Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើដំណាប់ពុទ្រា

បទពិសោធន៍ធ្វើដំណាប់ពុទ្រា

បងស្រី អាង មុំ ជាកសិកររស់នៅភូមិស្តី ឃុំព្រែកនរិន្ន ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ក្រោយពី​ការ​សហការ​ជាមួយអង្គការអភិវឌ្ឍស្ត្រី គាត់ទទួលបានគំនិតថ្មីៗជាច្រើនក្នុងការកែច្នៃផ្លែឈើ ដោយបូកផ្សំ​ជា​មួយគំនិតរបស់គាត់មួយចំនួនផងដែរ។ ចំពោះវិធីសាស្ត្រនៃការកែច្នៃធ្វើដំណាប់ពុទ្រាមានបង្ហាញ​ជូនដូចខាង​ក្រោម។

ធាតុផ្សំ

  • ពុទ្រាទុំ ៦០ កំប៉ុង
  • ស្ករស ៤ ទៅ ៥ គីឡូក្រាម។

របៀបធ្វើ

  • ពុទ្រាទុំយកមកច្របាច់ឱ្យបែករួចហាលថ្ងៃ ៣យប់ ៣ថ្ងៃ
  • យកពុទ្រាត្រាំទឹក ១យប់ និងលាងទឹកឱ្យស្អាត
  • យកពុទ្រាច្របល់ជាមួយស្ករឱ្យសព្វ
  • យកខ្ទះទៅដាក់លើភ្លើង ចាក់ពុទ្រាចូល ចូកត្រឡប់ចុះឡើងរហូតដល់ស្ងួតទឹក ឬដាច់ទឹក
  • ត្រូវរក្សាភ្លើងឱ្យស្មើល្អ ដើម្បីជៀសវាងកុំឱ្យពុទ្រាខ្លោច
  • រក្សាទុកពុទ្រារហូតដល់ត្រជាក់។

ការលក់ដូរ

ដំណាប់ពុទ្រានេះ គាត់លក់ដោយច្រកជាកូនថង់តូចៗ ដែលនៅក្នុងមួយយួរធំ ១០.០០០រៀល។ ភាគ​ច្រើន​គាត់លក់​បោះទៅតាមតូប និងខ្លះលក់រាយដោយខ្លួនឯងតែម្តង។

  • កំណត់សម្គាល់បន្ថែម

ចំពោះពុទ្រាសម្រាប់យកមកធ្វើដំណាប់ បើវាមិនសូវមានជាតិជូរទេ គាត់បានបន្ថែមអំពិលទុំចំនួន ០,៥

គីឡូក្រាម លើពុទ្រាចំនួន ៦០កំប៉ុង។ ដោយពេលធ្វើ គឺយកអំពិលនេះទៅច្របល់ចូលគ្នាជាមួយ​នឹងពុទ្រាប្រឡាក់​ជាមួយស្ករ គឺធ្វើដូចខាងលើដដែល៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

ផលប្រយោជន៍នៃស្រាអង្ករដល់សុខភាព

ជនជាតិខ្មែរយើង ក៏ដូចជនជាតិអាស៊ីផ្សេងទៀត និយមផលិត និងបរិភោគស្រាអង្ករ ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ។