Home / កសិកម្ម / វិធីកំចាត់សត្វស្រឹងបំផ្លាញដំណាំស្រូវ

វិធីកំចាត់សត្វស្រឹងបំផ្លាញដំណាំស្រូវ

ស្រឹង ជាសត្វចង្រៃដែលបំផ្លាញដំណាំស្រូវខ្លាំងក្លាបំផុត ហើយកសិករយើងបានរិះរកគ្រប់មធ្យោបាយ ដើម្បីកំចាត់វា​ ដូចជាប្រើសំណាញ់បក់ ដុតសំបកកង់ចាស់ៗ និងប្រើប្រាស់ឱសថផ្សំពីសំបក​ និងស្លឹកប្រេងខ្យល់ជាមួយថ្នាំជក់។ ឱសថផ្សំពីរុក្ខជាតិនេះ ត្រូវបានកសិករ ភោគ សុខ ជាគ្រូកសិករប្រចាំភូមិទួលអំពិល ខេត្តស្វាយរៀង និងកសិករ ចាន សារឿន  រស់នៅជាមួយគ្នាដែរ បានរៀនសូត្រពីកសិករវៀតណាមដែលរស់នៅជិតព្រំដែន ហើយបានទទួលជោគជ័យក្នុងការកំចាត់សត្វស្រឹងបំផ្លាញស្រូវប្រាំងរបស់គាត់។ ខាងក្រោមនេះ ជារបៀបផ្សំ និងប្រើប្រាស់។

ក. របៀបផ្សំ 

  • សំបកដើមប្រេងខ្យល់ ៣គីឡូក្រាម
  • ស្លឹកប្រេងខ្យល់ ៥គីឡូក្រាម
  • ថ្នាំជក់ ៣គីឡូក្រាម។

យកធាតុផ្សំទាំង៣​មុខនេះ ទៅត្រាំក្នុងពាងដោយប្រើទឹក ​១០០លីត្រ​ ហើយរក្សាទុកក្នុងរយៈពេល​៧ថ្ងៃ​ ទើបយកទៅប្រើប្រាស់បាន។

ខ. របៀបប្រើ​​​​ 

  • ដងទឹកថ្នាំនេះ បាចលើស្រែដែលមានស្រឹងបំផ្លាញ ដោយប្រើស្ទន់ ​ឬជក់
  • បើប្រើធុងបាញ់ថ្នាំសម្រាប់បាញ់ ត្រូវច្រោះទឹកថ្នាំនេះចំនួន​៣ដង​ឱ្យអស់កករ​ រួចបាញ់លើកន្លែងដែលមានការបំផ្លាញ។

មានបទពិសោធន៍មួយទៀត  របស់លោក ហួរ ស្រេង  ធ្វើការនៅអង្គការ សេដាក បានសាកល្បងប្រើថ្នាំដែលផ្សំពីរុក្ខជាតិ​​  ដើម្បីសម្លាប់ស្រឹងជ្រុង តាមវិធីដូចខាងក្រោម។

​​​​​​          យកផ្លែម្ទេស ​៣០០ក្រាម លាយជាមួយទឹក ៥លីត្រ និងសាប៊ូកន្លះស្លាបព្រា រួចហើយច្របល់ចូលគ្នា។ បន្ទាប់មកយកទឹកថ្នាំនេះទៅប្រោះលើកន្លែងដែលបំផ្លាញដោយសត្វល្អិត។

ការអុវត្តតាមរបៀបខាងលើនេះ អាចជួយកំចាត់សត្វស្រឹងជ្រុង និងចៃបានច្រើន៕

ដកស្រង់ចេញពីសៀវភៅស្តីពី ថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។