Home / កសិកម្ម / ប្រើជីឡដាំដំណាំត្រសក់បានផលច្រើន

ប្រើជីឡដាំដំណាំត្រសក់បានផលច្រើន

កូនត្រសក់ដាំដោយប្រើជីឡ

កសិករ ហ៊ឹម ហ៊ី រស់នៅភូមិត្រពាំងអណ្តូង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។

គាត់បានចាប់ផ្តើមដាំត្រសក់តាំងពីឆ្នាំ២០០៤មកម្លេះ ហើយប្រាក់ចំណូលដែលទទួល​បានពីការដាំ​ត្រសក់នេះបានចូលរួមចំណែកក្នុងជីវភាពគ្រួសាររបស់គាត់មួយចំណែក និងទុកហូបក្នុងគ្រួសារដែរ។ ការដាំ​ដោយ​ប្រើជីឡ (ជីកាកសំណល់ឡជីវឧស្ម័ន) ធ្វើឲ្យ​ត្រសក់ធំៗល្អ ពុំសូវមានជំងឺ នឹងទទួលបានទិន្ន​ផល​ច្រើន។

ចំពោះបទពិសោធន៍នៃការដាំគឺមានបង្ហាញជូន  ដូចខាងក្រោម៖

១. ការរៀបចំដី និងការដាំ

ដំបូងគាត់ភ្ជួរដី ៣ដង ធ្វើឲ្យដីធូរស្រួលលើករង និងហាលឲ្យស្ងួត ហើប្រមូលយកស្មៅចេញ រួច​រោយ​ជីកំប៉ុស្ត៥អំរែកច្របល់ជាមួយដីឲ្យសព្វល្អទើបដាំ បន្ទាប់មកលើកជារងដែលមានទទឹង៣ម, បណ្តោយ ២០ម, កំពស់ ៣តឹក, ទំហំរណ្ដៅ ៣តឹក គាត់ដាំតែមួយរង។ ចំពោះការបណ្ដុះកូន គឺគាត់យកស្បៃខ្ចប់គ្រាប់ ហើយត្រាំទឹក ៣ ទៅ ៤ម៉ោង បន្ទាប់មកយកទៅកប់ដីរយៈពេល២យប់ឲ្យដុះឫស។

២. ការថែទាំ

ក្រោយពីដាំបាន ១០ថ្ងៃ ទើបបូមទឹកដាក់ម្តង និងជ្រុំដីធ្វើឲ្យដីធូរងាយស្រួលជ្រាបទឹក ព្រមទាំងដក​ស្មៅចេញ ហើយបូមទឹកដាក់ល្មមកុំឲ្យលិចគុម្ព បើទឹកច្រើនពេកធ្វើឲ្យត្រសក់ឡើងក្រហមខូច។ ការដាំ​កន្លងមកមានបញ្ហាដង្កូវស៊ីតិចតូចដោយគាត់បានធ្វើការដើរចាប់ដង្កូវតាំងពីត្រសក់នៅតូច។

៣. ការប្រមូលផល

រយៈពេល ១ខែកន្លះ គឺក្រោយពីការដាំរួច​ទើប​អាច​​ទទួលផលបាន ហើយបេះបាន៧ដង ទើប​អស់​ផ្លែ។ គាត់​បេះ​ធ្វើម្ហូប និងលក់ជាបណ្ដើរៗរហូតអស់​ផ្លែ​។ ការបេះផ្លែ​ត្រសក់ធ្វើនៅពេលព្រឹក និងមិនត្រូវទុកផ្លែ​ដែល​បេះ​ហើ63pxយ​នោះឲ្យត្រូវថ្ងៃក្តៅទេ។

 

 

សរុបមក បច្ចេកទេសសំខាន់ៗក្នុងការដាំត្រសក់មាន៖

  • ត្រៀមគ្រាប់ដាំដោយខ្ចប់គ្រាប់ត្រាំទឹក ៣ ទៅ ៤ម៉ោង ហើយកប់ដីរយៈពេល២យប់ឲ្យចេញឫស
  • ភ្ជួដី៣ដង ហើយប្រមូលស្មៅចេញ និងលើកជារងដាំ
  • រោយជីកំប៉ុស្តច្របល់ជាមួយដីនៅលើរង
  • បូមទឹកដាក់១០ថ្ងៃម្តង ជ្រុំដី ដកស្មៅ និងដើរចាប់ដង្កូវរៀងរាល់ថ្ងៃ ជាពិសេសពេលត្រសក់នៅតូច៕

ឃុន ចាន់ថន

សហគមន៍សម្បូរសប្បាយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក (កសិករ មាស អូន)

អ្នកមីង មាស អូន ជាកសិកររស់នៅភូមិដូងវាល ឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ គាត់មានបទពិសោធន៍ល្អក្នុងការចិញ្ចឹមត្រីក្នុងរណ្តៅប្លាស្ទិក ដែលគាត់បានទទួលការបណ្តុះបណ្តាលពីអង្គការសេដាក។ ក្រោយពីចិញ្ចឹមបានរយៈពេល៣ខែ ត្រីរបស់គាត់មានទំងន់៣ខាំក្នុងមួយក្បាល ដែលអាចចាប់លក់ និងធ្វើម្ហូបបានជាបណ្តើរៗ។ ចំពោះបទពិសោធន៍មានបង្ហាញជូនដូចខាងក្រោម៖