Home / កសិកម្ម / ចំហុយបាយឲ្យក្រអូប បំបាត់ជាតិហាងពីទំពាំង ឆាខាត់ណាឲ្យស្រួយឆ្ងាញ់

ចំហុយបាយឲ្យក្រអូប បំបាត់ជាតិហាងពីទំពាំង ឆាខាត់ណាឲ្យស្រួយឆ្ងាញ់

  • វិធីចំហុយបាយឲ្យមានក្លិនក្រអូបឈ្ងុយ

១. សម្រាប់អង្ករ ១.៥០០ក្រាម ត្រូវប្រើទឹកខ្មេះពី ២ ទៅ ៣មីល្លីលីត្រ ទើបដាក់ចំហុយទាល់តែឆ្អិន។ ការធ្វើបែបនេះអាចរក្សាទុកបានយូរ និងមិនឆាប់ផ្អូមទៀតផង។ វិធីខាងលើនេះ មិនធ្វើឲ្យមានរសជាតិជូរឡើយ ហើយផ្ទុយមកវិញធ្វើឲ្យក្លិនបាយកាន់តែក្រហូបឈ្ងុយថែមទៀត។ 

២. ប្រើទឹក (តែ) ចំហុយបាយអាចធ្វើឲ្យមានក្លិនក្រអូបរសជាតិឈ្ងុយឆ្ងាញ់ និងជីវជាតិល្អ។ ម្យ៉ាងទៀតបាយចំហុយបែបនេះ អាចកម្ចាត់ជាតិកខ្វក់ ជួយរំលាយអាហារ និងផ្តល់ជីវជាតិច្រើនថែមទៀតផង។ វិធីចំហុយ គឺទៅតាមចំនួនអង្ករតិចឬច្រើន ដោយប្រើស្លឹកតែចាប់ពី ០,៥ ទៅ ១ក្រាម ហើយត្រូវដាក់ដាំក្នុងទឹកពី ៥០០ ទៅ ១០០០មីល្លីលីត្រ ក្នុងរយៈពេល៥នាទី។ បន្ទាប់មកត្រូវត្រងយកស្លឹកកាកតែចេញ ហើយយកទឹកតែ ដែលត្រងស្អាតចាក់ចូលទៅក្នុងអង្ករ និងដាក់ចំហុយទុកជាការស្រេច។

  • វិធីបំបាត់រសជាតិហាងពីទំពាំង

ដំបូងត្រូវយកសម្បកទំពាំងចេញ និងលាងទឹកឲ្យស្អាត រួចហាន់ជាដុំៗដាក់ស្រុសក្នុងទឹកក្ដៅមួយសន្ទុះទើបស្រង់ចេញ និងដាក់ត្រាំក្នុងទឹកដើម្បីបំបាត់ជាតិល្ងីង និងហាង។


 

 

 

 

 

 

 

  • វិធីឆាផ្កាខាត់ណាឲ្យស្រួយឆ្ងាញ់

ផ្កាខាត់ណាមានផ្ទុកវីតាមីនសេច្រើន តែផ្ទុកជាតិកាកសរសៃតិច និងជាបន្លែទន់ងាយនឹងកិនរំលាយទៀតផង។ ពេលឆាផ្កាខាត់ណាម្តងៗ គឺមិនត្រូវប្រើពេលយូរទេ ទើបអាចរក្សាទុកគុណភាពឲ្យនៅស្រួយ និងឆ្ងាញ់ពិសារ ហើយប្រសិនបើប្រើភ្លើងខ្លាំងពេក អាចធ្វើឲ្យទន់ផុយ មិនមានរសជាតិឆ្ងាញ់ឡើយ។ គឺមុនឆាត្រូវស្រុសសិន ទើបយកទៅឆាត្រឡប់ចុះឡើងឲ្យញាប់ដៃ ហើយដួសដាក់ចានភ្លាមជាការស្រេច៕

សហគមន៍សម្បូរសប្បាយ                                                                         ប្រភព ទស្សនាវដ្តីប្រជាប្រិយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

ដំណាំស្រកានាគ

  ស្រកានាគ គឺជាដំណាំហូបផ្លែមួយប្រភេទដែលកំពុងពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា នៅមួយរយៈពេលចុងក្រោយនេះ ដែលសន្ទុះនៃការបរិភោគ និងការដាំបានកើនឡើងយ៉ាងផុសផុលគួរឱ្យកត់សម្គាល់។