Home / ចំណេះដឹងទូទៅ / ជោគជ័យនឹងរត់មកតាមក្រោយ បើអ្នកធ្វើបាន៤ចំណុចនេះ

ជោគជ័យនឹងរត់មកតាមក្រោយ បើអ្នកធ្វើបាន៤ចំណុចនេះ

ចិត្តគំនិតរបស់អ្នក គឺជាត្រីវិស័យដែលកំណត់ទិសដៅសម្រាប់ជីវិត។ ពេលខ្លះអ្នកបានត្រៀមគម្រោងរួចជាស្រេចអស់ហើយ ប៉ុន្តែដោយសារការគិតខុសមួយពេលបែរជាធ្វើឲ្យគម្រោងនោះរលាយបាត់ទៅវិញ។ ហេតុនេះទើបមនុស្សភាគច្រើនជឿថា បើគិតវិជ្ជមានបានច្រើនកម្រិតណា អត្រានៃភាពជោគជ័យក៏មានច្រើនកម្រិតនោះ។ ខាងក្រោមជារបៀបនៃការរៀបចំគំនិតមួយចំនួន ដែលសាកសមបំផុតសម្រាប់អ្នកប្រាថ្នាចង់បានភាពជោគជ័យ៖

១. យកភាពវៃឆ្លាតជំនួសការប្រើកម្លាំង. ត្រង់នេះមិនសំដៅឲ្យអ្នកប្រើគំនិតហើយមិនធ្វើអ្វីសោះទេ គ្រាន់តែចង់ឲ្យប្រើសមត្ថភាពវៃឆ្លាតរិះរកវិធីណាដែលចំណេញជាងការប្រើកម្លាំង។ ពេលខ្លះការចំណាយកម្លាំង គឺអាចឲ្យយើងសម្រេចគោលដៅបានក៏ពិតមែន ប៉ុន្តែចូររៀនប្រើភាពវៃឆ្លាតស្វែងរកវិធីណាដែលងាយស្រួល និងរហ័សជាងនេះ។ ឧទាហរណ៍ថា អ្នកចង់បើកក្រុមហ៊ុនរកស៊ីផ្ទាល់ខ្លួន តួយ៉ាងមិនមែនតម្រូវឲ្យអ្នកទៅគ្រប់គ្រងផ្នែកទាំងអស់ក្នុងក្រុមហ៊ុនទេ ប៉ុន្តែត្រូវប្រើភាពវៃឆ្លាតចាត់ចែងធន ធានមនុស្សដើម្បីគ្រប់គ្រងផ្នែកណាមួយដែលជារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនវិញ។២. គិតដល់តម្លៃនៃពេលវេលា. ភាគច្រើនមនុស្សដែលស្រឡាញ់ភាពជោគជ័យឲ្យតម្លៃទៅលើពេលវេលាខ្លាំងណាស់។ គួរគប្បីចោលទម្លាប់នៃការពន្យារពេល ហើយរៀបចំកាលវិភាគការងារឲ្យបានជាក់លាក់ កុំចាំដល់វិនាទីចុងក្រោយទើបប្រញ៉ាប់ប្រញ៉ាល់។

៣. បានតែគិតហើយមិនធ្វើ. ទោះអ្នកបារម្ភខ្លាចបរាជ័យនៅពេលធ្វើវាក៏ដោយប៉ុន្តែកុំរារែក ត្រូវផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង ហើយចាប់ផ្តើមធ្វើវាពីពេលនេះ។ បើអ្នកគិតហើយតែបែរជាមិនបានធ្វើ គឺស្មើនឹងបរាជ័យ។៤. កុំខ្លាចការបាក់ទឹកចិត្ត. គ្មាននរណាម្នាក់សប្បាយចិត្តទេនៅពេលដែលជួបបរាជ័យ ប៉ុន្តែយ៉ាងណារឿងវាបានកើតទៅហើយ គឺមានតែប្រឈមមុខនឹងការពិត។ ត្រូវរៀនផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង ទោះជាអ្នកសោកសៅ​នៅថ្ងៃនេះក៏មិនប្រាកដថា លទ្ធផលប្រែទៅជាល្អឡើងវិញដែរ ហើយវាអាចធ្វើឲ្យអ្នកដុនដាបជាងមុនក៏ថាបាន។ ចូរចាំថា បញ្ហានៅតែបន្តកើតមានថ្ងៃក្រោយដោយគ្មានដែនកំណត់ឡើយ៕

យកពី Facebook កញ្ញា. ប្រភព Careergirldaily. ប្រែសម្រួល អ៊ុង រ័ត្នបញ្ញា

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

កសិករគួរយល់ដឹង «រស្មីសំយោគ»

រស្មីសំយោគ គឺជាដំណើរការដែលកោសិការុក្ខជាតិចាប់យកថាមពលពន្លឺព្រះអាទិត្យ រួចប្រើប្រាស់ថាមពលនេះផលិតជាអាហាររបស់វាដើម្បីរស់។ រុក្ខជាតិដែលនៅក្រោមម្លប់តែងតែទេរទៅរកពន្លឺព្រះអាទិត្យ។ ប្រសិនបើរុក្ខជាតិទាំងនោះមិនអាចទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ទេនោះ