Home / អាហារ និង សុខភាព / គុណប្រយោជន៍ត្រយូងចេក

គុណប្រយោជន៍ត្រយូងចេក

ត្រយូងចេក មានផ្ទុកសារធាតុហ្វាវូណូអ៊ីត ដែលជាសារធាតុសំខាន់ និងមានគុណប្រយោជន៍ ជាពិសេសសម្រាប់សុខភាពខ្លាំងណាស់។ ត្រយូងចេកត្រូវបានប្រជាពលរដ្ឋនៅអាស៊ី អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង តំបន់កោះ យកមកប្រើប្រាស់ធ្វើជាមុខម្ហូបច្រើនមុខមាន ស្ងោរ ឆា ចំហុយ ហូបឆៅ…និងដោយសារតែភាពសម្បូរបែបផ្នែកអាហារូបត្ថម្ភ ត្រយូងចេកត្រូវបានពលរដ្ឋប្រទេសខ្លះ ប្រើជាឱសថធម្មជាតិ។ តាមទស្សនាវដ្តី បច្ចេកវិទ្យាជីវសាស្ត្រអាហ្វ្រិក គឺត្រយូងចេក ១០០ក្រាម (១ខាំ) មានផ្ទុក៖

– ថាមពល       ៥១ kcal                   – ហ្វូស្វ័រ           ៧៣,៣ មីលីក្រាម

– ប្រូតេអ៊ីន      ១,៦ ក្រាម               – ដែក             ៥៦,៤ មីលីក្រាម

– ជាតិខ្លាញ់     ០,៦ ក្រាម                – ស្ពាន់ធ័រ        ១៣ មីលីក្រាម

– ជាតិស្ករ        ៩,៩ ក្រាម                – ប៉ូតាស្យូម     ៥៥៣,៣ មីលីក្រាម

– សរសៃ          ៥,៧ fgof                  – ម៉ាញេស្យូម    ៤៧,៧ មីលីក្រាម

– កាលស្យូម    ៥៦ មីលីក្រាម           – វីតាមី E ១,០៧ មីលីក្រាម។

ត្រយូងចេក មានគុណប្រយោជន៍ជាច្រើនដូចជា សម្រួលរដូវស្រ្តី បង្កើនទឹកដោះ ព្យាបាលជំងឺខ្វះឈាម ជំងឺដំបៅក្រពះ ធានារ៉ាប់រងជួយតម្រងនោម សម្រួលការទល់លាមក បញ្ចុះសម្ពាធឈាម ពង្រឹងស្បូន…។

. ត្រយូងចេក និងស្ត្រី

សារធាតុបន្សំដ៏សម្បូរបែបរបស់ត្រយូងចេក អាចជួយបង្កើន និងបំប៉នសមត្ថភាពនៃក្រពេញទឹកដោះឱ្យ  ផលិតទឹកដោះក្នុងបរិមាណច្រើនជាងមុនដើម្បីបំបៅកូន។

ទទួលទានត្រយូងចេកឆ្អិនជាមួយទឹកដោះគោជូរ ឬហ្រ្វូម៉ាស្រស់១កែវក្នុងមួយថ្ងៃ នោះរដូវរបស់អ្នកនឹងធ្លាក់ក្នុងកំរិតសមរម្យ គឺមិនច្រើនហួសហេតុ ព្រោះត្រយូងចេកមានសារធាតុម៉្យាងដែលបង្កើនអ័រមូនប្រូស្ហេស្តេរ៉ូននេះឯង ដែលមានឥទ្ធិពលកាត់បន្ថយការចេញឈាមការធ្លាក់រដូវ។

ជាមួយនឹងសមត្ថភាពជួយបង្កើនជាតិអ័រមូនប្រូស្ហេស្តេរ៉ូន គឺត្រយូង​ចេកក៏ធ្វើឱ្យសុខភាពស្បូនរបស់ស្ត្រីមានភាពរឹងមាំ និងបញ្ចៀសមិនឱ្យមានរោគសញ្ញាដុះ Kyste (គីស) ហៅជាភាសាបច្ចេកទេសថា SOPK នៅក្នុងស្បូនបានទៀត។

