Home / កសិកម្ម / ពូ ម៉ុត ណូត ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ

ពូ ម៉ុត ណូត ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ

លោកពូ ម៉ុត ណូត​ រស់នៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ត សៀម រាប។ គាត់មានបទពិសោធន៍ល្អក្នុងការភ្ញាស់កូនមាន់​ក្នុងទូរភា្ញស់ទទួលបានជោគជ័យ។​កាលពីមុនគាត់ឱ្យមេក្រាបដោយខ្លួនវាប៉ុណ្ណោះ​។ ប៉ុន្តែក្រោយពីបានចូលរួមរៀនសូត្រជាមួយអង្គការសេដាក នៅវគ្គខ្លីៗជាច្រើនលើក ហើយក៏បានចេះបច្ចេកទេសជាច្រើន ជាពិសេសធ្វើទូរភ្ញាស់កូនមាន់។ ពេលចាប់ផ្តើមចិញ្ចឹមដំបូងគាត់មេមាន់៧ក្បាល និងបា ១ក្បាលប៉ុណ្ណោះ ហើយមិនសូវបានលក់ប៉ុន្មានទេ គឺគ្រាន់តែទុកហូបក្នុងគ្រួសារ​ និងទុកធ្វើពូជបន្តតែប៉ុណ្ណោះ។

គិតត្រឹមឆ្នាំ២០១៥ គាត់មានមេពូជ ៦៤ក្បាល​ បា១២ក្បាល ដើម្បីទុកចិញ្ចឹមប​ន្តក្នុងឆ្នាំ២០១៦។ បទពិសោធន៍នេះនឹងបង្ហាញជូនដូចខាងក្រោម។

១. ការរៀបចំសាងសង់ទ្រុងមាន់

គាត់បានសង់ទ្រុងចិញ្ចឹមមាន់លើទីធ្លាទំហំ ១០ម៉ែត្រ x ៤០ម៉ែត្រ ដែលជាដីទួលមិនលិចទឹកនៅរដូវវស្សា ក្រោមដើមឈើធំៗកន្លែងមានខ្យល់ចេញចូលគ្រប់គ្រាន់ ដោយប្រើសំណាញ់ហុំព័ទ្ធជុំវិញទីធ្លាចិញ្ចឹមមាន់។

ទំហំទ្រុងមានដូចខាងក្រោម

  • ទ្រុងសម្រាប់មេពង និងបាទំហំ ៤ម៉ែត្រ x ៣០ម៉ែត្រ​ ​កំពស់ ២.៥ម៉ែត្រ​ធ្វើពីបង្គោលឈើរនាបឫស្សី ដំបូលប្រក់ស្លឹកត្នោត និងព័ទ្ធសំណាញ់ជុំវិញ
  • ទុ្រងបំបែកកូនមាន់មាន៤ទ្រុង ធ្វើអំពីជំរៀកឈើ​ និងហំព័ទ្ធសំណាញ់ដែក បណ្តោយ១ម៉ែត្រ ទទឹង ០.៥ម៉ែត្រ និងកំពស់ ១ម៉ែត្រ។

២. ការជ្រើសរើសពូជមាន់ចិញ្ចឹម

មាន់ដែលគាត់ជ្រើសរើសមកចិញ្ចឹមមានលក្ខណៈ​ មេពណ៌ចំរុះ ជើងពណ៌លឿងមានទំងន់ចាប់ពី ១,៥គីឡូក្រាមឡើងទៅ​ ប្រវត្តិមិនធ្លាប់មានជំងឺ ពងច្រើន ពូកែថែកូន ស៊ីចំណីមិនរើស (មាន់ក្នុងស្រុក)។ ចំពោះបាវិញគឺទិញពីខាងក្រៅភូមិ (ដើម្បីការពារកុំឱ្យជាន់ឈាម) មានទំងន់ ២,៥គីឡូក្រាម រហ័សរហួន ពូកែជាន់មេ​និងមានសុខភាពល្អ មិនធ្លាប់មានប្រវត្តិឈឺ។

៣. ចំណីនិងទឹក

មាន់តូចអាយុពី ២-៤៥ ថ្ងៃ​​ ដាក់ចំណីទិញពីផ្សាឱ្យស៊ី។ ចំពោះមាន់ធំគាត់ដាក់ចំណីផ្សំចម្រុះលាយឱ្យស៊ី ដែលរួមមានដូចជាកន្ទក់ ស្រូវត្រាំឱ្យដុះពន្លក​ ចុងអង្ករ បន្លែបៃតង (ស្ពៃ ផ្ទី កំប្លោក ចក​ ត្រកួន​ ដើមចេកជាដើម) ព្រមទាំងដាក់ទឹកស្អាតឱ្យផឹកជាប្រចាំរាល់ថ្ងៃ។

