Home / អាហារ និង សុខភាព / សាកពិសាម្នាស់ដុត ហើយរង់ចាំមើល ៣ ម៉ោងក្រោយមានអ្វីកើតឡើងចំពោះរាងកាយ!

សាកពិសាម្នាស់ដុត ហើយរង់ចាំមើល ៣ ម៉ោងក្រោយមានអ្វីកើតឡើងចំពោះរាងកាយ!

ម្នាស់​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន ហើយ​វា​ល្អ​សម្រាប់​សរីរាង្គ​មនុស្ស​។ ជាធម្មតា​យើង​បរិភោគ​វា​ស្រស់​ៗ ចុះ​ប្រសិនបើ​អ្នក​ពិសា​ម្នាស់​ដុត​វិញ តើ​មានរឿង​អ្វី​កើតឡើង​? ទាំងនេះ​ជា​រឿង​កើតឡើង​៣ម៉ោង​ក្រោយ នៅពេល​អ្នក​ពិសា​ម្នាស់​ដុត​រួច​៖
​    ​- បំបាត់​ស្ត្រេ​ស​
​    ​- បង្ការ​ការ​រលាក​
​    ​- បំបាត់​ឈឺសន្លាក់ និង​បំបាត់​ការឈឺចាប់​ដោយសារ​ជំងឺ​រលាក​សន្លាក់​
​    ​- បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- ជា​ថ្នាំ​បញ្ចុះ​ទឹកនោម​
​    ​- ជួយ​រំលាយ​អាហារ​
​    ​- រក្សា​អ្នក​ពី​ជំងឺ​ទាក់ទង​នឹង​ភ្នែក​
​    ​- ជួយ​បង្ការ​កុំឱ្យ​ធ្មេញ​ប្រហោង​
​    ​- ព្យាបាល​ការ​ទល់លាមក​
​    ​- និង ជួយ​ឱ្យ​ស្បែក​ស្អាត​។​

​         ហើយ​វា​ក៏​ជួយ​ប្រឆាំងនឹង​ជំងឺ​ក្រិន​សរសៃឈាម ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ​។​​ខាងក្រោម​នេះ​គឺជា​វិធី​ផ្សំ​គ្រឿង​ម្នាស់​ដុត​៖
​    ​- ម្នាស់​មួយ​ផ្លែ​
​    ​- ឈើអែម​បន្តិចបន្តួច​
​    ​- ទឹកឃ្មុំ ៦ ស្លាបព្រា​បាយ​
​    ​- ទឹក​កន្លះ​កែវ​។​

​    ​      ចិត​សំបក​ម្នាស់​ចេញ រួច​កាត់​ជា​កង់ៗ​។ លាយ​ឈើអែម ទឹកឃ្មុំ និង​ទឹក​ចូលគ្នា​លាយ​ឱ្យ​សព្វ រួច​យក​ម្នាស់​ទៅ​ដុត លាបទឹក​ល្បាយគ្រឿងនោះ​ពីលើ​ជាការ​ស្រេច​៕

ប្រភពពី Khmer Read

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើ តាប៉ែខ្មៅ

តាប៉ែ គឺជាបង្អែមមួយប្រភេទ ដែលប្រជាជនខ្មែរមួយចំនួនចេះធ្វើ និងចូលចិត្តហូបតាំងពីយូរយារណាស់មកហើយ។ តាប៉ែ គឺមានតាប៉ែខ្មៅដែលធ្វើពីអង្ករដំណើមខ្មៅ និងតាប៉ែសដែលធ្វើពីអង្ករដំណើម​ស។ ស្ត្រីវ័យកណ្តាលម្នាក់ដែលធ្វើតាប៉ែលក់នៅរាជធានីភ្នំពេញឈ្មោះ រស់ សាវី បានប្រាប់អំពីរបៀបធ្វើតាប៉ែខ្មៅដូចខាងក្រោម។