ត្រីអណ្តែងជាត្រីមួយប្រភេទដែលស្ត្រីមេផ្ទះនិយមទិញមកធ្វើម្ហូបបានច្រើនមិនថា អាំង ចៀន ស្ងោរ ស្ល ខ ឬប្រឡាក់ហាលងៀតជាដើម។
មុខម្ហូបត្រីអណ្តែងអាំងជ្រលក់ទឹកអំពិលទុំ ឬ បុកអំពិលខ្ចី ទឹកត្រីផ្អែម មានការនិយមទូទៅក្នុងមុខម្ហូបខ្មែរ។ ដើម្បីអាំងត្រីអណ្តែងឱ្យបានស្អាតមិនរបេះរបក អ្នកត្រូវអាំងដោយភ្លើងខ្សោយៗ គឺកុំបង្ខំភ្លើងដោយអាំងឱ្យក្រៀមម្ខាងៗសិនមុននឹងប្រែត្រឡប់ម្ខាងទៀត៕