. ត្រយូងចេក និងទឹកនោមផ្អែម

បើតាមការសិក្សាពិសោធន៍លើសត្វកណ្តុរ ផ្សាយក្នុងទំព័រកាសែត «Phytotherapy Research» កាលពីឆ្នាំ២០០០ ការទទួលទានសម្រង់សារធាតុត្រយូងចេក បានជួយកាត់បន្ថយកំរិតជាតិស្ករក្នុងឈាម និងបានបង្កើនកំរិតឈាមក្រហម។ អ្នកវិទ្យាសាស្ត្របានពន្យល់ថា មកពីត្រយូងចេកមានផ្ទុកសារធាតុដែកយ៉ាងច្រើនសន្ធឹកសន្ធាប់ ៥៦,៤ក្រាម ក្នុងត្រយូងចេក ១០០ក្រាម។ ដូច្នេះការទទួលទានត្រយូងចេកអាចជួយយើងក្នុងការទប់ស្កាត់​ជំងឺខ្វះឈាម។

ការសិក្សាមួយទៀតបានបង្ហាញថា កំរិតអាំងស៊ុយលីនរបស់អ្នកជំងឺទឹកនោមផ្អែម បានធ្លាក់ចុះគួរឱ្យកត់សំគាល់នៅពេលអ្នកជំងឺនោះទទួលទានសារធាតុចម្រាញ់ចេញពីត្រយូងចេក។ ថ្វីបើពេលនេះគេត្រូវការសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីផ្តល់ជាភស្តុតាងបែបវិទ្យាសាស្ត្រត្រឹមត្រូវ ក្រុមអ្នកស្រាវជ្រាវបានលើកទឹកចិត្ត និងផ្តល់អនុសាសន៍ឱ្យអ្នកជំងឺទឹកនោមផ្អែមទាំងអស់ឧស្សាហ៍ និងជ្រើសរើសទទួលទានត្រយូងចេកជាអាហារឱ្យកាន់​តែញឹកញាប់តាមដែលអាចធ្វើទៅបាន។

. ត្រយូងចេក និងការបង្ការរោគ

ទល់លាមកជាបញ្ហាដែលមនុស្សគ្រប់រូប គ្រប់វ័យ​ អាចជួបប្រទះ។ ជាអាការៈដែលលំបាកបរិយាយ​​បំផុត ហើយបើចំពោះស្រ្តីមានផ្ទៃពោះវិញ ការទល់លាមកអាចជាបញ្ហាដ៏ធ្ងន់ធ្ងរខ្លាំង។​ ដូច្នេះសូមទទួលទានត្រយូងចេក ព្រោះវាជាជំនួយអាចការពារប្រព័ន្ធរំលាយអាហារ។ សារធាតុសរសៃដ៏សម្បូរបែបរបស់ត្រយូងចេក ជាសារធាតុដ៏សំខាន់និងចាំបាច់សម្រាប់សុខភាពរំលាយអាហារ ពោលគឺ សម្រួលការបន្ទោរបង់ ការបត់ជើងតូច បត់ជើងធំ។ត្រយូងចេកក៏អាចជួយយើងផងដែរ​ក្នុងការប្រយុទ្ធប្រឆាំង និងបង្ការជំងឺដោយការបង្ករោគ។ បើតាមការសិក្សាមួយចុះផ្សាយលទ្ធផលនៅក្នុងទស្សនាវដ្តី Journal of Chemical and Pharmaceutical Search សារធាតុចម្រាញ់ចេញពីត្រយូងចេកមានផ្ទុកបន្សំជាតិអេតាណុល អាចស្រូបយករាល់គ្រប់ពពួកបាក់តេរី ដែលពូកែឆ្លងនិងពង្រីកខ្លួននៅពេលចូលទៅក្នុងខ្លួនមនុស្សដូចជាពពួកបាក់តេរី E.Coli, Bacillus cereus និងBacillus subtilis ជាដើម​មានន័យថា ត្រយូងចេកអាចមានសមត្ថភាពការពារកុំឱ្យមានការបង្ករោគ អាចព្យាបាលដំបៅ ឬការរលាកនៅក្រពះ ពោះវៀន ដែលបង្កឡើងដោយមេរោគ។

