អ្នកមីង ណាត ជាកសិកររស់នៅភូមិស្រឹង្គ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ អ្នកមីងមានបទពិសោធន៍ល្អក្នុងការកែច្នៃធ្វើផ្អកផ្កាស្នោទុកសម្រាប់បរិភោគដល់ពេញមួយឆ្នាំ។ របៀបរៀបចំធ្វើផ្អកផ្កាស្នោបង្ហាញជូនដូចខាងក្រោម។
១-គ្រឿងផ្សំ
- ផ្កាស្នោ ៦ គីឡូក្រាម
- ស្ករត្នោត ៣ ស្លាបព្រាបាយ
- អំបិល ៣ ខាំ។
២-របៀបធ្វើផ្អក
- យកផ្កាស្នោបូតយកទងចេញឱ្យស្អាត និងរក្សាទុកឱ្យស្រស់ទឹក
- យកផ្កាស្នោទៅលាយជាមួយអំបិល និងស្ករត្នោតឱ្យសព្វ និងផ្អាប់ទុកឱ្យបាន១យប់ ដើម្បីឱ្យ
ផ្ការស្នោទ្រោម
- យកកែវធំញាត់ផ្កាស្នោឱ្យណែន តែកុំឱ្យដល់មាត់កែវគឺឱ្យនៅសល់ពីមាត់កែវប្រមាណ ១ចង្អុលដៃ ដើម្បីទុកឱ្យទឹកជោឡើងមកលើ។
ក្រោយពេលធ្វើបានមួយអាទិត្យ យើងដួសយកផ្អកផ្កាស្នោយកទៅបរិភាគតាមបរិមាណ ដែល
យើងអាចបរិភោគអស់ក្នុងរយៈពេលម្តង។ របៀបកែច្នៃយកទៅបរិភោគ គឺយើងដាំទឹកស្ករឱ្យពុះនិងទុកឱ្យត្រជាក់ រួចចាក់ចូលទៅក្នុងផ្អកផ្កាស្នោ រក្សាទុកមួយថ្ងៃមួយយប់ (ផ្អកផ្កាស្នោដែលដួសចេញមក)។ ប្រសិនបើមានសណ្ដែកបណ្ដុះដាក់លាយជាមួយកាន់តែឆ្ងាញ់ពិសារថែមទៀត៕
ដកស្រង់ចេញពីសៀវភៅស្តីពី ការកែច្នៃចំណីអាហារ របស់អង្គការសេដាក