Home / ឱសថបុរាណ / ជំងឺ និង​ ការព្យាបាល / រូបមន្តធម្មជាតិ ព្យាបាលជំងឺពុកឆ្អឹង ឈឺខ្នង ឈឺជង្គង់

រូបមន្តធម្មជាតិ ព្យាបាលជំងឺពុកឆ្អឹង ឈឺខ្នង ឈឺជង្គង់

ជំងឺពុកឆ្អឹងកើតមានឡើងនៅពេលដែលឆ្អឹងប្រែក្លាយជាស្ដើង។ កត្តាប្រឈមនឹងជំងឺពុកឆ្អឹង គឺការ​កង្វះ​អាហារូបត្ថម្ភ ការធ្វើចលនាច្រើនពេក ដែលភាគច្រើនតែងតែកើតលើមនុស្សវ័យកណ្តាល វ័យចំណាស់។ រោគ​សញ្ញាដែលធ្លាប់បានឃើញនៃជំងឺពុកឆ្អឹង គឺនៅពេលធ្វើចលនាលឺសំឡេងក្របក្រេបៗ ឈឺឆ្អឹង ឈឺចុកចាប់​នៃ​ដើមឆ្អឹងចុកចាប់នៃឆ្អឹងវែងៗ មានអារម្មណ៍ដូចជាត្រូវគេចាក់រុកបុកសព្វសាព៌ាង្គកាយ ឈឺកាន់តែច្រើននៅ​ពេល​យប់ ទោះបីមានការឈប់សម្រាកក៏នៅតែមិនបាត់ឈឺ។

         ការព្យាបាលជំងឺពុកឆ្អឹង មនុស្សភាគច្រើនតែង​តែ​ពឹងលើថ្នាំពេទ្យ អាហារបំប៉នផ្សេងៗ ក៏ប៉ុន្តែលោក ខាវតុប បាន​ប្រាប់រូបមន្តឱសថពិសេស អាចធ្វើឱ្យយើងជាដាច់តែ​ម្តង ឬបំបាត់អាការៈជំងឺពុកឆ្អឹងបានដោយប្រើទឹកខ្ជាយ ទឹក​ក្រូចឆ្មា និងទឹកឃ្មុំ។

វេជ្ជបណ្ឌិតពេជ្រ ឬ Dr. Krissana គ្រូពេទ្យវះ​កាត់​ផ្នែកបេះដូងវ័យ៦០ឆ្នាំបានបញ្ចប់ការសិក្សាផ្នែកវេជ្ជ​សាស្ត្រ​ពី​ប្រទេសអង់គ្លេស គាត់ធ្វើការងារប្រចាំនៅបរទេស ហើយ​ទើបតែត្រឡប់មកពីធ្វើសមាធិនៅក្នុងវត្តខៅ ជាលើកដំបូង​រួចគាត់បាននិយាយប្រាប់មិត្តភក្តិពេទ្យ ដែលបានទៅត្រួត  ពិនិត្យសុខភាពនៅមន្ទីរពេទ្យ  Siriraj ដោយមិត្តភក្តិរបស់​គាត់​មានជំងឺពុកឆ្អឹង។ ​មន្ទីរពេទ្យបានឱ្យថ្នាំយ៉ាងច្រើនដើម្បី​យកមកហូប តែវេជ្ជបណ្ឌិតពេជ្រ បានប្រាប់ឱ្យមិត្ត​ភក្តិយក​ថ្នាំទៅបោះចោល ហើយសាកល្បងហូបថ្នាំទឹកខ្ជាយវិញល្អជាង។ មិត្តភក្តិរបស់គាត់ហូបប្រហែល១ខែ រួចបាន​ទៅពិនិត្យសុខភាពមើលម្តងទៀត គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ Siriraj ភ្ញាក់ផ្អើលគ្រប់គ្នា​ដោយឃើញម៉ាស​ឆ្អឹង​ហាប់​ណែនល្អ។

អ្នកជំងឺមិនហ៊ានប្រាប់គ្រូពេទ្យទេ គ្រូពេទ្យបានសួរថា ចុះថ្នាំពេទ្យដែលឱ្យយកទៅហូប តើអស់ហើយឬ​នៅ? នៅទេចា៎។ ចាប់តាំងពីពេលនោះមក មិត្តភក្តិវេជ្ជបណ្ឌិតពេជ្រម្នាក់នេះក៏ហូបទឹកខ្ជាយជាប្រចាំ ហើយ​ក៏លែងឈឺចាប់ដោយជំងឺពុកឆ្អឹងទៀតហើយ។

គ្រឿងផ្សំ

  • ខ្ជាយ ១ ខាំ
  • ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ
  • ក្រូចឆ្មា ២ផ្លែ។

វិធីធ្វើ

១. យកខ្ជាយលាងទឹកឱ្យស្អាត រួច​ហើយយកទៅបុកដោយប្រើត្បាល់បុក ឬក៏​ប្រើ​​ម៉ាស៊ីនក្រឡុកអគ្គិសនីឱ្យល្អិត ហើយ​ថែមទឹកស្អាតចំនួន ២កែវ។          ២. យកខ្ជាយបានបុក ឬ ​ក្រឡុក​នោះ មកច្រោះដោយក្រណាត់ស្ដើងយក​តែទឹករបស់វា។

៣. ដាក់ទឹកឃ្មុំ និងទឹកក្រូចឆ្មាចូល តាមរសជាតិដែលចូលចិត្ត។ រួច​យកទៅទុកក្នុងទូទឹកកកសំរាប់ទុក​ទទួលទានម្តងមួយកែវ (ព្រឹក ល្ងាច)។

គុណប្រយោជន៍

ជំនួយឆ្អឹង (ព្រោះមានកាលស្យូមខ្ពស់), ជំនួយខួរក្បាល, តុល្យភាពអ័រម៉ូន, តុល្យភាពសម្ពាធឈាម, ព្យាបាលជំងឺតំរងនោម (ធ្វើឱ្យតំរងនោមដំណើរការល្អ), ការពារក្រពេញទីរ៉ូអ៊ីតដែលពុល, ជំនួយស្បូន, កែ​បញ្ហា​សក់ស្កូវ សក់ជ្រុះ, អាការៈប្លោកនោមស្ទះ (ករណីនេះអាចប្រើគ្រាប់ឈូកស្ងោរហូប), គ្រប់គ្រងមិនឱ្យ​ក្រពេញប្រូស្តាតធំ កែបញ្ហាក្លន (Hernia)៕

សហគមន៍សម្បូរសប្បាយ

អំពី khmercms

Avatar

អត្ថបទពាក់ព័ន្ធ

បង្គី ជារុក្ខជាតិឱសថ, កបនឹងជំងឺ ឈឺសន្លាក់ដៃជើង, ឈឺឬរលាកក្រពះ, ដំបៅក្រពះ, រលាកថ្លើម, ឈឺចុកខ្លួន, ឈឺជង្គង់, ហើមកូនកណ្តុរ…