Home / កសិកម្ម / បទពិសោធន៍កម្ចាត់ក្រាភ្លើងលើដំណាំស្រូវ

បទពិសោធន៍កម្ចាត់ក្រាភ្លើងលើដំណាំស្រូវ

លោកពូ ហែម សាត ជាកសិកររស់នៅភូមិកំប៉ោ​  ឃុំបឹងតា្រញ់ខាងត្បូង  ស្រុកសំរោងទង​ ​ ខេត្តកំពង់ស្ពឺ គាត់មានបទពិសោធន៍ល្អក្នុងការកម្ចាត់ក្រាភ្លើងលើដំណាំស្រូវ​។ ដែលបទពិសោធន៍នេះ គឺមានបង្ហាញជូនដូចខាងក្រោមនេះ។

ធាតុផ្សំ

  • ស្លឹកស្តៅ ២គីឡូក្រាម
  • ទន្ទ្រានខែត្រ ២គីឡូក្រាម
  • អំបិល ២គីឡូក្រាម
  • លាមកគោស្រស់ ១០គីឡូក្រាម។

របៀបផ្សំ

យកស្លឹកស្តៅ និងទន្ទ្រានខែត្រមកហាន់ឲ្យល្អិត ហើយដាក់អំបិល​​ លាមក គោស្រស់ ច្របល់គ្នាឲ្យសព្វជាការស្រេច។ បន្ទាប់មកយើងអាចយកទៅប្រើប្រាស់បានដោយមិនចាំ បាច់ចំណាយពេលយូរទេ​ គឺធ្វើភ្លាមអាចប្រើបានភ្លាមតែម្តង។

របៀបប្រើ

ពេលច្របល់រួចហើយ​​​យើងអាចយកវាទៅដាក់រោយនៅចំគុម្ពរុក្ខជាតិដែលមានជំងឺ។​​ បើយើងមានថ្នាំច្រើន​ អាចដាក់ច្រើននៅលើដីស្រែទាំងអស់ក៏បាន​ ព្រោះវាអាចកំចាត់ជំងឺក្រានេះបាន និងធ្វើឲ្យដំណាំស្រូវរបស់យើងអាច លូតលាស់បានល្អផងដែរ។

ចំណាប់អារម្មណ៍

ក្រោយពីលោកពូបានប្រើថ្នាំនេះហើយ គាត់មានប្រសាសន៍ថា វាពិតជាមានគុណភាពល្អអាចឲ្យបងប្អូនកសិករធ្វើការសាកល្បងប្រើឲ្យបានគ្រប់ៗគ្នា៕

ពាន​​​​​​​​ សុខា

សហគមន៍សម្បូរសប្បាយ

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

ផលិតកម្មដំណាំលើវាលស្រែនៅរដូវប្រាំង

រដូវដាំដុះដំណាំផ្សេងៗនៅលើវាលស្រែនឹងមកដល់ បន្ទាប់ពីការច្រូតកាត់ស្រូវរដូវវស្សារួចហើយ​។ ដើម្បីជាជំនួយដល់កសិករ ដែលមានគំរោងធ្វើការដាំដុះនៅដើមរដូវប្រាំង យើងមានជាគំនិតមួយចំនួនជូន​ដូចខាងក្រោមនេះ៖