Home / អាហារ និង សុខភាព / របៀបធ្វើ ត្រីខកំប៉ុងឆាម្រះព្រៅ

របៀបធ្វើ ត្រីខកំប៉ុងឆាម្រះព្រៅ

អ្នកកំពុងតែស្វែងរកម្ហូបអ្វីដែលថ្មីប្លែក ដើម្បីចងចិត្តស្វាមីទទួលទានបាយផ្ទះ ចៀសជាងទៅអាហារនៅក្រៅមែនទេ? សាក​ល្បង​រៀនធ្វើម្ហូប ត្រីខកំប៉ុងឆាម្រេះព្រៅ  នេះម្ដងមើល គឺវាមានលក្ខណៈសាមញ្ញ៖
គ្រឿងផ្សំ

  • ត្រីខកំប៉ុង
  • ម្រះព្រៅ
  • ប្រេងឆា
  • ទឹកត្រី
  • ម្ទេស
  • ខ្ទឹមស
  • អំបិល
  • ស្ករស

របៀបធ្វើ
ជាដំបូងយកខ្ទឹមសម្ទេសបុកបញ្ជូលគ្នាដាក់អំបិលបន្តិច ម៉ត់ហើយអ្នកយកខ្ទះដាក់ប្រេងឆាដាក់ខ្ទឹមសម្ទេសបុកចូល ដាក់​ប៊ីចេង ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ ចូលកូរឲ្យសព្វបន្ទាប់មកដាក់ត្រីខកំប៉ុងចូលកូរឲ្យរាងឆ្អិនល្មមហើយដាក់ម្រះព្រៅកូរបន្តិចដួសដាក់ចានជាការស្រេច៕

ប្រភពពី កោះថ្មី, អត្ថបទដោយ Tinako

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើ តាប៉ែខ្មៅ

តាប៉ែ គឺជាបង្អែមមួយប្រភេទ ដែលប្រជាជនខ្មែរមួយចំនួនចេះធ្វើ និងចូលចិត្តហូបតាំងពីយូរយារណាស់មកហើយ។ តាប៉ែ គឺមានតាប៉ែខ្មៅដែលធ្វើពីអង្ករដំណើមខ្មៅ និងតាប៉ែសដែលធ្វើពីអង្ករដំណើម​ស។ ស្ត្រីវ័យកណ្តាលម្នាក់ដែលធ្វើតាប៉ែលក់នៅរាជធានីភ្នំពេញឈ្មោះ រស់ សាវី បានប្រាប់អំពីរបៀបធ្វើតាប៉ែខ្មៅដូចខាងក្រោម។