Home / កសិកម្ម / បទពិសោធន៍ធ្វើចំណីមាន់ផ្សំពីដើមចេក និងកន្ទក់

បទពិសោធន៍ធ្វើចំណីមាន់ផ្សំពីដើមចេក និងកន្ទក់

ការចិញ្ចឹមមាន់ គឺកសិករត្រូវយកចិត្តទុកដាក់ទៅលើចំណុចពី៤ទៅ៥ ក្នុងនោះបញ្ហាចំណី​ជា​បញ្ហា​ចម្បង ដែលវាពាក់ពាន់នឹងថ្លៃដើម ក៏ដូចការលូតលាស់របស់មាន់។ តទៅនេះ សហគមន៍​សម្បូរ​សប្បាយ ​សូមជម្រាបជូនកសិករអំពីបទពិសោធន៍ការផ្សំចំណីមាន់ពី ដើមចេក កន្ទក់ និង​ធាតុ​ផ្សំ​បន្ទាប់​បន្សំមួយ​ចំនួន​ទៀតដូចខាងក្រោម។

ធាតុផ្សំ

  • ដើមចេក ៦០គីឡូក្រាម (ហាន់តូចៗរួចបុក)
  • កន្ទក់ ៣០គីឡូក្រាម
  • អាចម៍គោ ៤គីឡូក្រាម (ហាលស្ងួតរួចបុកឱ្យល្អិត)
  • អំបិលម៉ដ្ឋ ២,៥ខាំ (២ខាំកន្លះ)
  • ចុងអង្ករ ២គីឡូក្រាម
  • ដីឥដ្ឋ ១គីឡូក្រាម (ហាលស្ងួតរួចកិនឱ្យម៉ដ្ឋ)
  • ស្ករស ១គីឡូក្រាម។

វិធីធ្វើ

  • យកអាចម៍គោ ចុងអង្ករ អំបិល ដីឥដ្ឋ និងស្ករស លាយចូលគ្នាឱ្យសព្វ (១)
  • យកកំទេចដើមចេក និងកន្ទក់ លាយបញ្ចូលគ្នាឱ្យសព្វ (២)
  • បន្ទាប់មកយក (១) និង (២) លាយបញ្ចូលគ្នាឱ្យសព្វ រួចយកទៅដាក់ចូល​ក្នុងធុងជ័របិទ​ឱ្យ​ជិត​កុំ​ឱ្យ​ខ្យល់ចូលបាន។
  • ទុករយៈពេល៥ថ្ងៃ គឺកសិករអាចបើកធុងជ័រយកចំណីផ្សំនេះទៅឱ្យមាន់ស៊ីបាន។​

សូមបញ្ជាក់ថា ចំណីផ្សំនេះ គឺកសិករអាចទុកបានយ៉ាងយូរតែ៧ថ្ងៃប៉ុណ្ណោះ បើលើសពី​រយៈ

ពេលនេះគឺគុណភាពថយចុះ ឬខូចគុណភាព។ ហេតុនេះ ការផ្សំកសិករគួរផ្សំទៅតាម​ចំនួនមាន់​ដែល​​ខ្លួនមាន។ ចំពោះប្រូតេអ៊ីននៅក្នុងចំណីដែលផ្សំនេះមានចាប់ពី ២៥ ទៅ ៣០% គឺអាច​លើស​ចំណីប៉ាវ​មួយចំនួនទៀត​ផង។

កសិករគួរធ្វើចំណីមាន់ផ្សំពី ដើមចេក កន្ទក់ អាចម៍គោ អំបិលម៉ដ្ឋ ចុងអង្ករ ដីឥដ្ឋ និងស្ករសនេះ ដើម្បីទទួលបាននូវបទពិសោធន៍ជាក់ស្តែង៕

ដកស្រង់ចេញពីក្លីបវីដេអូបង្ហោះក្នុងហ្វេសប៊ុកលោក អ៊ាង សុផល្លែត ដែលក្លីបវីដេអូនេះទទួលបានពីលោក Meas Kanha

សរសេរអត្ថបទដោយលោក ប៉ោ សេដ្ឋា

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។