Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើក្រូចងាំង៉ូវ

បទពិសោធន៍ធ្វើក្រូចងាំង៉ូវ

អ៊ំស្រី ប៉ុត សៀក អាយុ ៦១ឆ្នាំ ជាកសិកររស់នៅក្នុងភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គាត់មានពទពិធោធន៍ក្នុងការធ្វើក្រូចងាំង៉ូវតាំងពីឆ្នាំ២០០៣មកម្លេះ ហើយបទពិសោធន៍នេះ គាត់ចេះពីយាយជីម្នាក់នៅភ្នំបាសិទ្ធ ដែលមកទិញក្រូចឆ្មាររបស់គាត់ លោកយាយបានប្រាប់ពីវិធីធ្វើដល់គាត់ដូចខាងក្រោម។

១. គ្រឿងផ្សំ និងសំភារៈ

គ្រឿងផ្សំធ្វើងាំង៉ូវមាន៖

  • ក្រូចឆ្មារ ៥០ផ្លែ
  • អំបិលចំនួនកន្លះគីឡូក្រាម
  • ស្ករសចំនួនកន្លះគីឡូក្រាម។

២. របៀបធ្វើ

​​​​​​          បេះយកក្រូចឆ្មារចាស់ ឬទុំស្រគៀលមកលាងទឹកឱ្យស្អាត និងសំដិលវាឱ្យស្ញួត ឬយកក្រូចឆ្មារស្រុសក្នុងទឹកដាំពុះទុករយៈពេល២នាទី បន្ទាប់មកស្រង់ដាក់ក្នុងកញ្ច្រែង រួចយកទៅហាលថ្ងៃឱ្យទន់ ដែលយើងច្របាច់វាបាន។ រួចហើយយកវាមកដាក់ក្នុងចង្អេរ លុញក្រូចឆ្មារជាមួយអំបិល និងស្ករឱ្យសព្វហើយយកវាទៅតំរៀបដាក់នៅក្នុងកែវ។ ការតំរៀបលៃយ៉ាងណាកុំឱ្យពេញដល់គំរបមាត់កែវ គឺរក្សាទុកប្រមាណ១ថ្នាំងដៃ ដើម្បីឱ្យក្រូចចេញទឹក។ បន្ទាប់មកដាក់កែវក្រូចឆ្មារនោះហាលថ្ងៃចោលរយៈពេលកន្លះខែ ទើបអាចយកវាមកបរិភោគបាន ការធ្វើរបៀបនេះក្រូចមិនហាងហើយអាចទុកបានយូរមិនដុះ  ផ្សិតទៀតផង។

៣.ការយកមកកៃច្នៃបរិភោគ

ក្រូចងាំង៉ូវនេះ យើងអាចយកវាមកស្លរដូចជាស្ងោរជាមួយត្រីអាំង។ ហើយម៉្យាងទៀតនៅពេលដែលយើងធ្វើការច្រើនហេវហត់អស់កម្លាំង អាចប្រើធ្វើជាភេសជ្ជៈទឹកងាំង៉ូវបាន ដោយដាក់វាលាយជា​មួយទឹកក្ដៅ ទឹកកក​ និងស្ករស​។ ទឹកនេះអាចជួយធ្វើឱ្យយើងមានកំលាំងឡើងវិញបានជំនួសភេសជ្ជៈផ្សេងៗទៀត។ ក្រូចងាំង៉ូវនេះអាចរក្សាវាទុកបានរយៈពេល ១ ទៅ ២ឆ្នាំ បានដោយមិនខូច ហើយរក្សាបាននូវគុណភាពដដែល។

អ៊ំស្រីបាននិយាយថា នៅពេលដែលកាត់ធ្វើរួចគឺមានគេមកសួរ និងធ្វើតាមគាត់ច្រើននាក់ព្រោះវាមានឲ្យជារសឆ្ញាញ់ និងរក្សាទុកបានយូរហើយលក់បានតម្លៃថ្លៃជាងការដែលគាត់លក់ក្រូចឆ្មារស្រស់មិនទាន់ច្នៃ។ ក្រូចងាំង៉ូវនេះ គាត់បានលក់ក្នុង ១ផ្លែតម្លៃ ២០០រៀល និងក្នុងមួយផ្លូនអាចលក់បានចំណូល ៤០.០០០រៀល តែបើក្រូចធម្មតា (មិនទាន់កែច្នៃក្នុងមួយផ្លូន គាត់អាចលក់បានតែ ៨.០០០រៀលប៉ុណ្ណោះ។ បើលក់រាយ ១​ផ្លែបានតម្លៃ ១០០រៀល៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍កែច្នៃធ្វើដំណាប់ម្នាស់

អ្នកមីង ហែម យ៉ន់  រស់នៅភូមិព្រៃកុង ស្រុកជើងព្រៃ ខេត្តកំពង់ចាម គាត់ប្រកបមុខរបរធ្វើស្រែ និងដាំដំណាំចម្ការ (ម្នាស់)។ សល់ពីលក់ផ្លែស្រស់ និងការបរិភោគនៅក្នុងគ្រួសារ គាត់បានកែច្នៃធ្វើជាដំណាប់ម្នាស់សំរាប់បរិភោគ និងលក់ថែមទៀត។ បទពិសោធន៍របស់គាត់បង្ហាញជូនដូចខាងក្រោម។