Home / កសិកម្ម / ការសាកល្បងប្រើថ្នាំពុលផ្សំពីរុក្ខជាតិរបស់កសិករ ​ ស៊ូ យ៉ាន

ការសាកល្បងប្រើថ្នាំពុលផ្សំពីរុក្ខជាតិរបស់កសិករ ​ ស៊ូ យ៉ាន

លោកអ៊ុំ  ​ស៊ូ យ៉ាន  រស់នៅឃុំដំណាក់ពពូល ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ​ក្រោយពីបានទទួលការបណ្តុះបណ្តាលអំពីថ្នាំពុល និងបញ្ហារបស់វា ព្រមទាំងវិធានការណ៍ផ្សេងៗក្នុងការការពារដំណាំដោយមិនប្រើថ្នាំពុលដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការ សេដាក) កន្លងមក គាត់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិធានការណ៍ការពារដំណាំផ្សេង។​ មិនតែប៉ុណ្ណោះ គាត់បានសាកល្បងដោយខ្លួនឯងនូវចំណេះដឹងដែលបានរៀនសូត្ររួច​ ដែលបង្ហាញជូនដូចខាងក្រោម៖

ក. ធាតុផ្សំ

ស្លឹកស្តៅ  (កន្លះចានដែក ប្រហែល ២គីឡូក្រាម) រំដេង២ខាំ គល់ស្លឹកមួយក្តាប់ធំនិងថ្នាំជក់(ថ្នាំខ្មែរ)    ៥ប៉ាវ។

ខ. របៀបផ្សំ  

យកស្លឹកស្តៅ រំដេង គល់ស្លឹកគ្រៃបុកបញ្ចូលគ្នាឱ្យម៉ដ្ឋ ហើយ​ត្រាំរយៈពេល​២យប់(ទឹកកន្លះចាន​ដែកប្រហែល ៣​-៤ លីត្រ)។ ថ្នាំជក់ត្រាំទឹកដោយឡែក​ ​ហើយច្របាច់យកទឹកដាក់លាយជាមួយទឹកថ្នាំខាងលើ។

គ. របៀបប្រើ

ទឹកថ្នាំដែលបានមក គឺត្រូវត្រងកុំឱ្យដោយកាកជៀសវាងការស្ទះដល់ក្បាលស្នប់បាញ់។

យកទឹកថ្នាំ ១លីត្រ​លាយជាមួយទឹកធម្មតា​ចំណុះ​ ១៦ ទៅ ១៧លីត្រ ​​ ហើយបាញ់លើដំណាំសណ្តែក​ទ្រើង​ និងជីនាងវង។ ក្រោយពេលបាញ់ហើយ គាត់បានកត់សំគាល់ឃើញថា ថ្នាំនេះមិនសំលាប់សត្វល្អិតទេ​តែវាអាចបណ្តេញសត្វល្អិត​ដូចជា មមាចស ស្រឹងជញ្ជក់សណ្តែក និងសត្វល្អិតប្រភេទផ្សេងៗទៀតបាន ពីព្រោះ  វាមានក្លិនក្រពុលខ្លាំង ធ្វើឱ្យសត្វល្អិតមិនមកស៊ីបំផ្លាញដំណាំ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

 

 

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ឧបករណ៍កំចាត់ស្មៅ បំផុសដី «នាគស្រែ»

នៅពេលនេះ សហគន៍សម្បូរសប្បាយ សូមណែនាំប្រជាកសិករយើងឲ្យស្គាល់ឧបករណ៍សាមញ្ញមួយដែលគេហៅថា «នាគស្រែ»។ ឧបករណ៍នាគស្រែនេះ គឺគេបង្កើតឡើងដើម្បីជួយកសិករក្នុងការកំចាត់ស្មៅ និងបំផុសដីក្នុងពេលតែមួយ។