនួន ២ ទៅ ៣សារ ដើម្បី សំអាតស្មៅ ជ្រោយដីឲ្យបានផុសល្អ និង​ហាលដីសំលាប់មេរោគ។

២-បច្ចេកទេសជីករណ្ដៅដាំ និងការរៀបចំដាក់ជន្លង់

-ការរៀបចំរណ្ដៅដាំ

  • ក្នុងការដាំត្រូវជ្រើសរើសទងដែលមានដើមថ្លោស រឹងមាំល្អ ឫសជើងតុកកែ ដុះគ្រប់ថ្នាំង
  • រណ្តៅត្រូវជីកទំហំ ៣០, ៤០ និង ៥០ស.ម.
  • ជីកចំងាយ ១៥ ទៅ ២០ស.ម. ពីជន្លង់
  • ជាទូទៅចំនួនកូនម្រេច ២.០០០ដើម ក្នុង ១ហិកតា
  • ក្នុងរណ្តៅដាក់ជីលាមកសត្វ ៣០ ទៅ ៤០ គ.ក្រ. លាយជាមួយដី។

-ការរៀបចំដាក់ជន្លង់

  • ការដាក់ជន្លង់អាចដាក់នៅពេលដាំ មុនពេលដាំ និងក្រោយពេលដាំ ១៥ ទៅ ២០ថ្ងៃ
  • ជន្លង់នេះគឺត្រូវជ្រើសរើសមើលគុណភាពឲ្យបានយូរគឺ ១៥ ទៅ ២០ឆ្នាំ
  • ជន្លង់ជាទូទៅមានកំពស់ ៣ ទៅ ៤ម៉ែត្រ
  • ចន្លោះពីជន្លង់មួយទៅជន្លង់មួយ ២ម៉ែត្រ
  • ជន្លង់ដែលគាត់ជ្រើសរើសជាឈើខ្លឹមដូចជា ផ្ចឹក សុក្រម (ប្រភេទជន្លង់ងាប់)។

៣-ការកាត់ទងម្រេចទុកសំរាប់ដាំ

-ការកាត់ទង

        ម្រេចបន្តពូជដោយទង។ គាត់ជ្រើសរើសទងវានៅមិនទាន់បែកខ្នែង យកទងដែលមានអាយុ១ឆ្នាំ ហើយ កាត់ទងប្រវែង ៣តឹក។ ប្រលះយកមែកចេញឲ្យអស់យកទៅដោតផ្សាំសិន ឬដោតក្នុងរណ្តៅតែម្តង (ទងម្រេចគាត់ផ្សាំខ្លួនឯង និងទិញទងម្រេច​ពីគេបន្ថែមខ្លះ)។

-ការដាក់ដាំ

របៀបទី១.  ដាក់ទងរាងបញ្ឆិត ឲ្យទងអោនទៅរកជន្លង់

របៀបទី២.  យកកំណាត់ទងពីដើមម្រេចថ្មីៗ ជ្រលក់ទឹកពី ១៥ ទៅ ២០នាទី។ ដាំរាងបញ្ឆិតដូចខាងលើ ដោយឲ្យទងអោនទៅរកជន្លង់។ ដាក់ដាំ២ទងក្នុង១រណ្ដៅដោយឲ្យជើងតុកកែផ្ងារឡើងលើ។ កំណាត់ទងកប់ចូលក្នុងដី ២ភាគ៣ លុបទងកម្រាស់ ៣ស.ម. បង្ហាប់ដោយជាន់ជើងឲ្យណែន។

របៀបទី៣.  យកកំណាត់ទងម្រេច២ ដាក់ទន្ទឹមគ្នាក្នុងរណ្ដៅផ្តេកទងទាំងពីរឲ្យងាកទ្រេតចេញពីគ្នា។ យកលាមកសត្វដាក់ក្នុងរណ្តៅដោយទុកឲ្យទងលេចចេញមកលើតែ ២ ទៅ ៣ថ្នាំងប៉ុណ្ណោះ។

៤-បច្ចេកទេសនៃការថែទាំដំណាំម្រេច

  • ធ្វើស្មៅ ជ្រោយដី (ធ្វើស្មៅ ១ ទៅ ២ដង ក្នុង១ឆ្នាំ)
  • គ្របគល់ម្រេចនៅពេលធ្វើស្មៅ
  • ស្រោចទឹកពេលដាំ (៥លីត្រក្នុង១រណ្ដៅ) នៅរដូវប្រាងស្រោច ១ថ្ងៃម្តង
  • ចងទងម្រេចជាប់ជន្លង់ការពារខ្យល់បោកបក់
  • បេះផ្កាចោលខ្លះជំរុញលូតលាស់ដើម
  • ការធីវកូន មានការកាត់ខ្នែង និងដករំលោះកូនចេញ (ទុក ៣ ទៅ ៤ដើមក្នុង ១គុម្ព)
  • ការចាក់ដីបន្ថែម៖ ធ្វើក្រោយពីការជ្រោយដី លុបគល់ (ធ្វើ២ដងក្នុង១ឆ្នាំ ដើមរដូវភ្លៀង និងចុងរដូវភ្លៀង)
  • ការដាក់ដី ចាបើផ្តើមពេលផ្កានិងចាប់ផ្តើមផ្លែ បន្ទាប់ពីបេះផ្លែ (ជីធម្មជាតិ ១០ ទៅ ១៥គីឡូក្រាមក្នុង១រណ្តៅ)
  • ការកាត់ខ្នែង អនុវត្ត៤ឆ្នាំដំបូងបន្ទាប់ពីដាំ។