ត្រយូងចេកក៏មានផ្ទុកយ៉ាងច្រើននូវសារធាតុម្យ៉ាងទៀត ដែលមានឈ្មោះថា ផ្លាវ៉ូនណូអីត។​ សារធាតុនេះ ជាអង់ទីអ៊ុកស៊ីដង់ ដ៏មានសក្តានុពលប្រយុទ្ធប្រឆាំងនឹងពពួកកោសិកាសំយោគ រប៉ាត់រប៉ាយអនាថា Radicaux  libre និងអាចជួយការពារកោសិកាខ្លួនប្រាណយើង ប្រឈមនឹងពពួកកោសិកាសំណល់ឯកាទាំងនោះ។

សូមបញ្ជាក់ថា ពពួកកោសិកាសំយោគនោះ ជាសំណល់ម៉ូលេគុលគីមីគ្មានលំនឺង ដែលវាសកម្មខ្លាំង   ណាស់។ ប្រតិកម្មខ្លះអាចបំផ្លាញកោសិកាល្អៗក្នុងខ្លួនយើងផង។ ប្រសិនបើមានពពួកកោសិកាសំយោគនេះច្រើន នៅក្នុងសរីរាង្គកាយ ឥទ្ធិពលរបស់វាអាចបង្ហាញឱ្យឃើញដោយផ្ទាល់ភ្នែក ដោយមនុស្សនោះនឹងឆាប់ចាស់ ស្បែកឆាប់ជ្រីវជ្រួញ។ ចំណែកឥទ្ធិពលមើលមិនឃើញផ្ទាល់ភ្នែកវិញ គឺកោសិកាសំយោគជាភ្នាក់ងារបង្កជំងឺដ៏កាចសាហាវ ដូចជាជំងឺមហារីក ជំងឺបេះដូង ជំងឺប្រព័ន្ធប្រសាទធ្លាក់ចុះខ្សោយ ​ជំងឺវង្វេងវង្វាន់​ ឬងាយមានប្រតិកម្មពុលនឹងថ្នាំពេទ្យ។

ហេតុដូច្នេះហើយ បានជាការទទួលទានត្រយូងចេកច្រើន អាចជួយការពារអ្នកពីជំងឺមហារីក ពីជួយបញ្ចុះសម្ពាធឈាមខ្ពស់ឱ្យមកនៅទាប។ ជាចុងក្រោយជាមួយនិងកំរិតជាតិម៉ាញេស្យូមជាង ៤៧,៧ក្រាមក្នុងត្រយូង​ចេក ១០០ក្រាម ត្រយូងចេកក៏អាចមានឥទ្ធិពលល្អលើអារម្មណ៍របស់អ្នក។ ត្រយូងចេកជាអាហារដ៏ប្រពៃ​សម្រាប់​អ្នកមានជំងឺធ្លាក់ទឹកចិត្ត ឬចង់មានអារម្មណ៍ធូរស្បើយ។

. ការទទួលទានត្រយូងចេក

សូមអស់លោក អ្នកនាង ទទួលទានត្រយូងចេកតាមការចូលចិត្ត ស្ងោរ ឆា ម្ជូរ ញាំភ្លា តាមទម្លាប់ប្រពៃណី ឬតាម​បែប​បរទេស ជាការី ជាល្បាយជាមួយទឹកដោះគោជូរ កាន់តែញឹកញាប់គឺកាន់តែប្រសើរ៕

លោក ប៉ោ សេដ្ឋា

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

អាមីដុង, ប្រេង ខ្លាញ់, វីតាមីនអា ឬជីវជាតិអា, វីតាមីនបេ, វីតាមីនសេ

អាមីដុង  ជាអាហារដ៏ចំបង និងជាប្រភពផ្តល់ថាមពលដ៏សំខាន់ដល់រាងកាយយើង។ អាមីដុង ឬពពួកជាតិម្សៅនេះមានច្រើននៅក្នុងអង្ករ ពោត ដំឡូង។ល។ ប្រេង ខ្លាញ់   គឺជាអាហារថាមពលហើយក៏ជួយរក្សាស្បែកឲ្យរលោង និងមានសុខភាពល្អ។ យើងបានប្រេងពីគ្រាប់ធញ្ញជាតិ ដូចជាគ្រាប់សណ្តែកដី សណ្តែកសៀង ល្ងរ …