Home / អាហារ និង សុខភាព / មិនធម្មតាទេ បណ្តូលពោតបារាំង ផ្តល់ប្រយោជន៍សុខភាពណាស់

មិនធម្មតាទេ បណ្តូលពោតបារាំង ផ្តល់ប្រយោជន៍សុខភាពណាស់

បណ្តូលពោតបារាំងជាប្រភេទបន្លែម៉្យាងដែលគេនិយមប្រើប្រាស់លាយជាមួយស៊ុប លើសពីនេះយើងក៏អាចអាំង ឬក៏ចំហុយញ៉ាំបាន។ សារធាតុចិញ្ចឹមជាច្រើនបែបច្រើនយ៉ាងរាប់តាំងពីវីតាមីនជាច្រើនប្រភេទ សារធាតុរ៉ែ សារធាតុសរសៃ សារធាតុប្រឆាំងនឹងជាតិពុលជាដើម សុទ្ធសឹងជាតម្រូវការដ៏ចាំបាច់សម្រាប់ខ្លួនប្រាណយើង។ ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង៤យ៉ាងទទួលបានពីការបរិភោគបណ្តូលពោតបារាំង៖

១. ជំរុញដល់សុខភាពឆ្អឹង

បណ្តូលពោតបារាំង (ខ្មែរហៅថា ពោតដៃនាង) ឬអូក្រា ជាប្រភពនៃសារធាតុកាល់ស្យូម និងម៉ាញេស្យូមយ៉ាងសំបូរបែប ដែលជាតម្រូវ​ការដ៏ចាំបាច់របស់សរីរាង្គឆ្អឹងរបស់យើង។  ឆ្អឹងអាចមានសភាពរឹងមាំបាន ក៏អាស្រ័យភាពសម្បូរបែបនៃសារធាតុរ៉ែមួយចំនួន និងជាពិសេសសារធាតុកាល់ស្យូមនេះឯង។ ហេតុនេះហើយប្រភពនៃកាល់ស្យូមទទួលបានពីបណ្តូលពោតបារាំង មិនត្រឹម​ជួយពង្រឹងសរីរាង្គឆ្អឹងឲ្យកាន់តែរឹងមាំទេ វាក៏ជាតម្រូវការរបស់រាងកាយក្នុងការរក្សាចង្វាក់បេះដូងឲ្យនៅធម្មតា រក្សាកម្រិតនៃសម្ពាធឈាម និងកូលេស្តេរ៉ុល ជាពិសេស ជំរុញដល់ចលនាសាច់ដុំ និងដំណើរការនៃប្រព័ន្ធប្រសាទ។

២. ល្អសម្រាប់សុខភាពបេះដូង

សារធាតុសរសៃទទួលបានពីបណ្តូលពោតបារាំងប្រៀបដូចជាឱសថធម្មជាតិ ជួយរក្សាកម្រិតសារធាតុ  កូលេស្តេរ៉ុលឲ្យនៅធម្មតា ដែលជាកត្តាដ៏សំខាន់នៃការកាត់បន្ថយហានិភ័យជំងឺប្រព័ន្ធរបត់ឈាម មានដូចជា ជំងឺបេះដូង ជំងឺក្រិនរឹងសរសៃឈាម ជា​ដើម​។ បើយោងតាមរបាយការណ៍វិទ្យាស្ថាននៃបច្ចេកវិទ្យា និងអាហារ បានឲ្យដឹងថា បណ្តូលពោតបារាំងជាបន្លែលេខមួយជួយរក្សាកម្រិតកូលេស្តេរ៉ូលបានយ៉ាងល្អ។

៣. ល្អសម្រាប់សុខភាពភ្នែក

បណ្តូលពោតបារាំងជាប្រភពនៃវីតាមីន A យ៉ាងសំបូរបែបដែលជាតម្រូវការយ៉ាងសំខាន់មិនអាចខ្វះបាន សម្រាប់កោសិកាទទួលយកពន្លឺ។  វីតាមីនA ជាមួយនឹងសារធាតុបេតាការូទីន (Beta-Carotene) ទទួលបានពីបន្លែប្រភេទនេះមិនត្រឹមការពារភ្នែកពីជំងឺទាក់ទងនឹងភ្នែកទេ ជាពិសេសថែមទាំងបានពង្រឹងសុខភាពភ្នែកឲ្យកាន់តែល្អទៀតផង។

៤. ល្អសម្រាប់សុខភាពនៃប្រព័ន្ធរំលាយអាហារ

ដូចបានរៀបរាប់ខាងលើអញ្ចឹង បណ្តូលពោតបារាំងជាប្រភពនៃសារធាតុសរសៃយ៉ាងសំបូរបែបដែលជាតម្រូវការដ៏សំខាន់សម្រាប់​ប្រព័ន្ធរំលាយអាហារ ជាពិសេសពោះវៀនធំ។ វាជួយដល់ការសម្រូបនៃសារធាតុចិញ្ចឹមពីចំណីអាហារ សម្រួលដល់ការដឹកនាំ និងបញ្ចេញចោលកាកសំណល់តាមផ្លូវបញ្ចេញចោល។ អ្នកដឹងទេថា បណ្តូលពោតបារាំងជាឱសថប្រឆាំងនឹងបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព។ ការសិក្សាមួយចំនួនបានបង្ហាញឲ្យដឹងថា បន្លែមួយប្រភេទនេះក៏បានជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំទៀតផង៕

ប្រភពពី KHMERLOAD

កែសម្រួលរូបភាពដោយ សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

របៀបធ្វើ តាប៉ែខ្មៅ

តាប៉ែ គឺជាបង្អែមមួយប្រភេទ ដែលប្រជាជនខ្មែរមួយចំនួនចេះធ្វើ និងចូលចិត្តហូបតាំងពីយូរយារណាស់មកហើយ។ តាប៉ែ គឺមានតាប៉ែខ្មៅដែលធ្វើពីអង្ករដំណើមខ្មៅ និងតាប៉ែសដែលធ្វើពីអង្ករដំណើម​ស។ ស្ត្រីវ័យកណ្តាលម្នាក់ដែលធ្វើតាប៉ែលក់នៅរាជធានីភ្នំពេញឈ្មោះ រស់ សាវី បានប្រាប់អំពីរបៀបធ្វើតាប៉ែខ្មៅដូចខាងក្រោម។