Home / កសិកម្ម / លក្ខណៈជាមូលដ្ឋាននៃថ្នាំពុលផ្សំពីរុក្ខជាតិ

លក្ខណៈជាមូលដ្ឋាននៃថ្នាំពុលផ្សំពីរុក្ខជាតិ

ក្នុងវិស័យកសិកម្មថ្នាំពុលផ្សំពីរុក្ខជាតិជាមធ្យោបាយសម្រាប់កំចាត់ជំងឺ  និងសត្វល្អិតនៅលើដំណាំមួយយ៉ាងសំខាន់។ តែទោះបីយ៉ាងណាក៏ដោយ​ ការប្រើថ្នាំពុលផ្សំពីរុក្ខជាតិ អាចទទួលបានជោគជ័យ អាស្រ័យលើចំណេះដឹងបទពិសោធន៍ដែលធ្លាប់អនុវត្តមកនិងការជ្រើសរើសរុក្ខជាតិយកមកប្រើប្រាស់បានសមស្រប។រុក្ខជាតិដែលអាចយក មកប្រើជាថ្នាំពុលសំលាប់សត្វល្អិតបានត្រូវមានលក្ខណៈ​ ល្វីង ចត់ ឆួល​ ក្រពុល ហិរ​ ពុល។

ឧទាហរណ៍       ល្វីង  ​  :  មានស្តៅ បណ្តូលពេជ្រ

ពុល  ​  :  គ្រាប់ស្លែង សំបកកន្ទួត

ហិរ     :  ម្ទេស

ឆួល  ​​  :  ថ្នាំជក់ ខ្ទឹមបារាំង ខ្ទឹមស ម្រះព្រៅ ពពួកដី

ក្រពុល :  ល្ហុង ទៀប ។ល។

  • គុណសម្បត្តិនិងគុណវិបត្តិនៃថ្នាំពុលផ្សំពីរុក្ខជាតិ

ថ្វីត្បិតតែថ្នាំពុលផ្សំពីរុក្ខជាតិជាជំរើសមួយល្អប្រសើរជាងថ្នាំពុលគីមី សំរាប់កសិករក្នុងការទទួលយកទៅប្រើប្រាស់ ប៉ុន្តែក៏នៅមានគុណវិបត្តិដែរ​ ជាពិសេស វាក៏ជាថ្នាំដែលមានជាតិពុលខ្លាំងដែរ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដែរនៅពេលប្រើប្រាស់។

ក. គុណសម្បត្តិ

  • វត្ថុធាតុដើមសម្រាប់ធ្វើថ្នាំពុលផ្សំពីរុក្ខជាតិ អាចរកបានដោយងាយនៅក្នុងភូមិ ស្រុក ដោយមិនចំណាយថវិកា ហើយកសិករអាចទទួលយកទៅធ្វើតាមបានដោយមិនត្រូវការបច្ចេកទេសខ្ពស់
  • រុក្ខជាតិដែលប្រើធ្វើជាថ្នាំពុលសំលាប់សត្វល្អិត ភាគច្រើនអាចប្រើបានគ្រប់ផ្នែកទាំងអស់ (ឫស ដើម សំបក ស្លឹក ផ្លែ​ គ្រាប់) និងអាចប្រើប្រាស់បានទាំងស្រស់និងស្ងួត
  • មិនបន្សល់ជាតិពុលថិតនៅក្នុងដំណាំ និងបរិស្ថានយូរឡើយ
  • មិនសូវធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពអ្នកបរិភោគ​ ក៏ដូចជាអ្នកប្រើប្រាស់ គឺដោយសារជាតិពុលរបស់វាខ្សោយជាងថ្នាំគីមី ហើយមិនស្ថិតយូរអង្វែង
  • ថ្នាំពុលផ្សំពីរុក្ខជាតិច្រើនប្រើសំរាប់បណ្តេញសត្វល្អិត ហើយថែមទាំងបង្អាក់ការលូតលាស់ និងការបន្តពូជរបស់សត្វល្អិត
  • ថ្នាំពុលផ្សំពីរុក្ខជាតិមិនត្រឹមតែប្រើបណ្តេញសត្វល្អិត ថែមទាំងអាចប្រើធ្វើជាជីឱ្យដំណាំដុះលូតលាស់បានល្អផងដែរ។

  ខ. គុណវិបត្តិ

  • ដោយសារថ្នាំពុលផ្សំពីរុក្ខជាតិ ក៏មានជាតិពុលខ្លាំងដែរ ដូចនេះការប្រើប្រាស់វាត្រូវប្រយ័ត្ន ដូចជា (ការកូរ ឬ លាយថ្នាំត្រូវប្រយ័ត្នកុំឱ្យខ្ទាតចូលមាត់ ឬក្លិនឈួលជះមកលើ ត្រូវពាក់ម៉ាស់ការពារ ឬប្រើឈើកូរថ្នាំឱ្យបានត្រឹមត្រូវ) ហើយត្រូវចាត់ទុកជាវិធានការចុងក្រោយ
  • ថ្នាំពុលផ្សំពីរុក្ខជាតិក៏អាចពុលដល់សត្វ និងត្រី ដូច្នេះក្នុងការប្រើប្រាស់ត្រូវយកចិត្តទុកដាក់
  • ចំណាយពេលវេលាយូរក្នុងការផលិត
  • ពិបាកក្នុងការផលិតឱ្យបានច្រើនសំរាប់ប្រើលើដីទំហំធំ៕

ដកស្រង់ចេញពីសៀវភៅស្តីពី ថ្នាំពុលការពារដំណាំផ្សំពីរុក្ខជាតិ របស់អង្គការសេដាក

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

ការធ្វើជីទឹកពីផ្លែឈើ

នៅពេលនេះ សហគមន៍សម្បូរសប្បាយ ផ្សព្វផ្សាយពីរបៀបធ្វើជីទឹក និងរបៀបប្រើប្រាស់ជីនេះ។ វត្ថុធាតុដើមដែលធ្វើជីទឹកនេះគឺផ្សំឡើងពីផ្លែឈើ និងមើមរុក្ខជាតិមានរសជាតិផ្អែម មានខ្លឹមសារដូចខាងក្រោម។