Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើដំណាប់ត្រឡាច

បទពិសោធន៍ធ្វើដំណាប់ត្រឡាច

អ្នកមីង សំ​ ស្រី ជាប្រធានក្រុមស្រ្តី​រស់នៅភូមិទីប៉ាត់ ឃុំជាងទង​​ ស្រុកត្រាំកក់ ខេត្តតាកែវ​​ ក្រោយពីទទួលបាន នូវចំណេះដឹងផ្នែកកែច្នៃម្ហូបអាហារ ដែលអង្គការសេដាកបានចុះផ្សាយកន្លងមក​ គាត់មានគំនិត​កែច្នៃធ្វើដំណាប់ ត្រឡាច ដែលបង្ហាញជូនដូចខាងក្រោម។

.​​ គ្រឿងផ្សំ

ដើម្បីធ្វើដំណាប់ត្រឡាចបានត្រូវការគ្រឿងផ្សំដូចខាងក្រោម៖

  • ត្រឡាចទុំ ៤​-៥ ផ្លែ
  • ស្ករស​​ ៥ គីឡូក្រាម
  • កំបោរស ១ ស្លាបព្រាបាយ
  • ទឹក ៥លីត្រ។

២. វិធីផ្សំ

  • យកត្រឡាចទុំចិតសំបកស្អាត ពុះចង្វាមូលឬជាបន្ទះក៏បាន
  • ចិតយកផ្នែកស្នូលចេញទុកតែសាច់ត្រឡាច
  • យកកំបោរមួយស្លាបព្រាបាយ ​លាយទឹក​៥លីត្រ​ រួចកូរទឹកកំបោររហូតដល់វារលាយទុកប្រហែល​៥ នាទី ឱ្យរងថ្លាទើបស្រិតយកទឹកថ្លា ដែលនៅខាងលើទៅត្រាំជាមួយត្រឡាចដែលបានចិតរួចហើយទុករយៈពេល១យប់។
  • បន្ទាប់មកស្រង់ត្រឡាចលាងទឹកធម្មតា រួចយកទៅហាលថ្ងៃរយៈពេល ២-​​​៣ថ្ងៃ​ រហូតដល់ស្ងួត ឬយើងអាចធ្វើវិធីម្យ៉ាងទៀតយកត្រឡាច ដែលស្រង់ពីទឹកកំបោរ កៀបវារយៈពេលមួយយប់ឱ្យស្ងួតទឹកអស់ (ស្រង់ដាក់ក្នុងក្រណាត់ចងឱ្យជាប់​ រួចយកត្បាល់កិនសង្កត់ពីលើ)។
  • យកស្ករស ៥គីឡូក្រាម លាយទឹក​១លីត្រ រួចដាក់ឆ្នាំងស្អាត ដាក់លើចង្រ្កានដាំឱ្យពុះរហូតដល់រលាយស្ករអស់
  • យកត្រឡាចដាក់ចូលក្នុងទឹកស្ករ​ រួចបន្ថយភ្លើង​ លើកឆ្នាំងរលាក់ ឬកូររហូតដល់ត្រឡាចឆ្អិនឬដាច់ទឹក
  • ក្រោយពេលឆ្អិន យើងអាចដួសដាក់លើថាស​ ឬចានរាងសំប៉ែតឱ្យត្រឡាចវាត្រជាក់ និងស្ងួតរួចច្រកទុកក្នុងកែវជាការស្រេច៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

វិធីធ្វើជ្រក់ខ្ញី (សំរាប់អ្នកចង់បង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី)

ក្នុងមួយថ្ងៃៗមានបងប្អូនជាច្រើនបានគិតរកមុខរបរចិញ្ចឹមជីវិត ក្នុងនោះក៏មានការកែច្នៃកសិផលផងដែរ។ នៅពេលនេះ​សហគមន៍សម្បូរសប្បាយ បង្ហាញនូវអត្ថបទមួយដែលនិយាយអំពីការធ្វើជ្រក់ខ្ញីមានក្បួនខ្នាតត្រឹមត្រូវ ពិសេសត្រូវនឹងអ្នកមានបំណងបង្កើតសិប្បកម្មធ្វើជ្រក់ខ្ញី។