Home / អាហារ និង សុខភាព / ភ្លាប្រទាលកន្ទុយក្រពើ

ភ្លាប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ គឺជារុក្ខជាតិដែលគេអាច​យក​មក​ប្រើប្រាស់បានច្រើនប្រភេទ ដូចជា ប្រើជា​ឱសថ ជាភេសជ្ជៈ បង្អែម និងជាអាហារផងដែរ។ ចំពោះ​ការប្រើប្រាស់ជាអាហារ គេអាចយកប្រទាល​កន្ទុយ ក្រពើទៅធ្វើ ភ្លា ដែលមានរសជាតិ​ឆ្ងាញ់​ពិសារ ចំពោះវិធីសាស្ត្រនៃការធ្វើភ្លានេះ មានបង្ហាញ​ជូន​ដូច​ខាងក្រោម។

១-គ្រឿងផ្សំ

  • សាច់ប្រទាលកន្ទុយក្រពើ ចិតជាចំណិត​ស្តើង​ៗកន្លះ​ចានចង្កឹះ
  • បង្គាស្រុស ៤ក្បាល
  • ត្រីមឹសស្រុសហាន់ កន្លះចានចង្កឹះ
  • គ្រំចំពុះទាស្រុស កន្លះចានចង្កឹះ
  • គល់ស្លឹកគ្រៃហាន់ស្តើងៗ ៣ស្លាបព្រាបាយ
  • ស្លឹកក្រចៀកក្រាញ់ ១ក្តាប់
  • ត្រសក់ទ្រើងហាន់ជាចំណិតវែងៗ ៤ស្លាបព្រាបាយ
  • ស្លឹកជីអង្កាម ១ក្តាប់
  • ការ៉ុត ហាន់ជាសរសៃឆ្មារៗ ៤ស្លាបព្រាបាយ
  • ស្លឹកតើយ ១ធាង
  • ទឹកកំបោររងថ្លា សម្រាប់លាងប្រទាលកន្ទុយក្រពើ ១កែវ
  • សណ្តែកដីលីងបុកឲ្យគ្រើមៗ ៤ស្លាបព្រាបាយ
  • ម្ទេសដៃនាងខៀវ ក្រហម ហាន់ ១ស្លាបព្រាបាយ
  • ទឹកត្រី ៣ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយ
  • កាពិ ១ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ
  • ទឹកអំពិលទុំ ៣ស្លាបព្រាបាយ
  • ខ្ទឹមស ៣កំពឹស។

២-វិធីធ្វើ

ក-លាងសាច់ប្រទាលកន្ទុយក្រពើរហូតទាល់តែអស់ជ័ររំអិលរបស់វា សឹមស្រង់ដាក់ចូលទៅក្នុងទឹកកំបោរ ហើយត្រាំប្រមាណ ១០នាទី ដើម្បីសំអាតរំអិល

ខ-ដាំទឹកឲ្យពុះ រួចយកស្លឹកតើយដែលច្រៀកជាចំរៀកៗមូរចងជាដុំ ដាក់ចូលស្ងោរក្នុងទឹកនោះប្រមាណ៥នាទី សឹមដាក់សាច់ប្រទាលកន្ទុយក្រពើចូល ហើយស្ងោររហូតទាល់តែឆ្អិន រួចស្រង់ឡើងទុកឲ្យត្រជាក់។ បន្ទាប់មករៀបដាក់ចានលាយជាមួយគ្រឿងសមុទ្រ និងបន្លែផ្សេងៗ ហើយក្លាស្សេឲ្យត្រជាក់

គ-បុកទឹកត្រីលាយជាមួយស្ករស កាពិ ហើយថែមទឹកក្រូចឆ្មារ ទឹកអំពិលទុំ និងខ្ទឹមសចិញ្ច្រាំឲ្យម៉ដ្ឋ ដាក់ចូលជាមួយរួចកូរឲ្យសព្វសម្រាប់ធ្វើជាទឹកភ្លា

ឃ-ស្រោចទឹកភ្លា ហើយលាយច្របល់ឲ្យសព្វ មុននឹងទទួលទាន៕

ប្រភព គេហទំព័រខេមបូឌាអេចប្រេសញ៉ូ (cen)

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើ តាប៉ែខ្មៅ

តាប៉ែ គឺជាបង្អែមមួយប្រភេទ ដែលប្រជាជនខ្មែរមួយចំនួនចេះធ្វើ និងចូលចិត្តហូបតាំងពីយូរយារណាស់មកហើយ។ តាប៉ែ គឺមានតាប៉ែខ្មៅដែលធ្វើពីអង្ករដំណើមខ្មៅ និងតាប៉ែសដែលធ្វើពីអង្ករដំណើម​ស។ ស្ត្រីវ័យកណ្តាលម្នាក់ដែលធ្វើតាប៉ែលក់នៅរាជធានីភ្នំពេញឈ្មោះ រស់ សាវី បានប្រាប់អំពីរបៀបធ្វើតាប៉ែខ្មៅដូចខាងក្រោម។