ជប៉ុនជាប្រទេសដែលគេទទួលស្គាល់ថា រីកចម្រើនស្ទើរគ្រប់វិស័យ ជាបិតាបច្ចេកវិទ្យាលើពិភពលោក និងជាប្រទេសដែលមានប្រព័ន្ធអប់រំល្អបំផុត ខណៈដែលប្រជាជនជប៉ុនត្រូវបានគេស្គាល់ថា មានចំណុចពិសេសជាងជាតិសាសន៍ផ្សេងៗរាប់តាំងពីបញ្ហាចំណេះដឹង សុខភាព និងឥរិយាបថ។ គេសង្កេតឃើញមាន៥ចំណុចសំខាន់ៗដែលប្រជាជនជប៉ុនតែងតែធ្វើតគ្នារាប់ជំនាន់។
១. គោរព និងចិត្តល្អ
ផ្តល់សេចក្តីគោរពឲ្យគ្នាទៅវិញទៅមក ជាឥរិយាបថលេខ១ ដែលជប៉ុនធ្វើតគ្នាជាទូទៅ មិនថាជួបគ្នាច្រើនដង ឬទើបជួបគ្នាលើកទី១ គឺជន ជាតិជប៉ុនតែង តែឱនក្បាលគោរពគ្នាទៅវិញទៅមក ហើយក្រោយ មកវប្បធម៌ចាប់ដៃគ្នាបានក្លាយជារឿងពេញនិយម។ ជាមួយគ្នានេះ ជប៉ុនឲ្យតម្លៃលើអាយុ មិនខ្វល់ ថាគេជាអ្នកណាទេ អាយុកាន់តែច្រើន អ្នកនោះទទួលបានការគោរពកាន់តែច្រើន ជាពិសេសគឺការប្រើពាក្ យពេជន៍ផ្លូវការ ត្រូវនិយាយឲ្យបានត្រឹមត្រូវ។អមមកជាមួយការគោរព ជប៉ុនមានវប្បធម៌ចែករំលែក ដែលជាទូទៅគេផ្តោតទៅលើអាហារ ឧទាហរណ៍ថា យើងទៅលេងផ្ទះអ្នកដទៃ គេប្រាកដជាឲ្យកាដូ ឬចំណីអាហារបន្តិចបន្តូចផ្ញើមកវិញ។
អ្នកណាក៏ដឹងថា ជនជាតិជប៉ុនធ្វើការមិនខ្លាចស្លាប់ ដែលផ្នត់គំនិតនេះបានដក់ជាប់ក្នុងចិត្តប្រជាជនជប៉ុនតគ្នា ហើយវាមិនមែនជារឿងចម្លែកទេ ដែលជនជាតិជប៉ុនចំណាយពេលធ្វើការច្រើនជាងចំណាយពេលជាមួយ គ្រួសារ។ ហេតុដូច្នេះហើយបានជាគេល្បីថា ជប៉ុនភាគច្រើនស្លាប់ដោយសារធ្វើការថែមម៉ោង ជាទូទៅបុគ្គលិកដែលជាប់កុងត្រាជាមួយក្រុមហ៊ុនសុទ្ធតែ ជាបុគ្គលិកដែលធ្វើការថែមម៉ោង។
រាប់តាំងពីរៀនរហូតដល់ធ្វើការ ជប៉ុនចូលចិត្តធ្វើការជាក្រុម ខុសពីបណ្តាប្រទេសមួយចំនួនដែលទុកការងារក្រុមជារឿងមិនសំខាន់ ខណៈដែលគេគិតថា ការងារជាក្រុមពិបាកចែកភាគលាភគ្នា ឬពាក្យខ្មែរយើងច្រើននិយាយថា ជំងឺតួឯក ធ្វើអ្វីចង់បានតែឯង ឬមនុស្សអាត្មានិយម, ឬពាក្យមួយទៀតពោលថា «គ្នាច្រើនអន្សមឆៅ»។ តែជប៉ុនយកទម្លាប់ចែកគំនិតគ្នាទៅ វិញទៅមក និងសម្រេចចិត្តជាក្រុម។ ដូច្នេះហើយបានសិស្សនៅជប៉ុនមិនចូលចិត្តឡើងអានសៀវភៅនៅក្នុងថ្នាក់តែម្នាក់ឯងទេ លុះត្រាណាមានគ្នាពី ២-៣នាក់ឡើងទៅ។
ក្រៅពីគោរព ជប៉ុនគិតកេរ្តិ៍ឈ្មោះជារឿងសំខាន់ ដូច្នោះអាកប្បកិរិយា និងភាសាដែលគេប្រើសុទ្ធតែមានរបៀបរបប។ ជប៉ុនមានបែបបទទំនាក់ទំនងច្រើនកម្រិតទៅតាមស្ថានភាព ទោះបីជាមិត្តភក្តិក៏ដោយ បើគេមិនទាន់អនុញ្ញាតឲ្យហៅឈ្មោះគេដោយផ្ទាល់ទេ មិត្តភក្តិដែលស្និទ្ធស្នាលនៅតែហៅឈ្មោះទៅតាមគោរមងារដដែល បើសិនជាអ្នកហៅឈ្មោះជនជាតិជប៉ុនផ្ទាល់ដោយមិនទាន់មានការអនុញ្ញាតនៅឡើយទេ គឺមានន័យថា អ្នកជាមនុស្សគ្មានសីលធម៌។
ទោះបីជនជាតិជប៉ុនទៅដើរលេងដល់ទីណាក៏ដោយ គេតែងតែដាក់ធុងសំរាមទៅតាមជុំរុំ ឬតង់ដេកជានិច្ច ដែលជាទម្លាប់មួយធ្វើឲ្យជនជាតិជប៉ុនមួយចំនួនកាន់ថង់ដើររើសសំរាមតាមដងផ្លូវស្រុកខ្មែរក៏មាន។ ចំណែកសិស្សនៅជប៉ុនភាគច្រើនសម្អាតសំរាមក្នុងថ្នាក់រៀនខ្លួនឯងដោយចំណាយពេលប្រមាណ ៣០នាទីជារាល់ថ្ងៃ សូម្បីម្ចាស់ហាងនៅតាមដងផ្លូវក៏ត្រូវ បោសសម្អាតសំរាមនៅតាមជញ្ចើមផ្លូវមុខហាង និងលើដងផ្លូវផងដែរ៕
ប្រភព អាណាចក្រ-Anarchak
សហគមន៍សម្បូរសប្បាយ