Home / អាហារ និង សុខភាព / វិធីកែច្នៃទឹកត្របែកឱ្យមានរសជាតិឆ្ងាញ់

វិធីកែច្នៃទឹកត្របែកឱ្យមានរសជាតិឆ្ងាញ់

ត្របែកជាផ្លែឈើមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ ត្របែកមានជីជាតិអាហារផ្សេងៗ​សំខាន់ដូចជា ​ថាម​ពល ការប្រូអ៊ីដ្រាដ ប្រូតេអ៊ីន កាកសសៃរអាហារ និងវីតាមីនសេខ្ពស់បំផុត។ គេអាចបរិភោគបានទាំងផ្លែ​ខ្ចី​និងផ្លែទុំ។ ក្រៅពីនេះគេយកត្របែកកិនយកទឹកធ្វើជាភេសជ្ជៈ។ ដើម្បីកែច្នៃទឹកត្របែកឱ្យកាន់តែមានរសជាតិ​ផ្អែមឆ្ងាញ់ថែមទៀតគេមានវិធីធ្វើដូចខាងក្រោម។

គ្រឿងផ្សំ

  • ទឹកត្របែក ១ ពែង
  • ស្ករស​ ១៤០​ ក្រាម
  • ក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ
  • ទឹកដាំពុះ ៦៥០ ក្រាម។

វិធីធ្វើ

  • លាងដបកែវសម្រាប់ដាក់ទឹកត្របែក
  • លាយស្ករសជាមួយទឹកដាំរហូតដល់ពុះទុ​កធ្វើជាទឹកស្ករ
  • លាយទឹកត្របែក និងទឹកស្ករកូរឱ្យចូល​សាច់​គ្នា ហើយយកទៅដាំលើភ្លើងរហូតដល់ពុះរយៈពេល ៣នាទី ទើបដាក់ចុះ
  • បន្ទាប់ពីនោះយកមកទុកឱ្យត្រជាក់ច្រកចូលក្នុងដបកែវ ដែលត្រៀមទុក ឬច្រកដបរួចយកទៅក្លាស្សេទុក​ឱ្យ​ត្រជាក់ ទើបមានរសជាតិគួរឱ្យជក់ចិត្ត៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

របៀបធ្វើ តាប៉ែខ្មៅ

តាប៉ែ គឺជាបង្អែមមួយប្រភេទ ដែលប្រជាជនខ្មែរមួយចំនួនចេះធ្វើ និងចូលចិត្តហូបតាំងពីយូរយារណាស់មកហើយ។ តាប៉ែ គឺមានតាប៉ែខ្មៅដែលធ្វើពីអង្ករដំណើមខ្មៅ និងតាប៉ែសដែលធ្វើពីអង្ករដំណើម​ស។ ស្ត្រីវ័យកណ្តាលម្នាក់ដែលធ្វើតាប៉ែលក់នៅរាជធានីភ្នំពេញឈ្មោះ រស់ សាវី បានប្រាប់អំពីរបៀបធ្វើតាប៉ែខ្មៅដូចខាងក្រោម។