Home / អាហារ និង សុខភាព / អាហារ ៣មុខ បង្កជំងឺមហារីក

អាហារ ៣មុខ បង្កជំងឺមហារីក

. ភេសជ្ជៈមានជាតិផ្អែម

ភេសជ្ជៈដែលមានជាតិស្ករច្រើនមានដូចជា សូដា ភេសជ្ជៈប៉ូវកម្លាំង ទឹកក្រូចកំប៉ុង និងទឹកផ្លែឈើ អាចឲ្យអ្នក​ប្រឈម​នឹងការកើតជំងឺមហារីក។ តាមការសិក្សាបានឲ្យដឹងថា អ្នកដែលផឹកភេសជ្ជៈមានជាតិស្ករលើសពី ២​កំប៉ុងឡើងទៅ​ក្នុងមួយសប្តាហ៍អាចមានកម្រិតប្រឈមកើតជំងឺមហារីក ៨៧% គឺច្រើនជាងអ្នកមិនផឹក។ ការសិក្សា​នេះ ក៏បានឲ្យដឹងទៀតថា ជាតិស្ករច្រើនក៏អាចបណ្តាលឲ្យកើតជំងឺមហារីកក្រពះនិងពោះវៀនទៀតផង។ ដោយ​ឡែក​ជាតិ​ស្ករតែម្យ៉ាង គឺវាមិនបណ្តាលឲ្យកោសិកាវិវត្តន៍ទៅជាជំងឺមហារីកបាននោះឡើយ ប៉ុន្តែវាអាស្រ័យគួប​ផ្សំទៅ​នឹង​ប្រភេទអាហារដែលមានផ្ទុកជាតិស្ករច្រើនហួសកម្រិត និងរយៈពេលប្រើប្រាស់យូរ ដែលវាអាចជំរុញឲ្យកើត​ជំងឺ​មហារីកបាន។

. អាហារបំពង និងចៀន

អាហារបំពង និង អាហារចៀន ដោយខ្លាញ់ ឬប្រេង អាចបង្កឲ្យកើតជំងឺមហារីកខ្លាំងបំផុត គឺមក​ពីសារធាតុ​ខ្លាញ់​ដែលកកក្រោយពេលចំអិនរួច និងប្រតិកម្មនៃការដុតកំដៅជាមួយអាហារពេលបំពង ឬ​ចៀន និងដំណាក់កាលចំអិនយូរពេក គឺ​វាបង្កឲ្យចេញសារធាតុម្យ៉ាងដែលជាសារធាតុមួយបង្ក ព្រមទាំងជំរុញឲ្យកើតជំងឺមហារីកឆាប់បំផុត ហើយវាមិនត្រឹមតែប៉ះ​ពាល់​ដល់ខួរក្បាលយើងប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ប្រព័ន្ធបន្តពូជថែមទៀតផង។

. សាច់ក្រក

សាច់ដែលច្នៃដើម្បីរក្សាទុកឲ្យបានយូរមិនងាយខូច គឺជាកត្តាគ្រោះថ្នាក់បំផុតនៃជំងឺមហារីក និងប៉ះពាល់ដល់ប្រព័ន្ធ​រំលាយអាហារទៀតផង។ សាច់ទាំងនេះកាន់តែមានគ្រោះថ្នាក់ខ្លាំងឡើងនៅពេលផ្សំជាមួយអំបិលច្រើនដើម្បីផ្អាប់រក្សា​សាច់ឲ្យល្អបានយូរ។ សាច់ទាំងនោះច្រើនជាសាច់ដែលវិចខ្ចប់ទុកបានយូរថ្ងៃ មានដូចជាសាច់ក្រកជាដើម​។ បើអ្នកអាចជៀសវាងបាន គឺអ្នកគួរ​កុំពិសារសាច់ទាំងនោះ ព្រោះវាក៏ជាកត្តាគ្រោះថ្នាក់នៃជំងឺមហារីកក្រពះផងដែរ៕

សហគមន៍សម្បូរសប្បាយ

Comments

comments

Loading...

អំពី sambosabay

Avatar
សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

វិធីធ្វើញាំទំពាំង

ទំពាំង គេអាចកែច្នែវាធ្វើជាម្ហូបបានច្រើនមុខ ស្ងោរ ឆា​ ញាំ ភ្លា ជ្រក់ ខ​ និងមុខម្ហូបជាច្រើនទៀត​ផងដែរ។ ចំពោះវិធីធ្វើម្ហូបញាំទំពាំងមានបង្ហាញជូន ដូចខាងក្រោម៖ Comments comments