Home / ចំណេះដឹងទូទៅ / បង្គន់លូអនាម័យតម្លៃថោក ប៉ុន្តែស្អាតសម្រាប់អ្នកជនបទ

បង្គន់លូអនាម័យតម្លៃថោក ប៉ុន្តែស្អាតសម្រាប់អ្នកជនបទ

កន្លងមកក៏ដូចសព្វថ្ងៃនៅតាមជនបទនៅមានបញ្ហាមួយចំនួនចោទនៅឡើយក្នុងនោះក៏មានរឿងខ្វះបង្គន់អនាម័យ។ ប៉ុន្តែ នាពេលនេះ ការខ្វះខាតបង្គន់អនាម័យនៅតាមស្រុកស្រែចំការ ឬ នៅតាមជនបទនានាអាចអស់បញ្ហាហើយ​ គឺយើងអាចយកបំពង់លូដែលគេធ្វើស្រាប់មកកែច្នៃធ្វើជាបង្គន់ ឬក៏បន្ទប់ទឹកបាន ដោយចំណាយលុយតិច ងាយស្រួលក្នុងការធ្វើឆាប់រហ័ស ស្អាត និងមានអនាម័យ​ទៀត​ផង។ ហេតុ​ដូច្នេះ​ចំពោះបងប្អូន និងប្រជាកសិកររស់នៅតាមទីជនបទដាច់ស្រយាលមិនចាំបាច់មានការព្រួយបារម្ភទៀតឡើយ។

បង្គន់លូអនាម័យគឺ ស្អាត មានអនាម័យ តម្លៃសមរម្យ និងប្រើប្រាស់បានយូរ ពិតជាជម្រើសដ៏ល្អប្រសើរចំពោះអ្នកស្រុកស្រែចំការ ក៏ដូចអ្នកជនបទដាច់ស្រយាលផងដែរ។ ដើម្បីភាពងាយស្រួលក្នុងការ​សាង​សង់បង្គន់​លូ​អនាម័យតាមបាន យើងសូមបង្ហាញរូបភាពគំរូជូនដូចខាងក្រោមនេះ៕

ប្រភពរូបភាពយកពី Facebook

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កសិករគួរយល់ដឹង «រស្មីសំយោគ»

រស្មីសំយោគ គឺជាដំណើរការដែលកោសិការុក្ខជាតិចាប់យកថាមពលពន្លឺព្រះអាទិត្យ រួចប្រើប្រាស់ថាមពលនេះផលិតជាអាហាររបស់វាដើម្បីរស់។ រុក្ខជាតិដែលនៅក្រោមម្លប់តែងតែទេរទៅរកពន្លឺព្រះអាទិត្យ។ ប្រសិនបើរុក្ខជាតិទាំងនោះមិនអាចទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ទេនោះ