Home / ការកែច្នៃកសិផល / វីធីធ្វើខ្ទឹមជ្រក់ឱ្យស្រួយឆ្ងាញ់

វីធីធ្វើខ្ទឹមជ្រក់ឱ្យស្រួយឆ្ងាញ់

យើងមានអាថ៌កំបាំងសំរាប់បង្ហាញជូនស្ត្រីមេផ្ទះក្នុងការធ្វើខ្ទឹមជ្រក់ឱ្យស្រួយឆ្ងាញ់ ដូចខាងក្រោម។

-គ្រឿងផ្សំ

  • ខ្ទឹមសស្រស់ និងអំបិល ១ ស្លាបព្រាបាយ
  • ទឹកខ្មេះកន្លះកូនចាន និងស្ករសកន្លះកូនចាន
  • ទឹកកំបោរថ្លា (ត្រាំខ្ទឹម)។

-វិធីធ្វើ

  • យកកំបោរកូរជាមួយទឹក រក្សាទុកឱ្យរងថ្លា
  • ចាក់ទឹកកំបោរថ្លាចូលចាន ឬចានដែក យកខ្ទឹមទាំងសំបកទៅដាក់ត្រាំនៅក្នុងទឹកកំបោរថ្លារយៈពេល ១យប់ រួចស្រង់ចេញយកខ្ទឹមមកបកសំបកចេញ បន្ទាប់មកយកទៅត្រាំនៅក្នុងទឹកអំបិល ១យប់ទៀត
  • ស្រង់ខ្ទឹមសចេញពីទឹកអំបិលយកទៅត្រាំក្នុងទឹកកំបោរថ្លាកន្លះថ្ងៃទៀត។ រួចហើយយកមកលាង និងសំដិលក្នុងកញ្ច្រែងឱ្យស្ងួត
  • ផ្សំទឹកខ្មេះ អំបិល ស្ករ ដាក់ដាំលើចង្ក្រានឱ្យពុះ រួចយកស្បៃមកត្រងទាល់តែអស់ម្សៅទុកចោលឱ្យត្រជាក់ រួចដាក់ចូលដប ឬកែវមាត់ធំសំរាប់ច្រកខ្ទឹមទុកប្រមាណ ២០ថ្ងៃនោះ គឺអាចយកខ្ទឹមជ្រក់ទៅទទួលទានបានហើយអាចរក្សាទុកបានរាប់ខែ។ ប៉ុន្តែពេលដួសមកទទួលទាន គឺត្រូវប្រើស្លាបព្រាស្ងួតនានអនាម័យ បើមិនដូច្នេះទេ ខ្ទឹមជ្រក់នោះនឹងខូចដោយផ្សិតសៗ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

បទពិសោធន៍កែច្នៃធ្វើដំណាប់ម្នាស់

អ្នកមីង ហែម យ៉ន់  រស់នៅភូមិព្រៃកុង ស្រុកជើងព្រៃ ខេត្តកំពង់ចាម គាត់ប្រកបមុខរបរធ្វើស្រែ និងដាំដំណាំចម្ការ (ម្នាស់)។ សល់ពីលក់ផ្លែស្រស់ និងការបរិភោគនៅក្នុងគ្រួសារ គាត់បានកែច្នៃធ្វើជាដំណាប់ម្នាស់សំរាប់បរិភោគ និងលក់ថែមទៀត។ បទពិសោធន៍របស់គាត់បង្ហាញជូនដូចខាងក្រោម។