៥-ការប្រមូលផល

  • បេះក្រោយផ្ការយៈពេល ៩ខែ ផ្លែទុំមានពណ៌ក្រហមជាំ
  • ការប្រមូលផលធ្វើច្រើនសារ
  • ម្រេចអាយុ ៣ឆ្នាំ ផ្តល់ទិន្នផល ១ ទៅ ២ គីឡូក្រាមក្នុង ១ដើម
  • ម្រេចអាយុបាន ៤ ទៅ ៦ឆ្នាំ ផ្តល់ផល ៤ ទៅ ៧ គីឡូក្រាម ក្នុង១ដើម។

ការចំណាយ និងចំណូល

ប្រាក់ចំណូលនៅឆ្នាំទី១

ប្រាក់ចំណូល

ចំនួន គ.ក្រ.

តម្លៃរាយ (រៀល)

តម្លៃសរុប (រៀល)

ម្រេច

២.៥០០

៣០.០០០

៧៥.០០០.០០០

សរុបប្រាក់ចំណូលពីការលក់ម្រេច

៧៥.០០០.០០០(រៀល)

ប្រាក់ចំណាយ

ល.រ.

មុខចំណាយ

ចំនួន

តម្លៃ ១ ឯកតា (រៀល)

ទឹកប្រាក់សរុប (រៀល)

ពូជ ២.៣៤០កូន ៨០០ ១.៨៧២.០០០៛

ជីលាមកសត្វ ៤ ឡាន ១.០០០.០០០ ៤.០០០.០០០

ជន្លង់ ១.១៧០ ជន្លង់ ២៣.០០០៛ ២៦.៩១០.០០០

ស្បៃ ៦០ដុំ ៦៧$ ៤.០២០$=១៦.០៨០.០០០៛

លួស ៨ដុំ (១ដុំ៦០ គ.ក្រ.) ១ គ.ក្រ. ២.៨០០៛ ១.៣៤៤.០០០៛

សរុប

៥០.២០៦.០០០៛

ចំណាប់អារម្មណ៍របស់កសិករ

លោកពូមានប្រសាសន៍ថា ការដាំដំណាំម្រេចត្រូវចំណាយច្រើនពេលចាប់ផ្តើម ប៉ុន្តែវាមានតម្លៃនៅលើទីផ្សារ។ ចំពោះការងាររបស់គាត់នៅឆ្នាំដំបូងចំណាយអស់ ៥០.២០៦.០០០រៀល គាត់ទទួលបានផលមកវិញនៅឆ្នាំទី១ ៧៥.០០០.០០០រៀល។ បើទូទាត់លើការចំណាយ គាត់ទទួលបានប្រាក់ចំណេញ ២៤.៧៩៤.០០០រៀល។ ដូច្នោះបើកសិករមានលក្ខខណ្ឌសមស្របក្នុងការដាំដុះ គួរដាំម្រេច ដើម្បីបានប្រាក់ចំណូលច្រើនសំរាប់គ្រួសារ។ ពីព្រោះដំណាំម្រេចនេះ អាចទទួលផលបាន ១ ទៅ ២ដង ក្នុង ១ឆ្នាំ៕

ស៊ិន អង្គារសាធ

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ប៉ារ៉ាស៊ីត, ជំងឺកុកស៊ីដ្យូស៊ីស, ជំងឺខ្វិន, ជំងឺសួត, ជំងឺរលាកស្បែក, ជំងឺហើមពោះ, ជំងឺរលាកដោះ, ជំងឺអុតក្តាម, ជំងឺសារទឹក, ជំងឺបុស្តខ្យល់

ការការពារ និងការព្យាបាលប៉ារ៉ាស៊ីតខាងក្រៅ ការការពារមានប្រសិទ្ធភាពគឺចាប់ផ្តើមជាមួយការរក្សាក្រោល និងបរិវេណជុំវិញឲ្យបានស្អាតដោយពុំឲ្យមានប៉ារ៉ាស៊ីត។ ប៉ារ៉ាស៊ីត ឬចៃពងនៅតាមប្រហោងក្តារ ឬឈើដែលប្រេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកត្រូវលាបទ្រុងពពែដោយប្រើប្រេងម៉ាស៊ីន។