Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើដំណាប់អំពិល

បទពិសោធន៍ធ្វើដំណាប់អំពិល

បងស្រី អាង មុំ ជាកសិកររស់នៅភូមិស្តី ឃុំព្រែកនរិន្ន ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្រោយពី​ការ​សហការជាមួយអង្គការអភិវឌ្ឍស្ត្រី គាត់ទទួលបានគំនិតថ្មីៗជាច្រើនក្នុងការកែច្នៃផ្លែឈើ ហើយបូកផ្សំ​ជា​មួយគំនិតរបស់គាត់មួយចំនួនផងដែរ។ ដូចជាគាត់ចេះវិធីកែច្នៃដំណាប់អំពិលទុំសម្រាប់លក់​យក​លុយ​មក​ចិញ្ចឹមគ្រួសារបានមួយចំណែកធំផងដែរ។ ចំពោះវិធីសាស្ត្រនៃការកែច្នៃមានបង្ហាញ​ជូនដូចខាង​ក្រោម។

ធាតុផ្សំ

  • អំពិលទុំ ២ គីឡូក្រាម និងស្ករស ៨ គីឡូក្រាម
  • ទឹក ០,៥ លីត្រ និងម្សៅអង្ករខ្សាយ
  • អំបិល ១ ស្លាបព្រាបាយ
  • ម្សៅមីចំនួន ១ កញ្ចប់ (១គីឡូក្រាម)។

២-របៀបធ្វើ

  • យកអំបិល ២ គីឡូក្រាម, ស្ករសចំនួន ៣ គីឡូក្រាម ដាក់នៅលើភ្លើង កូររហូតទាល់​តែរលាយ​សាច់​មួយ រួចចាក់ម្សៅចូលកូរទាល់តែឆ្អិនដាច់ទឹក។
  • លើកចុះពីលើភ្លើង ចាក់ស្ករសចំនួន ៤ គីឡូក្រាម ចូលបន្តកូរវ៉ិតឱ្យសព្វ រួចរក្សាទុកឱ្យត្រជាក់។
  • យកស្ករស ១ គីឡូក្រាម ព្រាចបាចទៅលើថាស យកអំពិលដែលត្រជាក់នោះទៅដាក់លើស្ករស រួច​លុញជាគ្រាប់តូចៗប៉ុនមេដៃ ច្រកចូលទៅក្នុងថង់ រួចរក្សាទុកសម្រាប់លក់ និងបរិភោគ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍កែច្នៃធ្វើដំណាប់ម្នាស់

អ្នកមីង ហែម យ៉ន់  រស់នៅភូមិព្រៃកុង ស្រុកជើងព្រៃ ខេត្តកំពង់ចាម គាត់ប្រកបមុខរបរធ្វើស្រែ និងដាំដំណាំចម្ការ (ម្នាស់)។ សល់ពីលក់ផ្លែស្រស់ និងការបរិភោគនៅក្នុងគ្រួសារ គាត់បានកែច្នៃធ្វើជាដំណាប់ម្នាស់សំរាប់បរិភោគ និងលក់ថែមទៀត។ បទពិសោធន៍របស់គាត់បង្ហាញជូនដូចខាងក្រោម។