៤. ការថែទាំកូនមាន់

ពេលកូនមាន់ញាស់ គាត់បានចាប់ដាក់ចូលក្នុងទ្រុងបំបែកភ្លាម ហើយយកកូនមាន់នោះដាក់​ហាលថ្ងៃ ឬក្នុងកេស ដើម្បីឱ្យឆាប់ស្ងួតរោម និងដៃជើងឆាប់រឹងមាំ  នៅពេលយប់គឺគាត់បានធ្វើកេស ដែលមានដាក់អង្កាមសម្រាប់ឱ្យកូនមាន់ចូលដេក និងដុតភ្លើងកំដៅក្នុងក្អមរាល់យប់ (ប្រើធ្យូង និងចោះរន្ធក្អមតូចៗ)។

៥. ការការពារ និងព្យាបាល

កូនមាន់ញាស់បានអាយុចន្លោះ ៤-៧ថ្ងៃ បន្តក់វ៉ាក់សាំងញ៉ូកាសប្រភេទមេឌីវ៉ាក់ (​ND-IB),​ អាយុចន្លោះ ១៥-២០ថ្ងៃជួសអុត ហើយអាយុចន្លោះពី ២៥-៣០ថ្ងៃ បន្តក់រំលឹកវ៉ាក់សាំងញ៉ូកាសប្រភេទមេឌីវ៉ាក់ (ND-IB)។

កាលវិភាគចំណូលចំណាយលើការចិញ្ចឹមមាន់ក្នុងឆ្នាំ(២០១៥)

.

ចំណាយ​​ និងចំណូល ចំនួន ឯកតា

សរុប(រៀល)

.១ ប្រាក់ចំណូលពីការលក់មាន់ពូជ និងកូនមាន់
មាន់ពូជ .១០០.០០០
លក់កូនមាន់ .៩០០.០០០
សរុប .០០០.០០០
.២ ចំណូលពីការលក់ទូរភ្ញាស់ និងទ្រុងបំបែក
លក់ទូភ្ញាស់ ៦៧ ១០០.០០០ .៧០០.០០០
លក់ទ្រុង ១៧ ៥០.០០០ ៨៥០.០០០
សរុប .៥៥០.០០០
.ចំណាយ
ទិញពូជថ្មីចូល .៣០០.០០០
ទិញចំណី .១៩០.០០០
ថ្នាំការពារ និងព្យាបាល ៥០.០០០
សម្ភារៈទ្រុងបំបែកកូននិងទូភ្ញាស់ .៥៣០.០០០
សរុប .០៧០.០០០
.ចំណេញ=ចំណូល-ចំណាយ     ​​= ​  ១៥.៥៥០.០០០​  ​​  .០៧០.០០០ .៤៨០.០០០

៦.  ចំណាប់អារម្មណ៍

     បន្ទាប់ពីបានធ្វើការបូកសរុបចំណូលចំណាយប្រចាំឆ្នាំមក គាត់សង្កេតឃើញថា ការ ដែលធ្វើទូភ្ញាស់ពងមាន់វាមានភាពងាយស្រួល និងញាស់បានច្រើនជាងភ្ញាស់ដោយមេផ្ទាល់ ហើយចំណុចដែលល្អទៀតនោះ​គឺ ការលក់កូនតូចៗចំណេញជាងការលក់មាន់ធំព្រោះការ ដែលយើងលក់មាន់តូចវាចំណាយអស់ចំណីតិចដោយលក់បានតម្លៃ ៤.០០០រៀល ក្នុងមួយ ក្បាលសម្រាប់កូនមាន់ធ្វើវ៉ាក់សាំងរួច បើធៀបនឹងមាន់ធំដែលលក់បានតម្លៃ១៣.០០០-១៥.០០០រៀលក្នុងមួយគីឡូក្រាម។ ដូចនេះនៅឆ្នាំក្រោយគាត់នឹងខិតខំភ្ញាស់កូនមាន់ សម្រាប់ លក់ព្រម ទាំងជួយផ្សព្វផ្សាយនូវបច្ចេកទេសបន្តដល់កសិករដែលនៅជុំវិញគាត់ឱ្យចេះភ្ញាស់ ពងមាន់ និងលក់កូនដូចគាត់ដែរ៕

គី បណ្ឌិតភព

សហគមន៍សម្បូរសប្បាយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍ស្ទូងស្រូវ​ ប.វ.ស. ដោយគ្របចំបើង

បងស្រី វ៉ាត សុភី ជាកសិកររស់នៅភូមិដំរីឆ្លង ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប។ គាត់បានសហការជាមួយអង្គការហ្រ្គេត នៅដើមឆ្នាំ២០១០ ទៅលើបច្ចេកទេស ប.វ.ស. នៅលើផ្ទៃដី ៨១អារ​ដោយប្រើពូជស្រូវផ្ការំដួលចំនួន១២គីឡូក្រាម។