Home / ការកែច្នៃកសិផល / វិធីធ្វើចេកឆឹង

វិធីធ្វើចេកឆឹង

ចេកជាដំណាំ ដែលគេអាចយកវាទៅកែច្នៃធ្វើជាអាហារសម្រាប់ហូបផង ធ្វើជាបង្ហែម​ផង និងធ្វើជាថ្នាំសំរាប់ព្យាបាលជំងឺក្រពះបានយ៉ាងមានប្រសិទ្ធភាព​។ នៅពេលនេះ យើងសូមលើកយកវិធីធ្វើចេកឆឹងដ៏មានរសជាតិឆ្ងាញ់មកបង្ហាញជូន។ ចំពោះវិធីសាស្ត្រនៃ​ការធ្វើមានបង្ហាញជូនដូចខាងក្រោម៖

១-គ្រឿងផ្សំ

  • ផ្លែចេកមិនទាន់ទុំចំនួន ២ស្និត (ចេកស្ទើរទុំ)
  • យកស្ករត្នោត ០,៦គីឡីក្រាម
  • កំបោរស ១ស្លាបព្រា
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ខ្ទិះដូង ១កូនចានចង្កឹះ
  • ដូងចាស់ កោសវាយកសរសៃធំៗវែងមួយចំហៀង។

២-វិធីធ្វើ

  • យកកំបោរសទៅកូរជាមួយទឹកចំនួន ៣លីត្រ រក្សាទុកឲ្យរងថ្លា
  • យកចេកមកបកសំបកវាឲ្យស្អាតរួចយកទៅត្រាំជាមួយទឹកកំបោរថ្លារយៈពេល ៤ ទៅ៥ម៉ោង
  • យកស្ករត្នោតទៅដាក់នៅលើភ្លើងដោយកូរវាឲ្យឡើងក្រហមព្រឿងៗ រួចយកចេកទៅចាក់ចូលទៅក្នុងខ្ទះនោះដោយចូកត្រឡប់ចុះឡើងៗរហូតដល់ដាច់ទឹក ឬស្ងួតទឹកអស់ទើបលើកចុះពីលើភ្លើង ទុកឲ្យត្រជាក់អាចយកទៅបរិភោគបាន៕

 

 

ពាន សុខា និង ស៊ិន អង្គារសាធ

Loading...

អំពី សេង រង្សី

ខ្ញុំបាទ សេង រង្សី ជាអ្នករចនាគេហទំព័រ សហគមន៍សម្បូរសប្បាយ (ស៣) ហើយក៏ជាអ្នកសរសេរអត្ថបទសម្រាប់ការចែករំលែកនៅលើគេហទំព័រផងដែរ។

អត្ថបទពាក់ព័ន្ធ

លោក ប៉ោ សេដ្ឋា បង្ហាញវិធីធ្វើក្រូចឆ្មារង៉ាំង៉ូវដោយប្រើអំបិល

ផ្លែក្រូចឆ្មារក្រៅពីប្រើធ្វើម្ជូរសម្រាប់ម្ហូបអាហារ គេក៏អាចកែច្នៃធ្វើក្រូចង៉ាំង៉ូវ (ជ្រក់ក្រូច) បាន​យ៉ាង​ឆ្ងាញ់​ពិសា។ ក្រូចង៉ាំង៉ូវ គេអាចប្រើធ្វើជាភេសជ្ជៈដោយលាយជាមួយស្ករសនិងទឹកកក ឬជ្រក់ស្ងោរមាន់-ទា ស្ងោរជើងជ្រូក…។​ លោក ប៉ោ សេដ្ឋា  បានចេះពីរបៀបធ្វើក្រូចង៉ាំង៉ូវដ៏សាមញ្ញ ចំណាយអស់តិចនេះ​ពីអ្នកធ្វើការងារជា​មួយគ្នា ហើយលោកបង្ហាញពីរបៀបធ្វើដូចខាងក្រោម។