Home / អាហារ និង សុខភាព / តើការបរិភោគចេកមុនចូលដេកពេលយប់ អាចល្អយ៉ាងដូចម្តេចខ្លះដល់សុខភាពលោកអ្នក?

តើការបរិភោគចេកមុនចូលដេកពេលយប់ អាចល្អយ៉ាងដូចម្តេចខ្លះដល់សុខភាពលោកអ្នក?

ចេក គឺជាផ្លែឈើ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយការបរិភោគផ្លែចេកទៀងទាត់រាល់ថ្ងៃនាំផលប្រយោជន៍ជាច្រើនដល់សុខភាព។

តាមការអះអាងពីគេហទំព័រ realfarmacy.com និងឯកសារផ្សេងៗទៀតបានឲ្យដឹងថា បើគេបរិភោគចេកពេលយប់ប្រហែលមួយម៉ោងមុនចូលដេកពេលរាត្រី យើងទទួលបានផលប្រយោជន៍ច្រើនពីវា។ ខាងក្រោមនេះជាផលប្រយោជន៍នៃការបរិភោគ​ចេកពេលយប់មុនចូលដេក៖

  1. ចេកមានជាតិផ្អែម ឬជាតិស្ករដែលល្អដល់សុខភាព ផ្ដល់ថាមពលដល់អ្នកដែលឲ្យលោកអ្នកមានដំណេកល្អប្រសើរហើយមានកម្លាំងនៅពេលដែលអ្នកក្រោកពីដេក។
  2. ចេកសម្បូរដោយជាតិសរសៃ (Fiber) ដែលជួយដល់ការរំលាយអាហារ និងកាត់បន្ថយការទល់លាមក។ ពេលការរំលាយអាហារដំណើរការបានល្អ វាក៏ជួយឲ្យលោកអ្នកដេកបានស្រួលដែរ។
  3. ចេកអាចជួយការស្រូបសារធាតុចិញ្ចឹមទ្រទ្រង់រាងកាយទាំងមូល។ ចេកសម្បូរម៉ាញ៉េស្យូម (Magnesium) និងប៉ូតាស្យូម (Potassium) ដែលរាងកាយយើងងាយស្រួលស្រូបយកសារធាតុទាំងនេះបើបរិភោគចេកនៅពេលយប់។
  4. ចេកមានសារធាតុ មេឡាតូនីន (Melatonin) ដែលអាចជួយឲ្យលោកអ្នកដេកលក់ស្រួល។ សូមលោកអ្នកបរិភោគចេកយ៉ាងតិចបំផុតមួយម៉ោងមុនចូលដេកទទួលបានដំណេកល្អ។
  5. ចេកជួយកាត់បន្ថយការចុកដៃ ចុកជើង និងរមួលក្រពើនៅពេលយប់។ សារធាតុម៉ាញ៉េស្យូម និងប៉ូតាស្យូម នៅក្នុង​ចេក​ជួយការពារកុំឲ្យបញ្ហាទាំងនេះកើតឡើង។

តាមបទពិសោធន៍ជាក់ស្ដែង ការបរិភោគចេកពេលយប់ប្រហែលមួយម៉ោងមុនចូលដេក គឺនាំផលប្រយោជន៍ដល់ដំណេកល្អ និងសុខភាពជាទូទៅ។ លើសពីនោះទៀត បើលោកអ្នកបរិភោគចេកមួយផ្លែ ហើយទឹកឃ្មុំមួយស្លាបព្រាមុនចូលដេក ក៏កាន់តែល្អប្រសើរដល់សុខភាព និងជួយឲ្យលោកអ្នកទទួលដំណេកបានកាន់តែល្អប្រសើរ។ សូមលោកអ្នកធ្វើការសាកល្បងហើយចែក​រំលែកបទពិសោធន៍នេះ ដើម្បីផលប្រយោជន៍សុខភាពយើងទាំងអស់គ្នា៕

បណ្ឌិត យ៉ង សាំងកុមារ

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល

តាមហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែក​ចាយ​បន្លែ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។