Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើសៀងផ្អែម

បទពិសោធន៍ធ្វើសៀងផ្អែម

១. ធាតុផ្សំ

  • សណ្ដែកសៀង ១ គីឡូក្រាម
  • ស្ករត្នោត ៣-៤ខាំ
  • អំបិលបន្តិច។

២. របៀបផ្សំ

  • យកសណ្ដែកសៀងទៅស្ងោរឱ្យផុយល្មម ធ្វើដូចសៀងប្រៃ
  • យកស្ករកូរឱ្យឡើងជើងអង្រ្កងរួចចាក់ទឹកសណ្ដែកសៀងដែលបានពីស្ងោរសណ្ដែកសៀងដាំឱ្យពុះហើយដាក់អំបិលបន្តិចឱ្យមានជាតិប្រៃឡមៗ (ទឹកសៀងលៃឱ្យល្មមស្មើទឹកស្មើកាក)
  • ​​​​​​​ចាក់ទឹកសណ្ដែកសៀងដែលស្ងោរហើយ​ ចូលក្នុងទឹកស្ករខាងលើ
  • ដួសសៀងដែលបានផ្សំហើយដាក់ក្នុងចាន​ ទុកឱ្យត្រចាក់ ទើបច្រកទុកក្នុងកែវជាការស្រេច។

សៀងផ្អែម  ឬប្រៃអាចប្រើធ្វើជាម្ហូប ដូចជាឆាជាមួយសាច់ជ្រូក ត្រាំជាមួយខ្ញី​សម្រាប់ហូបជា​មួយ​បបរ​ពេលព្រឹក។ ដូច្នេះសូមស្រ្តីមេផ្ទះកែច្នៃធ្វើសៀងតាមវិធីខាងលើ។

កំណត់សំគាល់

  • ក្រឡដាក់សៀងយកល្អប្រើក្រឡកែវ ឬដីដុត​ ជៀសវៀងដាក់ក្នុងក្រឡជ័រ ពីព្រោះវាអាច​ឱ្យសៀង​ឆាប់​ធំក្លិនផ្ដុះ៕

 ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

 

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

ផលប្រយោជន៍នៃស្រាអង្ករដល់សុខភាព

ជនជាតិខ្មែរយើង ក៏ដូចជនជាតិអាស៊ីផ្សេងទៀត និយមផលិត និងបរិភោគស្រាអង្ករ ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ។