Home / ការកែច្នៃកសិផល / បទពិសោធន៍ធ្វើស្ពៃជ្រក់

បទពិសោធន៍ធ្វើស្ពៃជ្រក់

អ៊ុំស្រី ឡេង យាត ជាកសិកររស់នៅភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គាត់មានបទពិសោធន៍ល្អក្នុងការធ្វើស្ពៃជ្រក់ ដែលមានរសជាតិឆ្ងាញ់ស្រួយ និងអាចរក្សាទុកបានយូរ​ទៀត​ផង​។ បទពិសោធន៍នេះមានបង្ហាញជូនដូចខាងក្រោម។

ធាតុផ្សំ

  • ស្ពៃទំងន់ ៤០ គីឡូក្រាម
  • អំបិល ២ គីឡូក្រាម
  • ស្ករត្នោត ០,៣ គីឡូក្រាម។

២-អនុវត្ត

  • យកស្ពៃមកលាងទឹក ២-៣ដងឱ្យស្អាត និង​សំដិលក្នុងជាល ឬកញ្ឆេឱ្យស្រស់ទឹក
  • ដាំទឹកឱ្យពុះយកស្ពៃមកស្រុះទឹករក្សាទុកឱ្យត្រជាក់
  • ដាំទឹកស្ករ និងអំបិលឱ្យពុះ ទុកឱ្យត្រជាក់
  • ស្ពៃត្រជាក់យកទៅរៀបនៅក្នុងពាង រួចចាក់ទឹកអំបិល និងទឹកស្ករដាំរួចទៅក្នុង​ពាងរក្សា​ទុក​ដោយគ្របឱ្យជិតរក្សាទុករហូតដល់រយៈពេល ២ ទៅ ៣យប់ ទើបអាចយកស្ពៃទៅ​លក់ និងហូបបាន។

ដំណាំស្ពៃនេះ គាត់ដាំដោយខ្លួនឯងនៅក្នុងចំការ ដោយសារឈ្មួញមកទិញឱ្យតម្លៃ​ថោក

​ពេក គាត់ក៏បានកែច្នៃធ្វើជាស្ពៃជ្រក់សំរាប់លក់វិញ។ តាមរយៈបទពិសោធន៍ការធ្វើ​ខាង​លើនេះ ធ្វើឱ្យគាត់អាចទទួលបានប្រាក់ចំណូលច្រើនគួរសម ហើយចំពោះរបៀបធ្វើក៏មិនលំបាកទៀត ដូច្នេះគាត់យល់ឃើញថា ដំណាំនេះក្រៅពីគាត់លក់ស្រស់ គាត់អាចធ្វើការកែច្នៃវាបាន៕

ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

Loading...

អំពី

អត្ថបទពាក់ព័ន្ធ

ផលប្រយោជន៍នៃស្រាអង្ករដល់សុខភាព

ជនជាតិខ្មែរយើង ក៏ដូចជនជាតិអាស៊ីផ្សេងទៀត និយមផលិត និងបរិភោគស្រាអង្ករ ដែលមានប្រវត្តិយូរអង្វែងណាស់មកហើយ។