Home / ការកែច្នៃកសិផល / វិធីធ្វើជ្រក់បន្លែគ្រប់មុខ

វិធីធ្វើជ្រក់បន្លែគ្រប់មុខ

នៅពេលនេះទស្សនាវដ្ដីកសិករជោគជ័យ សូមលើកយកវិធីធ្វើជ្រក់បន្លែគ្រប់មុខ មានរសជាតិ​ឆ្ងាញ់ធ្វើភ្លាម​អាច​បរិភោគបានភ្លាម មកបង្ហាញជូនបងប្អូនកសិករ និងប្រជាពលរដ្ឋសាកល្បងតាមដូចខាងក្រោម។

១-គ្រឿងផ្សំ

  • ត្រសក់ផ្លែចំនួន ១ គីឡូក្រាម
  • មើមការ៉ុត ០,២ គីឡូក្រាម​
  • មើមឆៃថាវ ០,៥ គីឡូក្រាម
  • ស្ករស ០,៣ ទៅ ០,៤ គីឡូក្រាម
  • ខ្ទឹមស ៥ ទៅ ១០ មើម
  • អំបិល ២ ស្លាបព្រាកាហ្វេសម្រាប់​ច្របាច់ការ៉ុត (ចំពោះ​ត្រសក់ និងឆៃថាវ គឺអំបិល ៣ស្លាបព្រាបាយ)
  • ទឹកក្រូចឆ្មារ ៣ ស្លាបព្រាបាយ (១២៣ ទៅ ៤ ផ្លែតាមក្រូចឆ្មារតូចឬធំ មិនសូវមានទឹកឬមានទឹកច្រើន)។

២-សំភារៈប្រើប្រាស់

  • កូនកាំបិតមុខមួយ និងមុខពីរ
  • ស្បៃសម្រាប់ពួតយកទឹកចេញ
  • ចានដែកសម្រាប់លាងសំអាត
  • កញ្ច្រែង និង
  • កែវ ឬប្រអប់ជ័រសម្រាប់ដាក់ជ្រក់នៅពេលធ្វើរួច។

៣-វិធីធ្វើ

  • យកវត្ថុធាតុដើមទាំងអស់ទៅដាក់លាងសំអាតឲ្យបានស្អាត
  • យកបន្លែទាំងនោះទៅចិតឲ្យតូចល្មម បកសំបកខ្ទឹមស និងចិញ្ច្រាំវាឲ្យល្អិត
  • ច្របាច់ការ៉ុតជាមួយអំបិលទុកមួយឡែក ត្រសក់ទុកមួយឡែក មើមឆៃថាវទុកមួយឡែក
  • ច្របាច់រួចចាក់ទឹកឆ្អិនដាំពុះចូលលាងអំបិលចេញ (កុំប្រើទឹកត្រជាក់នាំឲ្យផ្អូម) ពូតទឹកឲ្យស្ងួតចាក់ចូល​ទៅ​ក្នុងចានដែក រួចច្របល់ជាមួយគ្រឿងផ្សំឲ្យសព្វ និងភ្លក្សមើលរសជាតិតាមការចូលចិត្ត
  • ដាក់ចូលទៅក្នុងកែវទុកសម្រាប់បរិភោគ (បើក្លាស្សេកាន់តែល្អ និងទុកបានយូរ)៕

សហគមន៍សម្បូរសប្បាយ                                        ដកស្រង់ចេញពីទស្សនាវដ្ដីកសិករជោគជ័យ-ស៊ិន អង្គារសាធ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ផលប្រយោជន៍នៃស្រាអង្ករដល់សុខភាព

ជនជាតិខ្មែរយើង ក៏ដូចជនជាតិអាស៊ីផ្សេងទៀត និយមផលិត និងបរិភោគស្រាអង្ករ ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ។