Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើតែម្រះ

បទពិសោធន៍ធ្វើតែម្រះ

អ្នកមីង ចាន់ ស៊ីមឿន ជាកសិកររស់នៅភូមិធ្នង់កំបុត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គាត់​មាន​បទពិសោធន៍ល្អក្នុងការកែច្នៃផ្លែម្រេះធ្វើជាតែម្រះសម្រាប់ពិសានៅក្នុងគ្រួសារបានយ៉ាងឆ្ងាញ់ពិសា។ ចំពោះរបៀបធ្វើមានបង្ហាញជូនដូចខាងក្រោម៖

គ្រឿងផ្សំ

ផ្លែម្រះជាផ្លែចុងដៃ (យើងចង់ធ្វើក្នុងបរិមាណប៉ុន្មានក៏បាន)

របៀបធ្វើ

  • យកផ្លែម្រះលាងទឹកឱ្យស្អាតហាន់ជាចំណិតស្តើងៗ
  • យកផ្លែម្រះដែលហាន់រួចហាលថ្ងៃឱ្យស្ងួត
  • យកម្រះ ដែលហាលស្ងួតទៅលីងឱ្យស្រួយ
  • រក្សាវាទុកនៅក្នុងកែវ បិតគំរបឱ្យជិតជាការស្រេច។

-របៀបប្រើ

យើងអាចយកតែម្រះនេះមកឆុងទឹកពិសាដូចតែដទៃ​ទៀតបាន ចំណែកឯបរិមាណអាស្រ័យទៅលើ​ការ​ចូល​ចិត្ត​ពិសាល្វីង ឬមិនសូវល្វីង។ ដូច្នេះបើបងប្អូនកសិករមានការ​ចាប់​អារម្មណ៍ សូមធ្វើការសាកល្បង​តាម​​វិធីដូចខាងលើ។

កំណត់សំគាល់បន្ថែម. តាមពិតផ្លែម្រះដើមដៃ និងចុងដៃអាចយកមកធ្វើជាតែបានដូចគ្នា៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

ផលប្រយោជន៍នៃស្រាអង្ករដល់សុខភាព

ជនជាតិខ្មែរយើង ក៏ដូចជនជាតិអាស៊ីផ្សេងទៀត និយមផលិត និងបរិភោគស្រាអង្ករ ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ។