Home / ព័ត៌មាន / រដ្ឋមន្ត្រីកសិកម្មខ្មែរ ស្នើជប៉ុនជួយបច្ចេកទេសភ្ញាស់ពូជត្រី និងការបង្កាត់ពូជសត្វ

រដ្ឋមន្ត្រីកសិកម្មខ្មែរ ស្នើជប៉ុនជួយបច្ចេកទេសភ្ញាស់ពូជត្រី និងការបង្កាត់ពូជសត្វ

រដ្ឋមន្ត្រីក្រសួងកសិកម្មខ្មែរ លោក វេង សាខុន កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្មាំ២០១៨ បានស្នើទៅភាគី ជប៉ុនឲ្យជួយកម្ពុជាលើបច្ចេកទេសភ្ញាស់ពូជត្រី និងការបង្កាត់ពូជសត្វ ស្របតាមយុគសម័យឌីជីថល។ ការស្នើនេះគឺធ្វើនៅក្នុងឱកាស​លោករដ្ឋមន្ត្រីទទួលជួបសមាជិកសភាជប៉ុន លោកស៊ូស្ហ៊ីម៉ា, លោកអារ៉ាតា តាកេបេ និង ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាលោក ហ៊ីដេហ៊ីសា ហូរីនូជី នៅទីស្តីការក្រសួងកសិម្ម។

ក្រុមអ្នករៀបចំបានឲ្យដឹងថា ជំនួបនោះ គឺជាជំនួបដែលពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ជាពិសេសក្នុងឱកាសខួបលើកទី៦៥ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលរដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់ជំហរនូវការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង។

លោករដ្ឋមន្រ្តី បានស្នើដល់ជប៉ុនសូមជួយឧបត្ថម្ភគាំទ្រដល់ កិច្ចដំណើរការមជ្ឈមណ្ឌលភ្ញាស់ពូជត្រីនៅខេត្តព្រះសីហនុ និងស្នើរកការគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលភ្ញាស់កូនត្រីទឹកសាបផងដែរ ដើម្បីជួយដល់ការបង្កើនជីវភាពប្រជាកសិករកម្ពុជា។

លោករដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា ក៏បានស្នើដល់ភាគីជប៉ុន សូមជួយគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្ម និងគាំទ្រការអភិ វឌ្ឍការចិញ្ចឹមសត្វនៅកម្ពុជាដោយប្រើប្រាស់ទឹកស្ពែមសិប្បនិមិ្មតស្របតាម  បរិបទថ្មីនៃដំណើរការវិវត្តបដិវត្តឧស្សាហកម្មទី៤ នៃសម័យឌីជីថល៕

សហគមន៍សម្បូរសប្បាយ

Loading...

អំពី sambosabay

សហគមន៍សម្បូរសប្បាយ (ស៣) គឺជាសហគមន៍ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចេះសហការរួបរួមជួយគ្នាទៅវិញទៅមកឲ្យចេះដាំដុះ និងចេះផលិតដើម្បីទប់ស្កាត់ផលិតផលនាំចូលពីខាងក្រៅរួចឈានទៅរកការនាំចេញទៅក្រៅប្រទេសវិញធ្វើឲ្យសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច កសិ​-កម្ម សិប្បកម្ម ពាណិជ្ជកម្ម វប្បធម៌និងបរិស្ថាននៅមូលដ្ឋានរស់រវើក និង មានការអភិវឌ្ឍនៅមូលដ្ឋានប្រកបដោយភាពរុងរឿង។ ​

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។